The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូន​អភិជន​ចិន​ ចូល​រៀន​វគ្គ​រៀប​ឫកពា​ឲ្យ​ស័ក្ដិសម​ជា​បុគ្គល​លំដាប់​សេដ្ឋី

កូន​អភិជន​ចិន​ ចូល​រៀន​វគ្គ​រៀប​ឫកពា​ឲ្យ​ស័ក្ដិសម​ជា​បុគ្គល​លំដាប់​សេដ្ឋី

Content image - Phnom Penh Post
សៀវភៅ​ត្រូវ​បាន​ដាក់​លើ​ក្បាល ដើម្បី​ជា​ជំនួយ​ដល់​ដំណើរ​មាន​លំនឹង​។ រូបថត AFP

កូន​អភិជន​ចិន​ ចូល​រៀន​វគ្គ​រៀប​ឫកពា​ឲ្យ​ស័ក្ដិសម​ជា​បុគ្គល​លំដាប់​សេដ្ឋី

ក្រុងស៊ាងហៃ: កុមារី ដានីញ៉ែល លីវ សម្លឹង​ត្រង់​ទៅ​មុខ ក្បាល​ទ្រ​សៀវភៅ រក្សា​លំនឹង​រាងកាយ និង​ដើរ​តាម​បន្ទាត់​យ៉ាង​ប្រុងប្រយ័ត្ន​។

អ្នកម្ដាយ​របស់​កុមារី​វ័យ ១០ ឆ្នាំ​រូបនេះ​សង្ឃឹម​ថា លំហាត់​ដើរ​ដូច្នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​កូនស្រី​ឲ្យ​លេចធ្លោ​ក្នុង​ស្រទាប់​អភិជន​នៅ​ទឹកដី​ប្រកួត​ប្រជែង​នៃ​សង្គម​ចិន​។

ដានីញ៉ែល ស្ថិត​ក្នុង​ចំណោម​កុមារ ៧ នាក់​ផ្សេង​ទៀត​ដែល​ចំណាយ​ពេលវេលា​នៅ​ថ្ងៃ​សៅរ៍​សំងំ​នៅ​ជាន់​លើ​នៃ​សណ្ឋាគារ​ផ្កាយ ៥ កណ្ដាល​ក្រុង​ស៊ាងហៃ​ក្នុង​ការហ្វឹកហាត់​អត្ដចរិត និង​ពិធីការ​។ កុមារា ៤ ​នាក់​គ្រង​ឈុត​បូ ក អាវធំ និង​ស្បែកជើង​ខ្មៅ​រលោង​យ៉ាង​ស្រស់​សង្ហា​។ កុមារី ៤ ​នាក់​ទៀត​ស្ថិត​ក្នុង​សម្លៀកបំពាក់​រ៉ូប និង​រំលេច​ស្នាមញញឹម​ពព្រាយ​។

អ្នកគ្រូ​បង្វឹក​ផ្នែក​ពិធីការ​នៅ​ទីក្រុង​ស៊ាងហៃ ហ្គីយ៉ូម ដឺ ប៊ែរណាដាក ជា​ជនជាតិ​បារាំង​ដែល​បាន​ណែនាំ​កុមារា​ម្នាក់​ឲ្យ​រៀប​ឫក​ដំណើរ ខណៈ​រក្សា​លំនឹង​សៀវភៅ​លើ​ក្បាល​បាន​និយាយ​ថា​៖ «​គាត់​នៅ​មាន​បញ្ហា​ផ្នែក​តុល្យភាព​លំនឹង​»​។

Content image - Phnom Penh Post
អ្នកគ្រូ​ជនជាតិ​បារាំង​បង្រៀន​ពី​បែបបទ​នៃ​ការទទួលទាន​ដូច​អភិជន​។ រូបថត AFP

ម្ដាយ​កុមារី ដានីញ៉ែល ចង់​ឲ្យ​កូនស្រី​របស់​ខ្លួន​ជា​បុគ្គល​ល្អឥតខ្ចោះ​។ អ្នកស្រី​ក៏ដូចជា​ឪពុកម្ដាយ​ដទៃ​ទៀត​ហ៊ាន​ចាយប្រាក់ ៣៩០ ដុល្លារ​សម្រាប់​ការបង្រៀន ៤ ម៉ោង​ឲ្យ​គ្រូបង្វឹក​បារាំង​អាយុ ៣១ ឆ្នាំ​រយៈពេល ៤ ម៉ោង​ចំពោះ​ការបង្វឹក​ក្មេង​ម្នាក់​។

តាម​ចង្វាក់​តន្ដ្រី​បែប​បុរាណ កុមារ​ទាំងនោះ​រៀន​ជំនាញ​សង្គម ការរៀបចំ​ឫកពា​ពេល​ទទួលទាន​អាហារ និង​ដំណើរ​ទំនង​ដោយ​ការដាក់​សៀវភៅ​លើ​ក្បាល​ជា​លំនឹង​។

ការហ្វឹកហាត់​ផ្សេងៗ​រួមមាន របៀបរបប​នៃ​ការណែនាំ​ខ្លួន និង​ស្វាគមន៍ ក៏ដូចជា «​ការថើប​» និង​ថែម​ទាំង​ប្រធានបទ​អ្វី​ខ្លះ​គួរ​លើក​យក​មក​ជជែក​ក្នុង​តុ​បាយ​។ ក្រៅពី​អាហារ​ជួប​គ្នា​កុមារ​ក៏​រៀន​ពី​របៀបរបប​ធ្វើ​ជា​សុភាពបុរស និង​សុភាពនារី​នាពេល​អនាគត​ផង​ដែរ​។

ម្ដាយ​កុមារី ដានីញ៉ែល និយាយ​ថា​៖ «​កុមារ​គួរតែ​ជា​កុមារ​ពិត​ណាស់ តែ​យ៉ាង​ហោចណាស់​ពួកគាត់​គួរ​តែ​មាន​វិន័យ​ខ្លះ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍