The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កញ្ញាឯក​​ផែនដី​កម្ពុជា​ ទទួល​បាន​​ការ​គាំទ្រ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ




កញ្ញាឯក​​ផែនដី​កម្ពុជា​ ទទួល​បាន​​ការ​គាំទ្រ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ

Content image - Phnom Penh Post
ស្រីស្រស់ ហេង សុទ្ធនិស្ស័យ កញ្ញាឯកផែនដី​កម្ពុជា​ ទទួល​បាន​ការ​គាំ​ទ្រ​​​ច្រើននៅ​លើ​ឆាក​អន្តរជាតិ​។ ហ្វេសប៊ុក​

កញ្ញាឯក​​ផែនដី​កម្ពុជា​ ទទួល​បាន​​ការ​គាំទ្រ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ

ភ្នំពេញ៖​ ខណៈ​​ការ​ប្រកួត​ប្រជែង​សម្រស់​នៃ​កម្មវិធី​ប្រកួត​បវរកញ្ញា​ផែនដី​​អន្តរជាតិ​ឆ្នាំ ​២០២០ Miss Earth 2020 កំពុង​តែ​​​ចាប់​​ផ្តើម​ក្នុង​ដំណាក់កាល​ចម្រាញ់​ជម្រុះ​នៃ​​វគ្គ​សំណួរ​​ចម្លើយ​ ស្រីស្រស់​ជា​​កញ្ញាឯក​ផែនដី​តំណាង​​​ឱ្យ​កម្ពុជា​ប្រចាំ​​ឆ្នាំ ២០២០​ កញ្ញា ហេង សុទ្ធនិស្ស័យ​ ហាក់​​ទទួល​​បាន​ការ​គាំទ្រ​​​ខ្លាំង និង​មាន​ភាព​លេច​ធ្លោ​​​ពី​​​​ប្រិយ​មិត្ត​អ្នក​គាំទ្រ​​​​លើ​សកល​លោក។

អ្វី​​ដែល​​គួរ​ឱ្យ​​​កោត​សរសើរ ​​ក្នុង​​​ចំណោម​​បេក្ខនារី​​នានា​ ​ដែល​​​​ចូលរួម​ការ​ប្រកួត​កញ្ញាឯក​​​ផែនដី​​ Miss Earth 2020​ ​មាន​​ចំនួន​ ៧៩​ ប្រទេស​ទូទាំង​​​ពិភព​​លោក​នោះ កញ្ញា ហេង សុទ្ធនិស្ស័យ ក៏​​ទទួល​បាន​​រង្វាន់​​​​មេ​ដាយមាស​​ពី​​ការ​​បោះឆ្នោត​​គាំទ្រ​​តាម​​​គេហទំព័រ​​ក្រុម​អ្នក​គាំទ្រ​​​អន្តរជាតិ​ ជាមួយ​នឹង​កញ្ញាឯក​​ប្រទេស​អង់គ្លេស និង​កាណាដា លើ​វិញ្ញាសា​ឆ្លើយ​​សំណួរ​​ស្តីពី​បរិស្ថាន និង​បញ្ហា​​ផែនដី​។

Content image - Phnom Penh Post

តាម​លោក ម៉ែន និមលរ័តន៍ ​ជា​ប្រធាន​​​​ប្រតិបតិ្ត​​នៃ​ក្រុមហ៊ុន ​Miss Cambodia International សម្រាប់​ការ​ជ្រើសរើស​​បេក្ខភាព​កញ្ញាឯក​កម្ពុជា​ បាន​​​បង្ហើប​​​ថា៖ «​ចំពោះ​រឿង​ពាន​រង្វាន់​នោះ បើ​តាម​​ដឹង​គឺ​ជា​ការ​​​រៀបចំ​ដោយ​គេហ​ទំព័រ​របស់​​​​ក្រុម​​​អ្នក​គាំទ្រ​​នៅ​ទូទាំង​ពិភព​លោក​ប៉ុណ្ណោះ​។ តែ​ទោះ​ជា​យ៉ាង​​ណា​ របៀប​នៃ​ការ​រៀបចំ​ឆ្នាំ​នេះ រូប​​ខ្ញុំ​ផ្ទាល់​នៅ​មិន​​​ទាន់​​ដឹង​​​ច្បាស់​នៅ​​​ឡើយ​ទេ​ ​ព្រោះ​ថា​​វា​ជា​ការ​រៀបចំ​តាម​អនឡាញ​លើក​ដំបូង​។ ​​ចំពោះ​ការ​ទទួល​​​ការ​គាំទ្រ​ច្រើន​​របស់​កញ្ញា ហេង សុទ្ធនិស្ស័យ​ ពី​អ្នក​គាំទ្រ​នោះ​ ​គឺ​ដោយសារ​នាង​ឆ្លើយ​សំណួរ​​បាន​ល្អ​ ដែល​ជា​ចំណុច​​មួយ​​​ល្អ​សម្រាប់​​ការ​តំណាង​ឱ្យ​​​កម្ពុជា​​យើង​»។

លោក ម៉ែន និមលរ័តន៍​ បន្ត​ឱ្យ​​ដឹង​ពី​ទេពកោសល្យ​ និង​ចំណេះដឹង​របស់​កញ្ញា និស្ស័យ​ ដែល​​មាន​ស្រុក​កំណើត​នៅ​ក្រុង​​តាខ្មៅ​ ទើប​តែ​បាន​​បញ្ចប់​ការ​​សិក្សា​ផ្នែក​ទំនាក់ទំនង​​​​​អន្តរជាតិ ​នៅ​សាកលវិទ្យាល័យ ​Bridgewater State University ​​​​​​​នៅ​​រដ្ឋ​ម៉ាសេជូសេត សហរដ្ឋ​អាមេរិក ​កាល​​​​ពី​ឆ្នាំ ​២០១៩ កន្លង​​​មក​​នោះ​ថា៖ «និស្ស័យ​ ជា​បេក្ខនារី​មាន​​ចំណេះ​ដឹង​ល្អ​ទាំង​​​ភាសា​អង់គ្លេស ​និង​​​ចំណេះដឹង​​ទូទៅ​​ ហើយ​​គាត់​ក៏​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ផង​​ដែរ ​គឺ​​នាង​​ចេះ​​​និពន្ធ​ទំនុក​ច្រៀង និង​ចេះ​​ច្រៀង​បទ​​​ភាសា​អង់គ្លេស​​ បាន​យ៉ាង​ស្ទាត់​ទៀត»។​

គួរ​បញ្ជាក់​ថា ​ហេង សុទ្ធ​និស្ស័យ ​​ជា​អតីត​កញ្ញាឯក Miss University 2016 ចំណាត់​ថ្នាក់​លេខ​​ ​២ ​និង​​​ធ្លាប់​បាន​​​ប្រកួត​​កម្មវិធី​ Miss​ Cosmopolitan World 2016 នៅ​​ម៉ាឡេស៊ី ដោយ​​​ទទួល​បាន​​ពាន ២ គឺ​ពាន​ Best in talent & ពាន​ Best Eyebrows៕​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។