ក្រុងស៊ីដនី: ប៉ូលិសអូស្ដ្រាលី កាលពីថ្ងៃអង្គារ ស៊ើបអង្កេតពីវិធីដែលកុមារវ័យ ១២ ឆ្នាំអាចជិះយន្ដហោះទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីតែម្នាក់ឯងបានដោយរបៀបម៉េច និងបានចំណាយពេល ៤ ថ្ងៃសម្រាកនៅរីសតដោយប្រើកាតឥណទានឪពុកម្ដាយ។
កុមារានោះបានរត់ចេញពីផ្ទះក្នុងក្រុងស៊ីដនី ក្រោយពីឈ្លោះគ្នាជាមួយម្ដាយ ដោយជិះយន្ដហោះទី ១ ទៅទីក្រុងភើតភាគខាងលិច តាមរយៈយន្ដហោះតម្លៃថោក Jetstar រួចបន្ដដំណើរទៅកោះបាលី។ បើយោងតាមបណ្ដាញផ្សព្វផ្សាយ Channel Nine។
អ្នកម្ដាយ អេមម៉ា បានប្រាប់ Channel Nine ថា៖ «អ្វីដែលខ្ញុំទទួលបាននោះគឺ កូនរូបនេះបានទៅដល់ឥណ្ឌូនេស៊ី»។
កុមារារូបនេះបានចុះឈ្មោះស្នាក់ក្នុងសណ្ឋាគារមួយ ជួលម៉ូតូជិះ និងផឹកស្រាបៀរមុនពេលមិត្ដភក្ដិម្នាក់បានថតវីដេអូកុមារាកំពុងតែលេងក្នុងអាងទឹកបង្ហោះប្រាប់ម្ដាយ។
វិស្សមកាលដ៏ហំហាននោះចាយប្រាក់ឪពុកម្ដាយ ៦១០០ ដុល្លារ។ បន្ទាប់មក ឪពុកម្ដាយឡើងយន្តហោះទៅកាន់កោះបាលីដើម្បីទទួលកូនមកផ្ទះវិញ។
Jetstar ថា អាកាសចរណ៍កែប្រែនីតិវិធីខ្លួនរារាំងកុមារធ្វើដំណើរគ្មានការអនុញ្ញាតពីឪពុកម្ដាយ៕