The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កូន​កោះ​ស័ង្កសី​ភូមិ​អ្នកនេសាទ​ត្រី ត្រូវ​ប្រទេស ២ ប្រជែង​គ្នា​ដោត​ទង់​ជាតិ

កូន​កោះ​ស័ង្កសី​ភូមិ​អ្នកនេសាទ​ត្រី ត្រូវ​ប្រទេស ២ ប្រជែង​គ្នា​ដោត​ទង់​ជាតិ

Content image - Phnom Penh Post
ប្រជាជន​នៅ​កោះ​មីងហ្គីនហ្គូ ប្រកប​របរ​នេសាទ​ត្រី​ជា​ចម្បង​។ AFP

កូន​កោះ​ស័ង្កសី​ភូមិ​អ្នកនេសាទ​ត្រី ត្រូវ​ប្រទេស ២ ប្រជែង​គ្នា​ដោត​ទង់​ជាតិ

កោះ​មីង​ហ្គី​នហ្គូ: ភ្នំ​ថ្ម​មូល១ដុំ​ប្រក់​ដែក​ស័ង្កសី កោះ​មីង​ហ្គី​ន​ហ្គូ ងើប​ផុតពី​ផ្ទៃ​ទឹក​បឹង វីកតូរៀ ហាក់បី​ដូចជា​អណ្ដើក​ស្នូក​ដែក​អ៊ីចឹង។ កោះ​ពោរ​ពេញ​ដោយ​មនុស្សម្នា​រស់​នៅ​ខ្នាប់​នេះ​មាន​ទំហំ​ប្រមាណ​តែ ២៥០០ ម៉ែត្រការ៉េ ដោយ​ប្រជាជន​ផ្ញុក​គ្នា​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ប្រក់​ស័ង្កសី។ វា​មិន​សូវ​សម្បូរ​អ្វី​ប៉ុន្មាន​ទេ តែ​មាន​បារ៍ ផ្ទះបន និង​កំពង់ផែ​តូច​មួយ។

យ៉ាងណាមិញ រយៈពេល​មួយ​ទសវត្សរ៍​នេះ កោះ​មីង​ហ្គី​ន​ហ្គូ ជា​តំបន់​ប្រទាញប្រទង់​រវាង​អ៊ូហ្គង់ដា និង​កេនយ៉ា ដោយ​ធ្លាប់​ទាំង​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​កាន់​កាប់​ដែនដី​ដែល​ហៅថា សង្គ្រាម​តូច​តាច​បំផុត​នៅ
អាហ្រ្វិក​រឿង​ដែន​កោះ។

លោក អ៊ីសាក ប៊ូ​ហ៊ី​ន​ហ្សា អាយុ ២២ ឆ្នាំ​ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​បាន​រៀន​នេសាទ​ត្រី​ពី​ឪពុក និង​មិន​បាន​ចូល​សាលា​រៀន​សោះ។ យុវជន​រូបនេះ បាន​និយាយ​ថា៖ «ខ្ញុំ​ជាប់​ចិត្ដ​កោះ​មីងហ្គីនហ្គូ ពីព្រោះ​មិត្ដភក្ដិ​ខ្ញុំ ដែល​មក​ទីនេះ​ពី​មុន ធ្លាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​ទ្រព្យធន​គ្រាន់​បើ​ពី​ការ​នេសាទ​នេះ។ ខ្ញុំ​មិន​ច្បាស់​ថា ដែន​កោះ​តូច​នេះ ជា​ទឹកដី​ប្រទេស​ណា។ ខ្ញុំ​មិន​ខ្វល់​ទេ។ ខ្ញុំ​សុំ​គ្រាន់​តែ​នៅ​ទីនេះ​ប៉ុណ្ណោះ»។

Content image - Phnom Penh Post
កូន​កោះ​ទំហំ​មិន​ដល់​មួយ​ហិកតា​ផង ត្រូវ​ប្រទេស ២ ប្រជែង​គ្នា​យក។ AFP

ក្នុងនាម​ជា​អ្នកនេសាទ ដូច​យុវជន ប៊ូ​ហ៊ី​ន​ហ្សា ដែល​រស់​នៅលើ​ដែន​កោះ​តូច​នេះ​ផ្ទាល់ បាន​សន្សំ​សំចៃ​ប្រេង និង​បាន​បញ្ជូន​ទិន្នផល​នេសាទ​ដល់​អតិថិជន​ភ្លាម។

មិន​ថា ការធ្វើ​ត្រី​លើ​កោះ​ថ្ម ឆា​ចៀន​ក្នុង​កាហ្វេ​ខ្លាញ់ ឬ​ប្រឡាក់​ហាលងៀត​ក្បែរ​សំយាបផ្ទះ ពលរដ្ឋ​លើ​កោះ​មីងហ្គីនហ្គូ តែង​តែ​ធ្វើ​ជំនួញ​ខ្លួន​ឯង។

ប៉ូលិស​កេ​ន​យ៉ា សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ជម្លោះ​ដ៏​ជូរចត់​ចុងក្រោយ​កើត​ឡើង​ពី​ខែ​កញ្ញា ពេល កេនយ៉ា ព្យាយាម​លើក​ទង់​ជាតិ​ខ្លួន​លើ​ដែន​កោះ ដែល​ធ្លាប់​តែ​មាន​ទង់​ជាតិ អ៊ូហ្គង់ដា បង្ហូត​កន្លង​មក។

អាស្រ័យ​ជីវភាព​លើ​បឹង​ដ៏​ធំ​បំផុត​នៅ​អាហ្រ្វិក ដែល​កំពុង​បាត់បង់​ជីវ​ចម្រុះ​ធ្ងន់ធ្ងរ អ្នកនេសាទ អេមម៉ានូអែល អារីនហ្គោ បាន​និយាយ​ថា៖ «វា​ជា​រឿង​នយោបាយ។ យើង​គ្រាន់​តែ​ចង់​លក់​ត្រី​ប៉ុណ្ណោះ»៕

អត្ថបទគួរចាប់អារម្មណ៍