ក្រុងព្រុចសែល: ទីប្រឹក្សា​ផ្នែក​ច្បាប់​កំពូល​ម្នាក់​ប្រចាំ​នៅ​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​អនុញ្ញាត​របស់​បារាំង​ដោយ​ប្រើ​​ជ័រ​​ស្អិត​​​​ ដើម្បី​ទាក់​បក្សី​ចម្រៀង​អាច​ជា​ទង្វើ​ស្រប​ច្បាប់ បើ​វា​បង្ហាញ​ពី​ «​សារៈ​សំខាន់​នៃ​វប្បធម៌​»។

ការណែនាំ​របស់​មន្ដ្រី​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​ Juliane Kokott មិន​បូកបញ្ចូល​ទាំង​តុលាការ​យុត្ដិធម៌​សភាព​អឺរ៉ុប​ឡើយ តែ​វា​ក៏​នឹង​ត្រូវ​បាន​សិក្សា​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ពី​សំណាក់​ក្រុម​ចៅក្រម មុន​ពេល​ពួកគេ​សម្រេច​ចិត្ដ​លើ​មន្ទីល​សង្ស័យ​របស់​អាជ្ញាធរ​យុត្ដិធម៌​បារាំង​។

ក្រុម​អង្គការ​សិទ្ធិសត្វបាន​ព្រមាន​ថា ការ​លាប​ជ័រ​ស្អិត​លើ​មែក​ឈើ​ដើម្បី​ទាក់​បក្សី​ ជា​វិធី​សាស្ដ្រ​ប្រមាណ​បុរាណ​នៅ​តាម​តំបន់​មួយ​ចំនួន​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ គឺជា​ទង្វើ​មិន​គិត​ក្រែង និង​ព្រៃ​ផ្សៃ​។

ប៉ុន្ដែ​ចំពោះ​ការ​រក​ឃើញ​ ​អ្នកស្រី Kokott បាន​និយាយ​ថា ការ​អនុញ្ញាត​វិធី​ប្រមាណ​ចាប​បែប​បុរាណ​នេះ​មិន​បំពាន​ដល់​កិច្ចការ​អភិរក្ស​បក្សី​របស់​សហភាព​អឺរ៉ុប​នោះទេ បើ​អង្គការ​បារាំង​ដ៏​មាន​សមត្ថភាព​នានា​សន្និដ្ឋាន​ថា កិច្ចការ​អភិរក្ស​វិធីសាស្ដ្រ​ប្រមាណ​បក្សី​ប្រពៃណី​ក្នុង​បំណង​កម្សាន្ដ​សប្បាយ​គឺជា​សារៈ​សំខាន់​នៃ​វប្បធម៌​។

ក្រុម​អ្នក​ប្រមាញ់​ជនជាតិ​បារាំង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ក៏​បាន​ដាក់​អន្ទាក់​បក្សីបិត​កាវ​មួយ​ចំនួន​ដើម្បី​ទាក់​ទាញ​បក្សី​ដទៃ​មក​ជាប់​អន្ទាក់​។ ក្រុម​ប្រឹក្សា​រដ្ឋ​បារាំង បាន​ស្នើ​សុំ​តុលាការ​សភាពអឺរ៉ុប​ឲ្យ​ចេញ​សេចក្ដី​សម្រេច​ថា តើ​​​វាជាបាន​បំពាន​ដល់​ច្បាប់​អភិរក្ស​ធម្មជាតិ​អឺរ៉ុប ដូច​ក្រុម​ធម្មជាតិ​និយម​ចោទ​ប្រកាន់​នោះ​ឬ​យ៉ាង​ណា៕ AFP/HR