ភ្នំពេញ: ចំណង​ស្នេហ៍​តារាមួយ​គូ កញ្ញា​ កុល ដាវី និង​ លោក​ សុខ រក្សា ដែល​អូសបន្លាយ​រយៈពេល​ជាង ៥ ឆ្នាំ ទីបំផុត​តារា​ធ្លាប់លេង​ខ្លួន​សិចស៊ី​ពីអតីតកាល កញ្ញា ​កុល​ ដាវី​ នឹង​ត្រៀម​គ្រង​ឈុត​កូនក្រមុំ​របស់លោក​ សុខ ​រក្សា​ នៅ​ចុងឆ្នាំ ២០១៨ នេះហើយ ដើម្បី​ក្លាយ​ជា​ប្ដី​ប្រពន្ធ​គ្នា​ស្របច្បាប់​​ កុំ​ឲ្យ​កុំ​មហាជន​រិះ​គន់​ថា ពួកគេ​សាង​ស្នេហ៍​អត់​ខាន់ស្លា​។

បង្ហាញ​ពី​ចេតនា បញ្ចប់​មាត់​ញាតិ​និ​ទ្ទា​ចំពោះ​បង្គ​ងស្នហ៍​រំលង​ខាន់ស្លា រយៈ​ពេល ៥ ឆ្នាំ​ មកនេះ ​តារា​ស្រី​មានកំណើត​ពី​ទឹក​ខេត្តបន្ទាយមានជ័យ ​និង​ជា​អតីត​រាជិ​នី​ដើមទ្រូង​សិច​ស៊ី​កាលពី ៥ ឆ្នាំមុន​ផងដែរ កញ្ញា កុល ដាវី ​បាន​អះអាង​ថា ពិធីមង្គលការ​នោះ​គឺ​ពិ​ជា​ជិត​ដល់​ពេល​ឆាប់ៗ​នេះ​​មែន។

បើទោះជា​ង នាង​អះអាង​យ៉ាង​ដូច្នេះ​ក្តី តែ​តារា​ស្រី បញ្ចប់​សេរីភាព​សិច​ស៊ី ក្រោយ​ភព​ប្រសព្វ​ស្នេហ៍​​នឹង លោក សុខ រក្សា តារាចម្រៀង​ និង​អ្នកនិពន្ធ​បទ​ភ្លេង ដែល​ពេលនេះ​ក៏​ល្បី​ទាំង​ធ្វើ​ជំនួញនោះ កញ្ញា​ កុល ដាវី ថា តែ​មិនទាន់​កំណត់​ពេលវេលា​ពិតប្រាកដ​ទេ។

ប៉ុន្តែ​នាង ក៏បាន​អះអាង​ដែរ​ថា៖ «ថ្ងៃ​រៀបការ​ខ្ញុំ និង បង រក្សា​ បើ​ធ្វើ​ គឺ​ធ្វើ​ដោយ​ចំហ​ ហើយក៏​ហៅ​អ្នកសារព័ត៌មាន​ទាំងអស់​ឲ្យ​ចូលរួម»។

ក្នុងជំនួប​នោះដែរ លោក សុខ រក្សា ដែល​ហាក់​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង ដែលឮ​អនាគត​ភរិយា បង្ហាញ​សារ​សាទរ​និង​ពិធី​អាពាហ៍ពិពាហ៍ ប៉ុន្តែ​​យ៉ាងណា បុរស​សង្ហា​រ​អនាគត​​ស្វាមី កញ្ញា​ កុល​ ដាវី លោក មិនបាន​និយាយ​ជាន់​​ និង​ចម្លើយ អនាគត​ប្រពន្ធ​បង្ហាញ​នោះទេ​ ខណៈ​លោក​ថា​៖ «ស​ព្វថ្ងៃ​ ខ្ញុំ​ និង ដាវី មានផ្ទះ ២ ល្វែង​ និង​មាន​រថយន្ដ​សមរម្យ​ជិះ ហើយក៏​ល្មម​គិត​ចូល​រោងការ​​បាន»។

តារាសម្ដែង​ កុល ដាវី និង​ លោក សុខ រក្សា។ រូបថត ស៊ូ វុទ្ធី

លោក​ថា៖ «ខ្ញុំ​ និង ​ដាវី​ ស្រឡាញ់​គ្នា​គឺជា​ស្នេហា​ពិត​មិនមែន​លេងសើច​ទេ​ហើយ​អ្នកសិល្បៈ​ណា​ក៏​បានដឹង​រឿង​របស់​ពួកគេ​ដែរ»។

គួរ​រំឭក​ដែរ​ថា តារា​ស្រី​សាច់ស​ខ្ចី​ដើមទ្រូង​សិចស៊ី កញ្ញា ​កុល ដាវី និងលោក​ សុខ រក្សា បាន​រកស៊ី​ចូលគ្នា​ដោយ​បង្កើត​វង់​តន្ត្រីសម័យ សុខ រក្សា តាំងពី​ពួកគេ​ចាប់ដៃគ្នា​ជា​សង្សារ​ បន្ទាប់ពី សុខ រក្សា បែកបាក់​ជាមួយ​អតីត​គូ​ដណ្ដឹង​មក។

គូស្នេហ៍​តារាមួយ​គូ​នេះ​ក៏ត្រូវ​អ្នកសិល្បៈ​សិ្ន​ទ្ធ​នឹង​ពួកគេ​បង្ហើប​ថា «ទាំង​ដាវី និង​លោក​ រក្សា ជា​អ្នក​ពូកែ​សន្សំ​លុយកាក់​ខ្លាំង​ដែរ ដោយ​ក្រៅពី​មានផ្ទះ ២ ល្វែង​តម្លៃ​​មិន​ក្រោម ៣០ ម៉ឺន​ដុល្លា​រ​ ​នោះ​ពួកគេ​ក៏​ទិញ​បាន​ដី​មួយ​ចំនួន​ទៀត​ ខណៈ​លោក សុខ ​រក្សា បង្ហើប​ឲ្យដឹង​​ថា៖ «ការបើក​វង់ភ្លេង​ដែល​ជូួល​ទាំង​ខេត្ត​-ក្រុង​នោះ​ទទួលបាន​កាក់កប​គូរ​សម​ផងដែរ»។

រីឯ​​កញ្ញា កុល ​ដាវី​ ក្រៅពី​របរ​លក់​សម្លៀក​បំពាក់​នោះ នាង​​នៅតែ​បន្ដ​ការ​សម្ដែង​​ភាពយន្ដ​ដូច​មុន​ បើទោះជា​លេចឮ​​ថា​ លោក សុខ​ រក្សា​ ប្រចណ្ឌ​​នាង​ខ្លាំង​សូម្បីតែ​ការនិយាយ​ទូរស័ព្ទ​ក៏​លួច​ស្ដាប់​ក៏ដោយ​។

ក៏​មាន​ការ​សម្គាល់​ផង​ដែរថា កុល ដាវី ហាក់​​លែង​ហ៊ាន​ថត​សម្ដែង​ឈុត​ស្នេហា​រោលរាល​ដូច​មុន​ទៀតហើយ​ ព្រោះ​ខ្លាច​អនាគត​ស្វាមី​ឲ្យ​បោះបង់​អាជីព​សម្ដែង​​៕

តារាសម្ដែង​ កុល ដាវី និង​ លោក សុខ រក្សា។ រូបថត ស៊ូ វុទ្ធី