The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​គណនា​​​ក្រដាស​បង្គន់​​ ជួយ​ពលរដ្ឋ​អាល្លឺម៉ង់​កុំ​ឲ្យ​ទិញ​ស្ដុក​ទុក​ច្រើន​ពេក​




កម្មវិធី​គណនា​​​ក្រដាស​បង្គន់​​ ជួយ​ពលរដ្ឋ​អាល្លឺម៉ង់​កុំ​ឲ្យ​ទិញ​ស្ដុក​ទុក​ច្រើន​ពេក​

Content image - Phnom Penh Post
រូបតំណាង : ក្រដាស​បង្គន់​មានតម្រូវ​ការ​ខ្ពស់​​សម្រាប់ប្រជាជន​លោក​ខាង​លិច​​។ រូបថត AFP

កម្មវិធី​គណនា​​​ក្រដាស​បង្គន់​​ ជួយ​ពលរដ្ឋ​អាល្លឺម៉ង់​កុំ​ឲ្យ​ទិញ​ស្ដុក​ទុក​ច្រើន​ពេក​

ក្រុងប៊ែរឡាំង៖ ការ​រីក​រាលដាល​ជា​សកល​នៃ​វីរុស​កូរ៉ូណា បាន​​ធ្វើ​ឲ្យ​មនុស្សម្នា​ជា​ច្រើន​សម្រុក​ទិញ​ក្រដាស​បង្គន់​ច្រើន​ហួសហេតុ​​ ដោយ​ភ្លេច​ពិត​ពី​​តម្រូវ​ការ​ជាក់​ស្ដែង។

កម្មវិធី​គណនា​តម្រូវការ​ក្រដាស​បង្គន់​ត្រូវ​បាន​ដាក់​ឲ្យ​​ប្រើ​អនឡាញ​លើ​វេបសាយ www.blitzrechner.de/toilettenpapier ដែល​មហាជន​អាច​កំណត់​​ថា​ តើ​បរិមាណ​ដែល​ពួក​គេ​ទិញ​ស្ដុក​ទុក អាច​ប្រើ​បាន​​ប៉ុន្មាន​ថ្ងៃ​​។

អ្នក​ប្រើប្រាស់​គ្រាន់​តែ​វាយ​តួ​លេខ​ក្រដាស​បង្គន់​ប៉ុន្មាន​ដុំ និង​​ទម្លាប់​ខ្ជះខ្ជាយ ឬ​សន្សំ​សំចៃ​នោះ ​វា​នឹង​គណនា​តួលេខ​​ចំនួន​ថ្ងៃ​សម្រាប់​ស្ដុក​ក្រដាស​​បង្គន់​នោះ។

អ្នក​ដែល​​ចង់​ប្រើប្រាស់​កម្មវិធី​ឲ្យ​ស៊ី​ជម្រៅ​ជាង​នេះ ពួក​គេ​​ក៏​វាយ​អាច​បញ្ចូល​​ចំនួន​ថ្ងៃ​នៃ​ការ​ដាក់​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ​ដាច់​ដោយ​ឡែក និង​ចំនួន​សន្លឹក​ក្រដាស​បង្គន់​ដែល​អ្នក​ប្រើ​ជូត​ក្នុង ១ លើកៗ​។

វេបសាយ​នេះ​បាន​ទទូច​ថា៖ «មនុស្ស​ជាច្រើន​​ប្រើ​ក្រដាស​​បង្គន់​លើស​ពី​តម្រូវ​ការ​ជាក់​ស្ដែង។ ចំនួន​ដែល​ត្រឹមត្រូវ​ គឺ​​​​​ត្រឹមតែ​ ២ សន្លឹក​ប៉ុណ្ណោះ​សម្រាប់​ការ​ចូល​បង្គន់​ម្ដង»។

Content image - Phnom Penh Post
រដ្ឋមន្ត្រី​ស្បៀងអាហារ​អាល្លឺម៉ង់​​​ នៅ​​ឃ្លាំង​ស្ដុក​ក្រដាស​។ រូបថត AFP

វេបសាយ​នេះ​​ក៏​បាន​ស្នើ​​ពី​ជម្រើស​ក្នុង​ករណី​អាសន្ន​អត់​ក្រដាស​ប្រើ​ក្នុង​បង្គន់ ដោយ​ប្រជាជន​អាច​ប្រើ​កន្សែង​ជូត ចម្រៀក​ក្រណាត់​ ឬ​ក៏​ចូល​ងូត​ទឹក​លាង​តែ​ម្ដង។​

កម្មវិធី​គណនា​ស្រដៀង​គ្នា​នេះ​​ក៏​មាន​នៅ​អង់គ្លេស តាមរយៈ​វេបសាយ​ Howmuchtoiletpaper.com.។

ផ្ទុយ​ពី​សកម្មភាព​ស្លន់ស្លោ​​ទិញ​ក្រដាស​បង្គន់ ​អធិការបតី អេនជេឡា មឺរកែល បាន​ធ្វើ​ជា​គំរូ​ដ៏​ប្រពៃ ដោយ​លោកស្រី​​​ត្រូវ​បាន​ប្រមាញ់​រូបថត ទៅ​ផ្សារ​​ទិញ​ក្រដាស​បង្គន់​​​តែ ​១ ​យួរ​ និង​ស្រា ​៤ ​ដប​ដាក់​រទេះ​រុញ​​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​៕ AFP

អត្ថបទគួរចាប់អារម្មណ៍