ក្រុង​ព្យុងយ៉ាង: ខណៈ​ពិភព​លោ​ក​កំពុង​តែ​ផ្ដោត​ចំណាប់អារម្មណ៍​លើ​ជំនួប​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង មូន ជេអ៊ីន នៅ​ទីក្រុង​ព្យុងយ៉ាង​ ទឹកដី​កូរ៉េ​ខាង​ត្បូង ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​បញ្ចេញ​​កម្រង​រូបថត​ជា​ច្រើន​ ដែល​ស្ដែង​នូវ​​ជីវិត​រស់នៅ​របស់​ប្រជាជន​កូរ៉េ​​ខាង​ជើង និង​ខាង​ត្បូង។

មានឈ្មោះ​ជាជនជាតិ​កូរ៉េ ប៉ុន្តែ​​ទឹកដី​នេះ​ត្រូវបាន​បែង​ចែង ដោយមាន​​មនុស្ស​រាប់លាន​នាក់​បាន​បែកចេញ​ពីគ្នា ​ដោយ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១​៩៥០-១៩៥៣។

សង្គ្រាម​នេះ​បាន​ពង្រាត់​បងប្អូន​សាច់​ញាតិ​ព្រាត់​ប្រាស់​គ្នា នឹង​អ្នក​ខ្លះ​ជួប​វាសនា​អភ័ព្វ ​​ឪពុកម្ដាយ​ព្រាត់​កូន​ ប្រពន្ធ​ព្រាត់​ប្ដី។

ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​​ខុស​ពីគ្នា ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​​​មាន​ជីវភាព​​​ហាក់​ឆ្ងាយ​ពី​គ្នា​ស្រឡះ ដែល​អាច​រំលេច​ចេញ​តាមរយៈ​រូបថត​​ខាង​ក្រោម​នេះ៖

គ្រូ​បង្រៀន​បាញ់កាំភ្លើង និង​អ្នក​បើក​នាវា។ រូបថត AFP

កម្មករ​បម្រើការ​នៅ​រោង​ចក្រ​​ម្ហូបអាហារ និង​បុគ្គលិក​រៀង​ចក្រផលិត​សម្ភារៈ​ទន្តសាស្ត្រ​។ រូបថត AFP

បុគ្គលិក​បម្រើការ​នៅ​សួនទឹក និង​ភ្ញៀវ​ទៅ​ហែលទឹក​លេង​កម្សាន្ត។ រូបថត AFP

បុគ្គលិក​ស្ថានីយ៍​ប្រេង និង​មគ្គុទេសក៍​ទេសចរណ៍។ រូបថត AFP

មន្ត្រីយោធា និង​បុគ្គលិក​​ផ្នែកព័ត៌មានវិទ្យា។ រូបថត AFP

ពលរដ្ឋ​កូរ៉េខាង​ជើងលើក​ទង់ជ័យ​​​គាំទ្រ និង​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​លើក​បដា​បញ្ចេញមតិ​។ កុមារ​នៅ​កូរ៉េ​ខាង​ជើង​ក្នុងឈុត​ប្រពៃណី និង​កុមារ​ដ៏ស៊ីវិល័យ​នៅកូរ៉េ​ខាង​ត្បូង។ រូបថត AFP

បុរស​ចំណាស់​ជា​អ្នក​ចម្ការ និង​បុរស​ជា​ឪពុក​នាំ​កូន​តូច​ដើរ​ផ្សារ​ទិញ​ទំនិញ។ រូបថត AFP