ក្រុង​ឡាសវេហ្គាស: ការ៉េម​គ្រឿង​ស្រវឹង​ជា​បង្អែម​ប្រភេទ​ថ្មី​ តែ​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​ស្រវឹង ហើយ​សូម្បី​តែ​ហារ​មាត់​​ខាំ​​មួយ​ម៉ាត់​ក៏​មិន​ស្រួល​ពីព្រោះ​វា​ផ្ទុក​ជាតិ​អាកុល​ច្រើន​គួរ​សម​។ ចូរ​សាក​ល្បង​ Buzz Pop Cocktails ជា​ប្រភេទ​ការ៉េម​ផលិតឡើង​ពី​ល្បាយ​ផ្លែ​ឈើ​ និង​គ្រឿងស្រវឹង​។

Buzz Pop Cocktails ផ្សំ​ពី​ផ្លែ​ឈើ​ស្រស់​ៗលាយ​ជាមួយ​ស្រា​​ថ្លៃ​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ការ៉េម​នេះ​ខុស​ប្លែក​ពី​បង្អែម​កក​ដទៃ​នោះ​គឺ​ សារធាតុ​អាកុល​នេះ​តែ ម្ដង​។

ខណៈ​ការ៉េម​ស្រវឹង​​ផ្ទុក​គ្រឿង​ស្រវឹង​ខ្ពស់​ជាង​ស្រា​បៀរ ប្រមាណ ៤,៥ ភាគ​រយ​ជា​មធ្យម Buzz Pop Cocktails មាន​កម្រិត​ជាតិ​អាកុល​ខ្ពស់​ជាង ៣ ដង គឺ ១៥ ភាគរយ​ ដែល​មាន​ន័យ​ថា ការ៉េម​មួយ​ដើម​អាច​ធ្វើ​ឲ្យ​អ្នក​ធីង​ធោង​ក្បាល​បាន​។ មួយ​កញ្ចក់​ មាន​ការ៉េម ៨ ដើម អាច​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​ទាំង​រសជាតិ​​អាកុល​ខ្ពស់ និង​តម្លៃ​ថ្លៃ​គួរ​សម​។

បើ​ហ៊ាន​ប្រថុយ​ដាក់​មួយ​ស្រវឹង​សម្រាប់​អ្នក​មាន​ស៊ី​ទែន​ធំ​ វា​ប្រាកដ​ជា​អូស​ទាញ​ឲ្យ​អតិថិជន​ចាយ​ប្រាក់​ច្រើន​។

ការ៉េម Buzz Pop Cocktails ៨ ដើម​ក្នុង​មួយ​កញ្ចប់ មាន​តម្លៃ​ ៩៩,៩៩ ដុល្លារ​ ហើយ​បើ​អ្នក​កុម្ម៉ង់​ឲ្យ​ដឹក​ជញ្ជូន​ដល់​ផ្ទះ អ្នក​នឹង​បន្ថែម​ប្រាក់​សេវា​កម្ម​ ៣៥ ដុល្លារ​ទៀត​។ ដំណឹង​ល្អ គឺ​ថា អ្នក​អាច​នឹង​បំភ្លេច​រឿង​ចំណាយ​ប្រាក់​លើ​បង្អែម​ស្រវឹង​ពេល​បាន​ភ្លក្ស​រសជាតិ​របស់​វា​រួច​។

ក្រុមហ៊ុន​លក់​ការ៉េម Buzz Pop Cocktails មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាសវេហ្គាស តែ​អតិថិជន​អាច​រក​ទិញ​បង្អែម​ស្រវឹង​នេះ​នៅតាម​ភោជនីយដ្ឋាន​ និង​ហាង​នានា​នៅ​សហរដ្ឋ​អាមេរិក​ ព្រមទាំង តាម​អនឡាញ​។

បច្ចុប្បន្ន ការ៉េម​ស្រវឹង​មាន​ ៨ រសជាតិ​ Pink Paradise, Southern Belle, Blueberry Mania, Mango Passion Fruit, Caribbean Breeze, Moscow Mule, Watermelon Patch និង​ Lemon Drop Martini។ ប៉ុន្ដែ​ក្រុមហ៊ុន​អះអាង​ថា ខ្លួន​នឹង​ដាក់​លក់​ការ៉េម ៧៥ រសជាតិ​គ្រប់​រដូវ​កាល​ពេញ​មួយ​ឆ្នាំ​៕HR

ប្រភព Odditycentral.com