The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉ូណា​ស៊ីដាច់​ឡាន ២ ម៉ាដូណា ត្រឹមតែ ៤ ខែ លក់​ខ្ទេចខ្ទី​សង​គេ​ជាង ៩ ម៉ឺន​ដុល្លារ




កូរ៉ូណា​ស៊ីដាច់​ឡាន ២ ម៉ាដូណា ត្រឹមតែ ៤ ខែ លក់​ខ្ទេចខ្ទី​សង​គេ​ជាង ៩ ម៉ឺន​ដុល្លារ

Content image - Phnom Penh Post
តារាសម្ដែង និង​កំប្លែង​លោក ម៉ាដូណា ដែល​ប្រកាស​លក់​ទ្រព្យ​ជាច្រើន​ព្រោះ​វិបត្តិ​កូរ៉ូណា។ ហ្វេសប៊ុក

កូរ៉ូណា​ស៊ីដាច់​ឡាន ២ ម៉ាដូណា ត្រឹមតែ ៤ ខែ លក់​ខ្ទេចខ្ទី​សង​គេ​ជាង ៩ ម៉ឺន​ដុល្លារ

ភ្នំពេញ៖ តារាសម្ដែង​ និង​កំប្លែង​មុខ​មហា​សំណើច​លោក​ ម៉ាដូណា ​បាន ប្រកាសថា ពេលនេះ​លោក​អាច​គេង​លក់​ស្រួល​ ក្រោយពី​ដោះស្រាយ​បំណុល​ និង​ចេញសង​តុងទីន​ឱ្យគេ​សរុប​អស់​ជាង ៩ ម៉ឺន​ដុល្លារ​អាមេរិក។

តារាកំប្លែង​រមែង​ធ្វើឱ្យ​សើច​តាមរយៈ​ទឹកមុខ​រូបនេះ​បានឱ្យដឹងថា៖ «៤ ខែ​ដែល​ចេញសង​តុងទីន ៤ ថ្ងៃ​ដែល​លក់​ខ្ទេច ៩ ម៉ឺន​ជាង​ដោះស្រាយ​រួចរាល់។ នេះ​ជា យប់​ដែល​ខ្ញុំ​ដេកលក់​ស្កប់ស្កល់។ Goodnight ម៉ាដូណា»។

ស្ថានភាព​ជាប់គាំង​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន ដែល​កំពុងតែ​បង្កឡើង​ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នេះ​កុំថាឡើយ​អ្នក​ប្រកបរបរ​សាមញ្ញ​ សូម្បីតែ​អ្នកសិល្បៈ​ដូចជា​តារាសម្តែង​ និង​កំប្លែង​រមែង​ធ្វើឱ្យ​មហាជន​ផ្ទុះសំណើច​ស្ទើរតែ​គ្រប់​ឆាក​ពេល​មាន​វត្តមាន​លោក​ ម៉ាដូណា ​ក៏​ចាប់ផ្តើម​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដែល​មាន តែ​ចំណាយ​មិនមាន​ចំណូល​ផងដែរ។

Content image - Phnom Penh Post
លោក ម៉ាដូណា តែងតែ​ធ្វើឱ្យ​មហាជន​ផ្ទុះសំណើច​នឹង​រូបថត​ដ៏​កំប្លុកកំប្លែង​របស់លោក។ ហ្វេសប៊ុក

តាម​ការបង្ហើរ​សារ​ត្អួញត្អែរ​បង្ហើប​ប្រាប់​គេឯង​តាម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​មុននេះ​តារា​កំប្លែង ម៉ាដូណា បាន​លាតត្រដាង​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់លោក​ថា៖ «សន្សំ​ក្បាលកាក់​ប្រមូល​ឱ្យគេ​ជា​ដុំ។ លក់​អស់ហើយ​តើ​អ្នកដឹង​ទេ​ហេតុអ្វី​មិន​លក់​ដូច​ខ្ញុំ​ចង់​ហ៊ីហា​ដល់​ពេលណា​ទៀត!​ជិត ៥ ម៉ឺន​ដុល្លារ ៣ ថ្ងៃ។ ថ្លៃ​ដី​ធនាគារ ខុនដូ វីឡា និង​តុងទីន ចេញ​សង​គេ​ចង់​ឆ្គួត​ហើយ​ខ្ញុំ។ អរគុណ​អ្នក​ម្តាយ​ខ្ញុំ​ដែល​ជួយ​កូន​នៅពេលនេះ»។

តារាកំប្លែង ម៉ាដូណា ​បាន​រៀបរាប់ថា​លោក​បាន​សង​ថ្លៃ​តុងទីន​ជំនួស​គេ។ ទន្ទឹម​នឹងនោះ​អ្វីដែល​លោក​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​អ្វីៗ​ដែល​ខ្លួន​លោក​ប្រាថ្នា​ចង់​បានរួម​ដូចជា​ទិញ​ដី ផ្ទះ វីឡា ខុនដូ ឡានទំនើប ជាដើម​តាមរយៈ​ប្រាក់ចំណូល​បាន​ពី​សិល្បៈ​កាលពី​មិនទាន់​មាន​ការផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ការបិទ​ខ្ទប់​នោះ​ឥឡូវនេះ​ត្រូវបាន​លោក​បង្ខំចិត្ត​លក់​ចេញ​ ដើម្បី​បង្វិលប្រាក់​សងបំណុល។

កាលពី​ខែ​ចុង​មេសា​កន្លង​ទៅ​ថ្មីៗ​នេះ តារាកំប្លែង​លោក​ ម៉ាដូណា ​បាន​បង្ហើរ​សារ​ថា៖ «លក់​អស់​ឡាន​មួយទៀត​ហើយ​សង​ឆ្គួត ២ ថ្ងៃនេះ។ សុខចិត្ត​លក់​របស់​សង​តុងទីន​កូន​ជំនួស​អ្នក​អត់​បង់ ដោយ​គាត់​លើក​មូលហេតុ​ថា កូវីដ​ក៏​ដូច​អ្នក​ជំពាក់​លុយ​ខ្ញុំ​ទាំងឡាយ ដើម​មិន​បាន​ឱ្យ​ហើយ​ជួយ​ឱ្យ​ការ​ផង មនុស្ស​ធ្វើ​ទេវតា​មើល​ឃើញ។ លា​ហើយ អាសំណាង អរគុណ​ម៉ែ​ដែល​បាន​ជួយ​ពេលនេះ ជិះ​ទើប​បាន ២ ខែ​ត្រូវ​លក់​ចេញ​វិញ»៕

Content image - Phnom Penh Post
លោក ម៉ាដូណា តែងតែ​ធ្វើឱ្យ​មហាជន​ផ្ទុះសំណើច​នឹង​រូបថត​ដ៏​កំប្លុកកំប្លែង​របស់លោក។ ហ្វេសប៊ុក

Content image - Phnom Penh Post
តារាកំប្លែង​លោក ម៉ាដូណា ក្នុង​កម្មវិធី​ពេញចិត្ត​អត់?។ ហ្វេសប៊ុក

Content image - Phnom Penh Post
តារាសម្ដែង និង​កំប្លែង​លោក ម៉ាដូណា ដែល​ប្រកាស​លក់​ទ្រព្យ​ជាច្រើន​ ព្រោះ​វិបត្តិ​កូរ៉ូណា។ ហ្វេសប៊ុក

Content image - Phnom Penh Post
លោក ម៉ាដូណា និង​តារាចម្រៀង ចំរើន សុភ័ក្ត្រ។ ហ្វេសប៊ុក

អត្ថបទគួរចាប់អារម្មណ៍