The Phnom Penh Post Search

Search form

ករុណា ពេជ្រ ឡើង​តំណែង​ធំ បួងសួង​ខ្លាច​កូនចៅ​កាច់កុង

Content image - Phnom Penh Post
តារាចម្រៀង ករុណា ពេជ្រ។ វុទ្ធី

ករុណា ពេជ្រ ឡើង​តំណែង​ធំ បួងសួង​ខ្លាច​កូនចៅ​កាច់កុង

ភ្នំពេញ: ក្រោយការ​ចាកចេញ​ទាំង​អាល័យ​របស់​អតីត​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្មថោន លោក អ៊ា វឌ្ឍនា ដោយ​ទទួល​មរណភាព​កាលពី​ពេលថ្មីៗ​កន្លង​ទៅនេះ មហាជន​មានការ​ចាប់អារម្មណ៍​នឹង​ចង់ដឹង​ពីសមាសភាព​របស់​អ្នក ដែលអាច​ចូលមក​ជំនួស​តំណែង​មួយ​ជាខ្លាំង ខណៈ​ខាង​ផលិតកម្ម​ហាក់​ដូចជា​មិនបាន​បញ្ចេញ​ជា​សាធារណៈ នូវព័ត៌មាន​ទាន់ទិន​នឹង​តំណែង​របស់​ប្រធាន​គ្រប់គ្រង​នៅឡើយ​ទេ។ ប៉ុន្តែ​ពេលនេះ​ពន្លឺក៏​លេចឡើង​ច្បាស់ ជាមួយ​នឹងសម្ដី​អ្នកស្នង​តំណែង​ក៏ទទួល​ស្គាល់​ផងដែរ។

ដោយឡែក​កាលពី​ម្សិលមិញ​នេះ​នៅក្នុង​គណនី​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​រូបសង្ហា​ប្រចាំ​ផលិតកម្ម​ថោន ករុណា ពេជ្រ បាន​បង្ហោះសារ​គួរឲ្យ​ចាប់អារម្មណ៍​មួយថា លោកបាន​ចូល​កាន់តែ​តំណែង​ធំថ្មី​មួយ ដែល​ខុសពី​ជំនាញ​របស់​លោក គ្រាន់​តែមាន​បទពិសោធ​ខ្លះ​តែប៉ុណ្ណោះ ដែល​ក្នុងនោះ​ករុណា ពេជ្រ ថែមទាំង​បង្ហាញ​រូបភាព​កំពុង​សែន​ជំនាង​ក្រុមហ៊ុន សូម​ជោគជ័យ​ក្នុងការងារ​ក្នុងថ្ងៃ​ឡើងកាន់​តំណែង​ធំដំបូង​របស់ខ្លួន​ទៀតផង។

តារាចម្រៀង​ប្រចាំ ផលិតកម្ម​ថោន​រូបនេះ​បន្តថា៖ «ភ័យ​ណាស់ខ្ញុំ ក្តីបារម្ភ​ក៏ច្រើន ថ្ងៃនេះ​ជាថ្ងៃ​ដំបូង ដែល​ចូលកាន់​ការងារថ្មី​មួយទៀត ដែល​ផ្ទុយពី​ជំនាញ​ដែល​រៀនចប់ មានតែ​បទពិសោធ​ខ្លះ​តែប៉ុណ្ណោះ។ ដូច្នេះ​មានតែ​មកអុជ​ធូប បួងសួង​ម្ចាស់​ទឹកម្ចាស់ដី ជំនាង​ក្រុមហ៊ុន​និងតុ​ធ្វើការ​សូមសេចក្តីសុខ​កុំឲ្យភ័យ ជាពិសេស​ជួយ​បន្ទន់ចិត្ត​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ឲ្យអាណិត​ស្រឡាញ់​ខ្ញុំ ហើយ​សូមឲ្យ​គាត់គោរព​ការងារ ពេលវេលា​របស់​គាត់ចំពោះ​ក្រុមហ៊ុន កុំឲ្យ​ពួកគាត់​មានគំនិត​កាច់កុង​គ្នាឬ​ចាំមើល​បំណាំ​ខ្ញុំអី។ សូមឲ្យ​រួបរួមគ្នា​ដើម្បី​ភាព​ជោគជ័យ​ទាំងអស់គ្នា ដោយ​មិនអាច​ខ្វះ​អ្នកណា​ម្នាក់បាន ដើម្បី​ក្រុមហ៊ុន​រីកចម្រើន​ល្បីរន្ទឺ​ទើបបាន​មានមុខ​ទៅជួប​ថៅកែ»។

បន្ថែមនោះ ក្នុងជំនួប​ជាមួយ​នឹង ភ្នំពេញ ប៉ុស្តិ៍​តាម​ទូរស័ព្ទ អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្មថោន ទើបឡើង​តំណែង​ថ្មីថ្មោង ជាតារា​ចម្រៀង​រូបសង្ហា​លោក ករុណា ពេជ្រ ក៏បាន​លាន់មាត់​ឡើង​យ៉ាង​ដូច្នេះថា៖ «ល្បីដល់​ហើយបង ព័ត៌មាន​សួរ​ច្រើនណាស់​រឿងហ្នឹង»។

លោក​ក៏បាន​ថ្លែងប្រាប់​ពីអារម្មណ៍​បែបភ័យ​អរថា៖ «ថា​តំណែងធំ​ក៏បាន តែបើ​ថាភ័យ​នោះ វាភ័យ​ណាស់​ទៅហើយ​សម្រាប់​តំណែង ដែល​ក្រុមហ៊ុន​ឲ្យមក​ធ្វើនេះ»។

តារាចម្រៀង ករុណា ពេជ្រ ក៏បន្ទរ​ដោយ​សម្ដី​បែប​ដាក់ខ្លួន​ថា៖ «ដូច​បងប្អូន​ដឹង​ហើយ ខ្ញុំជា​តារាចម្រៀង តែ​ពេលនេះ​មកជា​អ្នកគ្រប់គ្រង បើមិន​ភ័យម៉េច ចេះតែ​បារម្ភ​អ៊ីចឹង ប៉ុន្តែនេះ​ជាការ​ចាត់ចែង​របស់​ថៅកែ​ផលិតកម្ម»។

លោក ករុណា ពេជ្រ ក៏បង្ហើប​ឲ្យ​ដឹងថា៖ «មុននេះ​ខ្ញុំទៅ​ច្រៀង​នៅ​អាមេរិក ហើយ​តាម​គម្រោង​នឹងវិល​មកវិញ​នៅ​ពាក់កណ្តាល​ខែពីរ​នេះទេ តែពេល​ដែលបង អ៊ា វឌ្ឍនា ស្លាប់​ក្រុមហ៊ុន​ក៏បាន​ទាក់ទងមក​មុនពេល​កំណត់។ លោក​បញ្ជាក់ថា ថៅកែ​គាត់ហៅ​ឲ្យខ្ញុំ​ចុះមក​វិញមុន​កំណត់​ព្រោះថា មាន​ការងារ​ជាច្រើន ដែល​បង វឌ្ឍនា គាត់ធ្វើ​មិនទាន់​ចប់ ហើយ​គាត់​ក៏ជួប​រឿង​អ៊ីចឹង។ ពេលនេះ​ខ្ញុំត្រូវ​ទទួល​ជំនួស ដែល​ថៅកែ​ទម្លាក់ឲ្យ»។

បើទោះ​ជា លោក ករុណា ពេជ្រ ហាក់​បង្ហាញពី​ក្តីបារម្ភ​ក្នុង​នាទីជាអ្នក​គ្រប់គ្រង ប៉ុន្តែ​យ៉ាងណា​លោកក៏​បញ្ជាក់ប្រាប់ ថា៖ «ការពិត​ទៅ​តួនាទី​ជាអ្នក​គ្រប់គ្រង​នេះ មុនបង មាស សុខរតនៈ បាន​ចូលមក​ផលិតកម្ម​ថោន​នេះខ្ញុំ​ក៏ធ្លាប់​កាន់​ដែរ តែកាល​នោះ​បុគ្គលិក​តិច។ តែ​ពេលនេះ​បុគ្គលិក​ច្រើន ហើយខ្ញុំ​ក៏មិនមែន​ជាអ្នករៀន​ខាងជំនាញ​គ្រប់គ្រង​ផង ក៏ចេះតែ​បារម្ភ។ ប៉ុន្តែ ខ្ញុំ​ក៏បាន​តាំងចិត្ត និង​ធ្វើឲ្យ​បាន ជាមួយនឹង​ការតាំង​ចិត្ត និង​ព្យាយាម»៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។