The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​




ព័ត៌មានច្រើនទៀត

មេ​ដឹក​នាំ​បក្ស​ធំ ពីរ ជួប​គ្នា​ដំបូង​បន្ទាប់​ពី​ឆ្នាំ ២០០៨

Publication date September 11, 2013 | 3:57 pm

ការ​យាង​មក​ដល់​របស់​ព្រះបាទ នរោត្តម សីហមុនី ពី​ទីក្រុង ប៉េកាំង នៅ​រសៀល​នេះ​រំពឹង​ថា​នឹង​មាន​វត្តមាន​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​ទទួល​ព្រះ​មហាក្សត្រ។ វា​នឹង​ជា​លើក​ទី​មួយ​ដែល​គូបដិបក្ខ​នយោបាយ​បាន​លេច​មុខ​ជា​សាធារណៈ​ជាមួយ​គ្នា​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០០៨។

សង្គ្រោះ​ជាតិ នឹង​ធ្វើ​ពហិការ​សភា​​ ត្រៀម​​​ធ្វើ​ការ​តវ៉ា​រយៈ​ពេល​យូរ

Publication date September 11, 2013 | 3:52 pm

ការ​ហែ​ក្បួន​ទូទាំង​រាជធានី​នឹង​ធ្វើ​ឡើង​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​រយៈ​ ពេល​យូរ​ថ្ងៃ​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ចាប់​ផ្តើម ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។

ចំនួន​ភាគរយ​ស្ត្រី ក្នុង​សភា​អាណត្តិ​ទី៥ បាន​ថយ​ចុះ

Publication date September 11, 2013 | 3:35 pm

ភាគរយ​របស់​ស្រ្តី​ក្នុង​សភា​អាណត្តិ ទី៥ មាន​ចំនួន​ទាប​ជាង​អាណតិ្ត​មុនៗ​។ នេះ​បើ​យោង​តាម​លទ្ធផល​ផ្លូវ​ការ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ។

សហជីព​មាន​និន្នាការ​ប្រឆាំង​ពីរ​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​មហា​បាតុកម្ម

Publication date September 11, 2013 | 3:15 pm

ប្រធាន​សហជីព​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​បាន​អំពាវនាវ​ជា​ថ្មី​ ទៀត​កាល​ពី​ម្សិលមិញ ឲ្យ​កម្មករ​រោងចក្រ​ចូល​រួម​នៅ​ក្នុង​មហា​បាតុកម្ម​អហិង្សា​បី​យប់​បី ថ្ងៃ ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ថ្ងៃទី១៥ ដល់ ថ្ងៃ ទី១៧ ខែ កញ្ញា ខាង​មុខ​នេះ។

ព្រះ​មហាក្សត្រ​នឹង​កោះ​ប្រជុំ​សភា​ថ្ងៃ ទី២៣

Publication date September 10, 2013 | 4:02 pm

សមាជិក​សភា​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ដែល​បាន​យាង​ទៅ​ចិន​ដើម្បី​ពិនិត្យ​ព្រះ​សុខភាព​ជា​ប្រចាំ​កាល​ពី​ពាក់ កណ្តាល​ខែ សីហា គ្រោង​នឹង​យាង​ត្រឡប់​មក​ស្រុក​វិញ​នៅ​ថ្ងៃ​ទី១១ ខែ កញ្ញា ដើម្បី​ធ្វើ​ជា​អធិបតី​ក្នុង​បើក​សម័យ​ប្រជុំ​សភា​ជាតិ​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣។

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម

Publication date September 10, 2013 | 3:52 pm

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ បាន​ប្រាប់​ទៅ​ក្រុម​អ្នក​គាំទ្រ​ក្នុង​ខេត្ត កណ្តាល​ឲ្យ​រៀបចំ កន្ទេល ខ្នើយ អង្ករ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​តវ៉ា​រយៈ​ពេល​យូរ​ជាង​មុន ខណៈ​ដែល​លោក និង​លោក កឹម សុខា ដែល​ជា​ប្រធាន និង​អនុ​ប្រធាន​បាន​គូស​បង្ហាញ​អំពី​ផែនការ​សម្រាប់​ការ​តវ៉ា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​ដែល​អាច​អូស​បន្លាយ​រយៈ​ពេល​ច្រើន​ថ្ងៃ​ឬ​យូរ​ជាង​នេះ។

កោះ​ហៅ​តំណាង​គណបក្ស​ប្រឆាំង​រឿង​ជ្រើស​រើស​ទ័ព​នៅ​មូលដ្ឋាន

Publication date September 10, 2013 | 3:09 pm

រតនគិរីៈ សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត រតនគិរី គ្រោង​នឹង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​ស្នងការ​នគរបាល និង​សាលា​ខេត្ត​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​មន្ត្រី​យោធា និង​នគរបាល​ស្រុក លំផាត់ បាន​កោះ​ហៅ​សកម្មជន​គណបក្ស​ប្រឆាំង និង​គ្រិស្ត​បរិស័ទ​ចំនួន ៤ នាក់​ទៅ​សួរ​នាំ ដោយ​សង្ស័យ​ថា ពួក​គាត់​កំពុង​តែ​បង្កើត​កម្លាំង​គ្រប់​គ្រង​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស សង្គ្រោះ​ជាតិ​ដោយ​ខុស​ច្បាប់។

តើ​នរណា​ខ្លះ​ជា​តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​ថ្មី​?

Publication date September 10, 2013 | 1:52 pm

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​ផ្សាយ​ពី​លទ្ធផល​បោះឆ្នោត​ចុង​ក្រោយ ដែល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ឈ្នះ​ឆ្នោតដែល​គណបក្ស​កាន់​អំណាច​នេះ​ទទួល​​បាន ៦៨ អាសនៈ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥ អាសនៈ។ ខាង​ក្រោម​នេះ ជា​បញ្ជីរ​រាយ​នាម​ឈ្មោះ​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

សង្គ្រោះ​ជាតិ បដិសេធ​លទ្ធផល​បោះឆ្នោត​ ប្រកាស​ធ្វើ​មហា​បាតុកម្ម​ចំនួន ៣ ថ្ងៃ

Publication date September 9, 2013 | 3:58 pm

គណបក្ស​ប្រឆាំង​បាន​សន្យា​ធ្វើ​មហា​បាតុកម្ម និង​ធ្វើ​ពហិការ​ក្នុង​អង្គ​ប្រជុំ​បើក​រដ្ឋសភា កាល​ពី​ម្សិលមិញ គឺ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះឆ្នោត បាន​ចេញ​ផ្សាយ​ពី​លទ្ធផល​បោះឆ្នោត​ចុង​ក្រោយ ដែល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ឈ្នះ​ឆ្នោត។

កូន​មន្ត្រី CPP ២ នាក់​មាន​ឈ្មោះ​ជា​តំណាងរាស្ត្រ

Publication date September 9, 2013 | 3:52 pm

ក្នុង​ចំណោម​បេក្ខជន ៨ នាក់​នៃ​ត្រកូល​អ្នក​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​តែ​បេក្ខជន ២ រូប​ប៉ុណ្ណោះ​ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្រ្ត និង​មាន​អាសនៈ​នៅ​ក្នុង​សភា​អាណត្តិ​ទី៥​នេះ។