The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កាន់តែ​ទំនើប បច្ចេកវិទ្យា​សម័យថ្មី​នាំ​យក​អ្នករាំ​អាក្រាត​ដល់​បន្ទប់​គេង

កាន់តែ​ទំនើប បច្ចេកវិទ្យា​សម័យថ្មី​នាំ​យក​អ្នករាំ​អាក្រាត​ដល់​បន្ទប់​គេង

Content image - Phnom Penh Post
អ្នក​ចូលរួម​ពិព័រណ៍​អេឡិចត្រូនិក CES នៅ​រដ្ឋ​ណេវ៉ាដា​សាកល្បង​កម្មវិធី​រាំ​អាក្រាត Naugthy America​។ រូបថត AFP

កាន់តែ​ទំនើប បច្ចេកវិទ្យា​សម័យថ្មី​នាំ​យក​អ្នករាំ​អាក្រាត​ដល់​បន្ទប់​គេង

ក្រុងឡូសអេនជឺលេស : ចាប់ពី​ទស្សនាវដ្ដី និង​វីដេអូ​រហូត​ដល់​ចក្ខុទស្សន៍​ស្ដែង​នឹង​ភ្នែក​កម្មវិធី​កម្សាន្ដ​ភាពយន្ដ​ស្រើបស្រាល​រមែង​ជា​ព្រឹត្ដិការណ៍​ដែល​បង្ហាញ​ពី​ការច្នៃ​ផលិត​ថ្មី និង​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​ឧស្សាហកម្ម​សិច​។

ស្ថិត​ក្នុង​ចំណោម​ឧបករណ៍​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ត្រូវ​បាន​ដាក់តាំង​បង្ហាញ ក្រោម​ការរៀបចំ​ដោយ​សមាគម​អ្នកប្រើប្រាស់​បច្ចេកវិទ្យា (CTA) ក្លិប​អាក្រាត​ដ៏ចម្រូងចម្រាស​ដោយ​មាន​ក្រុម​អ្នករាំ​តោង​បង្គោល និង «​អ្នក​ម៉ាស្សា​ឯកជន​» ដែល​អ្នកអាច​ប្រតិបត្ដិ​ដោយ​ការ​ទស្សនា​តាម​ទូរស័ព្ទ ឬ​ថេប្ល៊ិត​ផ្ទាល់ៗ​តែ​ម្ដង​។

យោង​តាម​ក្រុមហ៊ុន​លក់​រាយ​ឧបករណ៍​សិច​អង់គ្លេស MysteryVibe បាន​ឲ្យ​ដឹងថា ទីផ្សារ​ផលិតផល​សិច​ដូចជា ឧបករណ៍​រំញ័រ និង​ទឹករំអិល​បាន​កើន​តម្រូវការ​រហូត​ដល់ ៣៧,២ ​ពាន់​លាន​ដុល្លារ​ជា​សកល​នៅ​ត្រឹម​ឆ្នាំ​ ២០២២​។

សហស្ថាបនិក​ក្រុមហ៊ុន ស្ដេហ្វានី អាលីស បាន​ប្រាប់ AFP ថា​៖ «​វា​គ្មានអ្វី​ចម្លែក​ដែល​មនុស្ស​គ្រប់រូប​ប្រាថ្នា​ភាព​ស្កប់ស្កល់​នៃ​កាម​តម្រេក ហើយ​ក៏​គ្មាន​អ្វី​ខុស​ដែរ បើ​លោក​អ្នក​ត្រូវការ​បច្ចេកវិទ្យា​ជំនួយ​នោះ​»​។

ក្រុមហ៊ុន​បាន​បង្ហាញ​ផលិតផល​មួយ​សម្រាប់​ផ្គាប់​ចិត្ដ​សុភាពបុរស​ឈ្មោះ «Tenuto» ដែល​ជួយ​អ្នករក្សា​អានុភាព​បានយូរ​អង្វែង​។

Content image - Phnom Penh Post
ឧបករណ៍​សិច​ជាច្រើន​ត្រូវ​បាន​បង្ហាញ​នៅ​ពិព័រណ៍ CES រដ្ឋ​ណេវ៉ាដា​។ រូបថត AFP

ស្រប​ពេល​នោះ​ក្រុមហ៊ុន OhMiBod ក៏​បាន​បង្ហាញ​ឧបករណ៍​រំញ័រ​ប្រតិបត្ដិ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​លើ​នាឡិកា​វៃឆ្លាត Apple​។

កម្មវិធី «Strip Club» របស់ Naughty America បំពាក់​ភ្ជាប់​ជាមួយ​ស្មាតហ្វូន ឬ​ថេប្លិត​ដើម្បី​ឲ្យ​អ្នក​ប្រើ​មើល​អ្នករាំ​បុរស ឬ​នារី​អាក្រាត​ក្នុង​កញ្ចក់​អេក្រង់​របស់​ខ្លួន​។

អគ្គនាយក Naughty America លោក Andreas Hronopoulos បាន​ប្រាប់ AFP ថា​៖ «​វា​ពិតជា​អស្ចារ្យ​។ លោក​អ្នក​អាច​នាំយក​អ្នករាំ​អាក្រាត​មក​កាន់​បន្ទប់​គេង​របស់​ខ្លួន ដោយ​មិនចាំបាច់​ប្រឹង​»​។

ពេល​អ្នករាំ​បង្ហាញ​កាយវិការ​នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​អាច​បំផ្លាស់​ទី​ជុំវិញ​ខ្លួន​ពួកគេ​ដោយ​ហាក់​ដូចជា​កំពុង​រាំ​ក្បែរ​ដូច្នោះ​ដែរ​។

លោក Hronopoulos បាន​បន្ដ​ថា​៖ «​ខ្ញុំ​គិត​ថា​ផលិតផល​នេះ​គ្រាន់តែ​ផ្ដល់​ការកម្សាន្ដ ខណៈ​ដែល​ប្រភេទ​កម្សាន្ដ​ជា​ទស្សនាវដ្ដី​ជិត​ហួស​សម័យ​។ លោក​អ្នក​គ្រាន់តែ​អង្គុយ​សម្រាក​មួយ​កន្លែង​ប៉ុណ្ណោះ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍