The Phnom Penh Post Search

Search form

កូនស្រី គង់ សុជាតិ និង ជា វិបុល ទទួល​កាដូ​ច្រើន

Content image - Phnom Penh Post
លោក ជា វិបុល បង្ហោះ​រូប​កូនស្រី​ទើបចាប់​កំណើត។ ហ្វេសប៊ុក​

កូនស្រី គង់ សុជាតិ និង ជា វិបុល ទទួល​កាដូ​ច្រើន

ភ្នំពេញៈ ទីបំផុត​ចំណង​ស្នេហ៍​របស់​គូស្វាមីភរិយា ជាពិធី​ការិនី និង​ពិធីករ​ទូរទស្សន៍​ល្បីគឺ​អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល កាន់តែ​រឹតបន្តឹង​មួយកម្រិត​ទៀត សម្រាប់​អ្នក​ទាំងពីរ​បានទទួល​កាដូ​ឆ្នាំថ្មី​គឺ​ទារិកា ទើបតែ​មានវ័យ ១ សប្តាហ៍​គត់​បើគិត​ត្រឹម​ថ្ងៃនេះ បន្ទាប់ពី​រៀបការ​ភ្លាម ហើយក៏​រំពឹងចង់​បានកូន​ភ្លែត​តាំងពី​ឆ្នាំ ២០១៣ មក។

មិនត្រឹម​ប្តី​ប្រពន្ធ​ជា​អ្នកសិល្បៈ​ទាំង​គូនេះ​ទេ ដែល​ត្រេកអរ​ខ្លាំងនឹង​កំណើត​កូនស្រី​របស់​ពួកគេ មាន​ឈ្មោះថា ជា សុជាតិ​នារី នោះ សូម្បីតែ​មិត្តភក្តិ​រួមអាជីព​សិល្បៈ និង​សាច់ញាតិ​ទាំងសងខាង ក៏សប្បាយ​ចិត្ត​មិនចាញ់​អ្នក​ទាំងពីរ​ជា​ឪពុកម្តាយ​ដែរ បើតាម​ឃើញ​កាដូ​ដ៏ច្រើន​សន្ធឹក។

ថ្លែងទាំង​សប្បាយចិត្ត ហាក់ដូចជា​គ្មាន​អារម្មណ៍​នឿយហត់​សោះ ទោះ​បីជា​ខ្លួន​ត្រូវទៅ​បំពេញ​ការងារ​តាម​ខេត្ត​ជិតឆ្ងាយ​នានា ក្នុងនាម​ជា​ពិធីករ​នៃកម្មវិធី​ប្រគំ​តន្ត្រី​រៀងរាល់​ចុងសប្តាហ៍​ក្តី ក៏នៅតែ​ឆ្លៀត​វិលមក​កំដរ​កូនស្រី និង​ភរិយាភ្លាមៗ​បន្ទាប់ពី​ចប់​កម្មវិធី។

លោក ជា វិបុល ពិធីករ ដែល​លេចធ្លោ​ខ្លាំង​សឹងតែ​គ្រប់កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​ហង្សមាស បាន​បង្ហើប​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «កាលពី​មាន​ដំណឹង​ដំបូង​ថាមាន​គេ [កូនស្រី] ខ្ញុំ​សប្បាយចិត្ត​រួចមួយ​កម្រិត​ទៅហើយ ខណៈពេល​កើតគេ​មកនេះ និងបាន​ស្តាប់ឮ​គេឯង​មក​សួរសុខទុក្ខ​ថា មាន​ភិនភាគ​ដូច​ខ្លួនឯង​ច្រើន​ទៀតនោះ ក៏កាន់​តែមាន​អារម្មណ៍​ស្រឡាញ់​កូនស្រី​ខ្លាំង​ទៀត​តែម្តង ខណៈ​ឈ្មោះនេះ​ក៏​ត្រូវបាន​ប៉ាម៉ាក់​ខាងខ្ញុំ ត្រៀម​ដាក់មុន​កើត​ម្ល៉េះ!»។

ទោះ​មិនដឹង​ច្បាស់​ថា មាន​អ្វីខ្លះ​ក្រៅពី​សម្ភារ​ចាំបាច់​សម្រាប់​កូនង៉ែត នាប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេត​ឃើញថា វត្តមាន​ក្រុម​មិត្តភក្តិ​រួមសិល្បៈ​ទាំង​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ បាន​នាំយក​កាដូ​ជាច្រើន​សន្ធឹក​ទៅជូន​អ្នក​ទាំងពីរ​នៅឯ​មន្ទីរពេទ្យ ខណៈ​ទារិកា ជា សុជាតិ​នារី នឹងត្រូវ​ប៉ាម៉ាក់​គេ​នាំទៅ​ផ្ទះវិញ​នៅ​ថ្ងៃពុធ ទី ១១ ខែមករា ឆ្នាំ ២០១៧ បើតាម​លោក ជា វិបុល ជា​ឪពុក​បន្តថា៖ «គិតថា​នឹងនាំ​កូនស្រី​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃពុធ​នេះ។ ប៉ុន្មាន​ថ្ងៃនេះ អរគុណ​ចំពោះ​មិត្តភក្តិ​ទាំង​ខាងខ្ញុំ និង​ភរិយា ក្រុម​ការងារ បានមក​សួរសុខទុក្ខ និងយក​កាដូ​សម្រាប់​កូន ជា សុជាតិ​នារី រួមមាន សម្លៀក​បំពាក់ កន្ទប និង​ទឹកដោះគោ​ផងដែរ»។

ទារិកា ជា សុជាតិ​នារី ជាបុត្រី​ដំបូង​នៃ​ចំណង​ស្នេហ៍​របស់​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ ចាប់កំណើត​កាលពី​ថ្ងៃទី ៤ ខែមករា ដោយ​ការវះកាត់ ទោះ​គង់ សុជាតិ មានកូន​ពីរហើយ​ក៏ដោយ៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។