The Phnom Penh Post Search

Search form

កំណត់ត្រា​ថ្មី​ទៀត​ហើយ! ក្រុង​ឌូបៃ​បើក​សម្ពោធ​សណ្ឋាគារ​ខ្ពស់​បំផុត​ក្នុង​លោក

Content image - Phnom Penh Post
អគារ​ពណ៌​មាស​ដ៏ខ្ពស់​ត្រដែត​ត្រដឹម​ កម្ពស់ ៧៥ ជាន់ និង​ប្រវែង ៣៥៦ ម៉ែត្រ ជា​សណ្ឋាគារ​ខ្ពស់​បំផុត​ក្នុង​លោក​​​។ AFP

កំណត់ត្រា​ថ្មី​ទៀត​ហើយ! ក្រុង​ឌូបៃ​បើក​សម្ពោធ​សណ្ឋាគារ​ខ្ពស់​បំផុត​ក្នុង​លោក

ក្រុងឌូបៃ: ទីក្រុង​ឈូង​សមុទ្រ​ឌូបៃ ដែល​មិន​ជិន​ណាយ​នឹង​ការ​បង្កើត​កំណត់​ត្រា​ថ្មីៗ បាន​ប្រកាស​បើក​សម្ពោធ​សណ្ឋាគារ​ខ្ពស់​បំផុត​ថ្មី​ក្នុង​លោក កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បន្ថែម​ទស្សនីយភាព​អគារ​ខ្ពស់​កប់​ពពក​តែ​ម្ដង។

អគារ​សណ្ឋាគារ Gevora Hotel ពណ៌​មាស កម្ពស់ ៧៥ ជាន់ ប្រវែង ៣៥៦ ម៉ែត្រ។ អគារ​គ្រង​កំណត់ត្រា​ថ្មី​រំលេច​នូវ​ទេសភាព​ខ្ពស់​បំផុត​ជា​គូ​ប្រជែង​នៃ​អគារ JW Mariott Marquis ក្រុង​ឌូបៃ តែ​មួយ​ម៉ែត្រ​ប៉ុណ្ណោះ។

អតិថិជន​ដំបូង​របស់​សណ្ឋាគារ Gevora គ្រោង​នឹង​មក​ដល់​នៅ​ថ្ងៃ​ចន្ទ។ នេះ​បើ​យោង​តាម​កាសែត​ប្រចាំ​ថ្ងៃ The National។ ក្រុង​ឌូបៃ ក៏​ជាទី​តាំង​មាន​អគារ​ខ្ពស់​បំផុត​ក្នុង​លោក​ឈ្មោះ​ថា Burj Khalifa មាន​កម្ពស់ ៨២៨ ម៉ែត្រ។

ទីក្រុង ជា​រដ្ឋ​ឯករាជ្យ​មួយ​ក្នុង​ចំណោម​រដ្ឋ​មូស្លីម​ទាំង ៧ ដែល​បង្កើត​បាន​ជា​អេមីរ៉ាត​អារ៉ាប់​រួម បំណង​ទាក់​ទាញ​ភ្ញៀវទេសចរ ២០ លាន​នាក់​ប្រចាំ​ឆ្នាំ​នៅ​ឆ្នាំ ២០២០។

ប្រទេស​ដែល​គ្របដណ្ដប់​ដោយ​វាល​ខ្សាច់​ប្រែជា​ផ្សារ​ទំនើប​ធំៗ រីសត​ប្រណីតៗ និង​ថែម​ទាំង​រី​សត​ស្គី​ទឹកកក​សិប្បនិម្មិត។ ស្ថិត​នៅ​លើ​វិថី​អាកាស​ឆ្លង​ទ្វីប អាកាសចរ​ក្រុង​ឌូបៃ គឺជា​យាន​ចម្លង​ដ៏​មមា​ញឹក​បំផុត​ជាមួយ​អ្នក​ដំណើរ ៨៨,២ លាន​នាក់៕

អត្ថបទគួរចាប់អារម្មណ៍