ក្រុង​កូវ៉ែត៖ អ្នកស្រី អាស្មា ហាស្នាវី និង​កូន​ស្រី រីហាម បាន​ចំណាយ​ពេល​ជាង ១២ ម៉ោង ​ក្នុង ​១ ​សប្ដាហ៍ ​រៀន​ក្បាច់​គុន​​ចម្រុះ កាជូឃេនបូ ដែល​អ្នក​ម្ដាយ​​​និយាយ​ថា វា​អាច​ជួយ​បង្កើន​ជំនឿ​ចិត្ដ​ និង​ទប់ទល់​ការ​ប្រមាថ​មាក់​ងាយ​មក​លើ​កូន​ស្រី​។

ក្នុង​សាល​តូច​មួយ​ក្នុង​ទីក្រុង​កូវ៉ែត ស្ដ្រី និង​ក្មេង​ស្រី​ក្នុង​ឯកសណ្ឋាន​ពណ៌​ខ្មៅ មក​ជួប​ជុំ​គ្នា​រៀន​សិល្បៈ​ក្បាច់​គុន​ការពារ​ខ្លួន​។ ទង់ជាតិ​កូវ៉ែត រួម​នឹង​រដ្ឋ​ហាវ៉ៃ​សហរដ្ឋ​អាមេរិក​ ​រំលេច​លើ​ដៃ​អាវ​ខាង​ឆ្វេង​ ដែល​ជា​សិល្បៈ​ក្បាច់​គុន​កូន​កាត់ កាជូឃេនបូ ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៤០​។

ឈ្មោះ​កីឡា​​​បំលែង​ពី​ទម្រង់​សិល្បៈ​ក្បាច់​គុន​​ច្រើន​ប្រភេទ​ រួម​ទាំង ការ៉ាតេ (កា) ជូដូ និង​ជូជីស៊ុ (ជូ) ឃេនផូ (ឃេន) និង​បុកស៊ីង (បូ)។

អ្នកស្រី ហាស្នាវី អាយុ ៣៣ ឆ្នាំ ដែល​ស្ថិត​នៅ​ក្នុង​ថ្នាក់​​ជាមួយ​កូន​ស្រី អាយុ ១២ ឆ្នាំ​ និង​ក្មេង​ស្រី​ដទៃ​ទៀត ​និយាយ​ថា ទម្រង់​សិល្បៈ​នីមួយៗ​បាន​​បង្ហាញ​ទិចនិក​ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការពារ​ខ្លួន​។

កាជូឃេនបូ ជា​សិល្បៈ​ក្បាច់​គុន​ចម្បុះ​​​ដែលត្រូវបាន​បង្កើត​ឡើង​អំឡុង​ឆ្នាំ​ ១៩៤០។ AFP

អ្នកស្រី​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ចង់​ចាប់​ផ្ដើម​រៀន​កីឡា​នេះ​ស៊ី​ជម្រៅ តែ​ខ្ញុំ​​ហ្វឹកហាត់​​​កម្រិត​ការពារ​ខ្លួន​សិន​»។

អ្នកស្រី ហាស្នាវី នៅ​ចាំ​ពេល​ត្រូវ​បាន​គេ​ប្រមាថ​កាល​ពី​កុមារភាព​ ជា​អ្វី​ដែល​កូន​ស្រី​របស់​ខ្លួន​បាន​ប្រឈម​នៅ​ក្នុង​សាលា​រៀន​ពេល​បច្ចុប្បន្ន​ផង​ដែរ​។ ប៉ុន្ដែ​អ្នកស្រី និយាយ​ថា រីហាម បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ដោយសារ​ពួក​គេ​ចាប់​ផ្ដើម​ហ្វឹក​ហាត់​ កាជូឃេនបូ ជា​មួយ​សមត្ថភាព​ចេះ​អត់​ធ្មត់ និង​កាយ​សម្បទា​រឹង​មាំ​។

បច្ចុប្បន្ន​មិន​មាន​ទិន្នន័យ​ករណី​អំពើ​ហិង្សា​លើ​ស្ដ្រី​នៅ​កូវ៉ែត​ ដោយសារ​ពួក​គេ​មាន​សេរីភាព​ជាង​ស្ដ្រី​នៅ​​​ប្រទេស​​ជិត​ខាង​។ ការ​សិក្សា​ឆ្នាំ ២០១០ មួយ​បាន​រក​ឃើញ​ថា ស្ដ្រី​ម្នាក់​រង​ការ​វាយ​ប្រហារ​​​នៅ​កូវ៉ែត​។ នេះ​បើ​យោង​តាម​​ហ្គាដា អាល់​-​ហ្គានេម មក​ពី​អង្គការ​វប្បធម៌​ស្ដ្រី និង​សង្គម (WCSS)។

WCSS ​​​ជួយ​ និង​លើក​ទឹក​ចិត្ដ​ការ​ចូលរួម​របស់​ស្ដ្រី ក្នុង​សហគមន៍​ពលរដ្ឋ​​កូវ៉ែត ​​ដោះ​ស្រាយ​ករណី​​​បំពាន​ ហើយ​អ្នកស្រី ហ្គានេម ជឿ​ថា តួ​លេខ​ពិត​ប្រាកដ​​​ខ្ពស់​ជាង​នេះ៕ AFP/HR