ក្រុង​សៅប៉ូឡូ៖ កើត​មក​ជា​កូន​ភ្លោះ ម៉េឡា និង​សូហ្វីយ៉ា តែងតែ​ធ្វើ​អ្វី​ៗ​រួម​គ្នា ហើយ​ការ​សម្រេច​ចិត្ដ​របស់​ពួកគេ​ចំពោះ​ការ​កែភេទ​ក៏​មិន​ខុស​គ្នា​ដែរ។

កូន​ភ្លោះ​វ័យ ១៩​ ឆ្នាំ​ទាំងពីរ​ ដែល​ប្រសូត​មកនៅ​ក្នុង​ភូមិ​ឋាន​តូច​មួយ​ភាគ​អាគ្នេយ៍​ប្រទេស​ប្រេស៊ីល បាន​និយាយ​ព្រម​គ្នា​ថា ពួកគេ​មិន​ដែល​ចាត់​ទុក​ខ្លួន​ឯង​ជា​បុ្រស​ឡើយ។

បច្ចុប្បន្នអ្នក​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​វេលា​អន្ដរកាល​ ដែល​ជា​ក្ដី​សុបិន​នូវអ្វីដែល​វេជ្ជបណ្ឌិត​បាន​អះអាងថា វាជា​ករណី​ដំបូង​បំផុត។

វេជ្ជបណ្ឌិត ចូស កាឡូស ម៉ាទីន មក​ពី​មជ្ឈមណ្ឌល​កែ​ភេទ​ប្រទេស​ប្រេស៊ីល ជា​គ្លីនិក​មួយ​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង​ប្លូមេនូ បាន​និយាយ​ថា​៖ «​នេះ​ជា​ករណី​តែមួយ​គត់ ដែល​ត្រូវ​បាន​រាយ​ការណ៍​ក្នុង​ពិភព​លោក​ស្ដីពី​កូន​ភ្លោះ​ ដែល​ប្រសូត​មក​ជា​ក្មេង​ប្រុស​ រួច​ធ្វើ​ការ​វះ​កាត់​កែភេទ​ជា​ស្រី​រួម​គ្នា​»។

លោក ម៉ាទីន បាន​ធ្វើ​ការ​វះ​កាត់​រយៈ​ពេល ៥​ម៉ោង​លើ​កូន​ភ្លោះ​ទាំង​ពីរ​នៅ​មុន និង​ក្រោយ​គ្នា​មួយ​ថ្ងៃ។ មួយ​សប្ដាហ៍​ក្រោយ​មក នារី​ថ្មី​ទាំង​ពីរ​បង្ហាញ​ស្នាម​ញញឹម និយាយ​លេង និង​ជូតទឹក​ភ្នែក​ ពេល​ពួកគេ​ជជែក​អំពី​ដំណើរ​ជីវិត​រួម​គ្នា​ក្នុង​បទ​សម្ភាស​តាម​វិដេអូ​មួយ​ជាមួយ AFP។

កញ្ញា ម៉េឡា សិក្សា​ផ្នែក​វេជ្ជសាស្ដ្រ​នៅ​ប្រទេស​អាហ្សង់ទីន និង សូហ្វីយ៉ា សិក្សា​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​ក្រុង​សៅប៉ូឡូ។ AFP

កញ្ញា ម៉េឡា រ៉េហ្សេនដេ សក់​សម្បុរ​ត្នោត ដែល​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ដ្រ​នៅ​ប្រទេស​អាហ្សង់ទីន បាន​និយាយថា​៖ «​ខ្ញុំ​តែងតែ​ស្រឡាញ់​រាងកាយ​របស់​ខ្ញុំ តែ​ខ្ញុំ​មិន​ចូល​ចិត្ដ​ប្រដាប់​ភេទ​ជា​បុរស​ឡើយ។ ខ្ញុំ​ចង់​កាត់​វា​ចោល​ និង​ប៉ង​ប្រាថ្នា​ដល់​ព្រះ​ជាម្ចាស់​ឱ្យ​ខ្ញុំ​ប្រែ​ក្លាយ​ជា​ស្រី​»។

ពេល​​​បា​នឃើញ​រូបរាង​ក្រោយ​ពេល​វះ​កាត់​ កញ្ញា​ក៏​យំ។ បង​ប្អូន​ភ្លោះ សូហ្វីយ៉ា អាល់បូឃ្វេក ជា​មនុស្ស​មិន​សូវ​មាត់​ក។ ប៉ុន្ដែ​ពួកគេ​ជា​បុគ្គល​រួស​រាយ​ដូច​គ្នា។

ពួកគេ​បាន​និយាយ​សរុប​យ៉ាង​ខ្លាំង អំឡុង​ពេល​ចែករំលែករឿង​រ៉ាវ​ជីវិត​ពី​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ ដោយ​ពួកគេ​បាន​ដឹក​ដៃ​គ្នា​ឆ្លង​កាត់​ការ​មាក់​ងាយ បំពាន​ផ្លូវ​ភេទ និង​ហិង្សា តាំងពី​កុមារភាព។

សូហ្វីយ៉ា សម្បុរស​ក់​ទង់​ដែង ដែល​កំពុង​សិក្សា​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​ក្រុង​សៅប៉ូឡូ បាន​និយាយ​ថា​៖ «​យើង​រស់​នៅ​ក្នុង​ប្រទេស​ដែល​មិន​ឱ្យ​តម្លៃ​ដល់​អ្នក​កែភេទ​បំផុត​ក្នុង​ពិភព​លោក​»។

ការ​វះកាត់​រយៈ​ពេល ៥​ម៉ោង​លើ​កូន​ភ្លោះ​ទាំង​ពីរ​នៅ​មុន និង​ក្រោយ​គ្នា​មួយ​ថ្ងៃ។ AFP

យោងតាម​សមាគមន៍ មាន​អ្ន​ក​កែភេទ​ប្រមាណ ១៧៥​ នាក់ ​ត្រូវបាន​សម្លាប់​ក្នុង​ប្រទេស​ប្រេស៊ីល​ កាល​ពី​ឆ្នាំ​មុនកែ​រូបរាង និង​កែភេទ​ជាតិ (Antra) បាន​បង្ហាញថា​ ដែល​ជាតួលេខ​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្ដាល​ប្រទេស​ដទៃ។

កញ្ញា ម៉េឡា បាន​បន្ដថា​៖ «​ឪពុក​ម្ដាយ​របស់​យើង​មិន​បារម្ភ​ពី​ការ​សម្រេច​ចិត្ដ​របស់​យើងទេ តែ​ពួកគាត់​បារម្ភ​ពី​មនុស្ស​ម្នា​មើល​មក​យើង​ក្នុង​ផ្លូវ​ណា​»។

ជីតា​របស់​ពួកគេ​ជា​បុគ្គល​ម្នាក់ ដែល​ចំណាយ​ប្រាក់​ឱ្យ​ពួកគេ​កែ​ភេទ​ផង​ដែរ។ លោក​បាន​ដាក់​ទ្រព្យ​សម្បត្ដិ​ និង​ចំណាយ​ប្រាក់​ ២​ម៉ឺន​ដុល្លារ។ ម្ដាយ​របស់​ពួកគេ​ អ្នកស្រី ម៉ារ៉ា លូស្យា ដា ស៊ីលវ៉ា បាន​និយាយ​ថា​ វាជា​ «​អារម្មណ៍​ធូរ​ស្បើយ​» ពេល​កូន​ភ្លោះ​របស់​អ្នកស្រី​ក្លាយ​ជា​ស្រី​ពិត​ក្រោយ​ការ​វះ​កាត់។

អ្នកស្រី អាយុ ៤៣ ​ឆ្នាំ ​​ជា​លេខាប្រចាំ​សាលា ដែល​មាន​កូន​ស្រី ២​ នាក់​ទៀត បាន​និយាយ​ថា​៖ «​ក្នុង​បេះដូង​របស់​ខ្ញុំ ខ្ញុំ​តែងតែ​បានដឹងថា ពួកគាត់​ជា​ក្មេង​ស្រី ហើយ​នោះ​ជា​អ្វីដែល​ពួកគេ​មាន​ការ​ឈឺ​ចាប់​ផង​ដែរ។ ខ្ញុំ​ថែមទាំង​មិន​ធ្លាប់​គិត​ថា ពួកគាត់​ជា​ក្មេង​ប្រុស​ផង។ ចំពោះ​ខ្ញុំ ពួកគាត់​នៅតែ​ជា​ក្មេង​ស្រី​ជានិច្ច​»៕ AFP/HR

វេជ្ជបណ្ឌិត ចូស កាឡូស ម៉ាទីន មក​ពី​មជ្ឈមណ្ឌល​កែ​ភេទ​ប្រទេស​ប្រេស៊ីល។ AFP