The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កុមារា​ឥណ្ឌូនេស៊ី​ ប្រឡែង​លេងនឹង​​​ពស់​ថ្លាន់​យក្ស ឪពុក​ម្ដាយឥតខ្វល់​

កុមារា​ឥណ្ឌូនេស៊ី​ ប្រឡែង​លេងនឹង​​​ពស់​ថ្លាន់​យក្ស ឪពុក​ម្ដាយឥតខ្វល់​

Content image - Phnom Penh Post

កុមារា​ឥណ្ឌូនេស៊ី​ ប្រឡែង​លេងនឹង​​​ពស់​ថ្លាន់​យក្ស ឪពុក​ម្ដាយឥតខ្វល់​

ក្រុង​ហ្សាការតា: នេះ​ជា​ទិដ្ឋភាព​គួរ​ឲ្យ​តក់​ស្លុត​បំផុត​ ដែល​កុមារ​តូច​មួយ​ត្រូវបាន​មើល​ឃើញ​កំពុង​ប្រឡែង​លេង​ជាមួយ​ពស់​ថ្លាន់​យក្ស​មួយ​ក្បាល​នៅ​កោះ​ជ្វា​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។

ដោយ​អត់​ដឹង​​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ចំពោះ​មុខ កុមារា​ដ៏​តូច​នេះ​ត្រូវបាន​មើល​​​យក​ខ្លួន​​ពស់​ថ្លាន់​ធំ​ធ្វើ​ជា​កៅអី​ធ្នាក់​ដៃ​អង្គុយ​លេង​យ៉ាង​ព្រងើយ​។

ខណៈ​ល្មូន​យក្ស​នេះ​លូន​ចេញ​សន្សឹម​ៗ កុមារ​សើច​សប្បាយ​ក្អាក​ក្អាយ​នេះ​មក​ទ្រោម​ដេក​ពី​លើ​ពស់​កំពុង​វារ​​។ មនុស្ស​ធំ​ ​​កំពុង​ថត​វិដេអូ​អំពី​ទិដ្ឋភាព​នេះ ដែល​ទំនង​ជា​ឪពុក​ម្ដាយ​ អាច​ស្ដាប់​ឮ​សំឡេង​សើច​ពី​ខាង​ក្រោយ​រូបភាព​វីដេអូ និង​មិន​ខ្វល់​ខ្វាយ​ពេល​កុមារា​តូច​រត់​តាម​ក្រោយ​ពស់​។

Content image - Phnom Penh Post

ក្រោយមក កុមារា​តូច​ប្រឡែង​លេង​ជាមួយ​ក្បាល​ពស់ និង​ព្យាយាម​ចាប់​ច្របាច់​ក​ពស់​លើក​ឡើង​លើ​ថែម​ទៀត​។ ល្មូន​ក្នុង​វីដេអូ​ឃ្លីប​នេះ​ត្រូវបាន​ស្គាល់​ជា​ពស់​ថ្លាន់​បែង​ក្រឡា​ ជា​ប្រភេទពស់​ធ្ងន់​បំផុត និង​ធំ​បំផុត​មួយ​ក្នុង​លោក​។

ពស់​ថ្លាន់​បែង​ក្រឡា​គ្មាន​ពិស​ទេ តែ​ត្រូវបាន​ស្គាល់​ថាជា​មច្ចុរាជ​សម្លាប់​មនុស្ស ដោយ​វា​អាច​ហារ​មាត់​លេប​ត្រដាប់​មនុស្ស​បាន​។

កាល​ពី​ខែ​មិថុនា​ថ្មី​ៗ​នេះ សព​ស្ដ្រី វ័យ ៥៤ ឆ្នាំ​ម្នាក់ ត្រូវបាន​កាត់​ចេញ​ពី​ពស់​ថ្លាន់​ប្រវែង​ជាង ៨ ម៉ែត្រ​នៅ​ភាគ​អាគ្នេយ៍​កោះ​ស៊ូឡាវ៉េស៊ី ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​លេប​ទាំង​មូល​។

សព​ស្ដ្រី​រូប​នោះ នៅ​មាន​សម្លៀក​បំពាក់​ពេញ​លេញ ពេល​ត្រូវបាន​វះ​ចេញ​ពី​ពោះ​ពស់​។ សព​​ស្ដ្រី​រូប​នោះ ត្រូវបាន​ប្រទះ​ឃើញ​ដោយ​កូន​ខ្លួន​ឯង​ផ្ទាល់ ដែល​មាន​ការ​សង្ស័យ​ក្រោយ​ពី​ការ​ឃើញ​ពស់​ធំ​មួយ​ក្បាល​មាន​ពោះ​ធំ​កំប៉េង​ក្រោយ​ពី​ម្ដាយ​បាត់​ខ្លួន​ក្នុង​​តំបន់​នេះ៕ HR

ប្រភព dailymail.co.uk

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍