The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កន្លែង​សម្រាក​កូនខ្ចី​សម័យ​ថ្មី​នៅ​ចិន ១ ខែ ១ ម៉ឺន​ដុល្លារ

កន្លែង​សម្រាក​កូនខ្ចី​សម័យ​ថ្មី​នៅ​ចិន ១ ខែ ១ ម៉ឺន​ដុល្លារ

Content image - Phnom Penh Post
មជ្ឈមណ្ឌល​ថែទាំ​មាតា​កូនខ្ចី​​ជា​សំណង់​បែប​បស្ចិមប្រទេស។ AFP

កន្លែង​សម្រាក​កូនខ្ចី​សម័យ​ថ្មី​នៅ​ចិន ១ ខែ ១ ម៉ឺន​ដុល្លារ

ក្រុងស៊ាងហៃ: ថ្នាក់រៀន​យោគៈ​ចាប់ផ្ដើម​តែមួយ​ភ្លែត មជ្ឈមណ្ឌល​ម៉ាស្សា​ថ្មី​សន្លាង​នេះ​ទើប​បើក​សម្ពោធ ហើយ​នំ​ឈី​ស​ត្រូវ​បាន​ដាក់​ជូន​ភ្ញៀវ​លើ​ចាន​នំប៉័ង និង​ផ្លែ​ឈើ។ បន្ទាប់មក សំឡេង​ក្មេង​យំ​ចេចចាច​បន្លឺឡើង​តាម​ច្រក​សាល។ ទីតាំង​មាន​លក្ខណៈ​ស្រដៀង​នឹង​សណ្ឋាគារ​ផ្កាយ ៥ តែ​នេះ​ជា​មជ្ឈមណ្ឌល​ថែទាំ​ទារក នៅ​ជាយ​ក្រុង​ស៊ាងហៃ ជាទី​ដែល​អ្នក​ម្ដាយ​ត្រូវ​ចំណាយ​ប្រាក់ ៧ ម៉ឺន​យន់ (១១០០០ ដុល្លារ) ក្នុង ១ ខែ​ដើម្បី​នែបនិត្យ និង​រៀន​សូត្រ​ពី​ជីវិត​ជា​ម្ដាយ​ទារក​ទើប​ប្រសូត។

វប្បធម៌​ចិន​តម្រូវ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​តម​ស្ទើរតែ​គ្រប់​តាំងពី​សំងំ​ក្នុងផ្ទះ អត់​ងូតទឹក ឬ​ជួប​ភ្ញៀវ​ឡើយ។ តែ​កំណើន​សេដ្ឋកិច្ច បាន​រុញ​ច្រាន​ឲ្យ​មជ្ឈមណ្ឌល​កូនខ្ចី​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​ជាង ៤០០០ កន្លែង​នៅ​ក្នុង​ឆ្នាំ ២០១៧។

អ្នកស្រី យូ សួ​ទិ​ង អាយុ ៣៤ ឆ្នាំ ជា​អ្នក​ម្ដាយកូន​ដំបូង​ទើប ១ សប្ដាហ៍​ដោយ ការ​សម្រាល​កូន​ប្រុស​ឈ្មោះ «កាង​កាង» ដែល​កំពុង​គេង​ក្បែរ​ទ្រូង​អ្នកស្រី បាន​និយាយ​ថា៖ «យើង​ចង់​ស្វែង​រក​ទីកន្លែង​ហ្វឹកហាត់​បែប​ជំនាញ​ដើម្បី​ថែទាំ​កូន​របស់​យើង។ យើង​គ្មាន​បទពិសោធ​មើល​កូន​តូចៗ​ដោយ​ខ្លួនឯង​ក្រោយ​សម្រាល​ឡើយ»។

Content image - Phnom Penh Post
អ្នក​ម្ដាយ​ត្រូវ​បាន​​មេដោះ​កំដរ​ជួយ​មើល​កូន​ទើប​នឹង​កើត​។ AFP

អ្នក​ម្ដាយ និង​ទារក​ត្រូវបាន​មើលថែ​ដោយ​យក​ចិ​ត្ដ​ទុកដាក់​គ្រប់​ពេលវេលា​ដោយ​មេដោះ ដែល​គេង​ក្នុង​បន្ទប់​ជាមួយ​គ្នា​តែ​ម្ដង។ អ្នក​ជំនាញ គិលានុ​បដ្ឋាយិកា និង​ចុងភៅ​ជាច្រើន​នាក់ ត្រៀម​ខ្លួន​ជា​ស្រេច ខណៈ «ថ្នាក់​សិក្សា​របស់​អ្នក​ម្ដាយ» ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​បង្ហាត់​អ្នក​ម្ដាយ​ពី​វិធី​ថែទាំ​កូន និង​ខ្លួន​ឯង។

ឪពុក​អាច​នៅ​រៀន​ជាមួយគ្នា តែ​ជាទូទៅ​ពួកគេ​គ្រាន់តែ​មក​អើត​មួយ​ភ្លែតៗ​ប៉ុណ្ណោះ។ ប្រពៃណី «ថែ​កូន​ខ្ចី» មាន​ប្រវត្ដិ​តាំង​ពី ២០០ ឆ្នាំមុន​គ.ស នៃ​រជ្ជកាល​ស្ដេច ហាន។ នេះ​បើ​យោង​តាម អេលីហ្សាប៊ែត ហ៊ុយ​ឆយ ជា​សាស្ដ្រាចារ្យ​នៅ​សាលា​ថែទាំ​កូន​នៃ​សាកល​វិទ្យាល័យ​ហុងកុង។

ឱសថ​បុរាណ​ចិន ក៏បាន​បង្ហាញថា ស្ដ្រី​គួរតែ​ទទួលទាន​អាហារ​ជាក់ស្ដែង ដូចជា ខ្ញី និង​ផ្លែ​ឈើ។ ប៉ុន្ដែ​ពួកគេ​ក៏​មិន​ងូតទឹក កក់សក់ ឬ​ថែម​ទាំង​ដុស​ធ្មេញ​ពេញ ១ ខែ ព្រមទាំង​អត់​ចេញ​ក្រៅ​ផ្ទះ​ផង​ដែរ។ តែ​មជ្ឈមណ្ឌល​សម័យថ្មី​បាន​ណែនាំ​ឲ្យ​ទទួលយក​វិធីសាស្ដ្រ​វិទ្យាសាស្ដ្រ ដែល​រួម​បញ្ចូល​រវាង​វេជ្ជសាស្ដ្រ​បុរាណ​ចិន និង​វេជ្ជសាស្ដ្រ​បស្ចិម​ប្រទេស៕

Content image - Phnom Penh Post
អាហារ​អ្នកម្ដាយ​ត្រូវ​បាន​រៀបចំ​ដោយគិលានុបដ្ឋាយិកា​។ AFP

Content image - Phnom Penh Post
អ្នក​ម្ដាយ​ត្រូវ​បាន​បង្រៀន​យោគៈ និង​វិធី​​ថែ​ទាំ​ខ្លួន និង​កូន​​។ AFP

អត្ថបទគួរចាប់អារម្មណ៍