ក្រុងវ៉ាស៊ីនតោន: កុំគិតពីការប្រកួតប្រជែងសពា្វវុធទាហានទំនើបៗរបស់ចិន និងរុស្ស៊ី មន្ទីរបញ្ចកោណកំពុងប្រឈមនឹងការគំរាមកំហែងសន្ដិសុខជាតិ ដោយសារវិបត្ដិធាត់លើសទម្ងន់របស់ពលរដ្ឋសហរដ្ឋអាមេរិក។
ខណៈប្រជាជនទូទាំងពិភពលោក ២,២ ពាន់លាននាក់ ត្រូវបានជឿថា កំពុងធាត់លើសទម្ងន់ ការសិក្សាចេញផ្សាយក្នុងសប្ដាហ៍នេះ បានរកឃើញថា យុវជនអាមេរិកជិត ១ ភាគ ៣ កំពុងធាត់លើសទម្ងន់ជ្រុល មិនអាចចូលបម្រើយោធា។
ក្រុមប្រឹក្សាពង្រឹងសមត្ថភាពអាមេរិក បានឲ្យដឹងក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា៖ «បញ្ហាធាត់លើសទម្ងន់បានគំរាមកំហែងសុខុមាលភាពពលរដ្ឋយូរមកហើយ។ ខណៈបញ្ហានេះកាន់តែរីកធំទៅៗ ការធាត់លើសទម្ងន់កំពុងគំរាមដល់សន្ដិសុខជាតិផងដែរ»។
កងកម្លាំងយោធាកាលពីខែមុនបានប្រកាសថា ខ្លួននឹងខកខានការជ្រើសមន្ដ្រីទាហានថ្មី ៧៦៥០០ នាក់ក្នុងឆ្នាំ ២០១៨ ដោយនៅសល់តែប្រមាណ ៦៥០០ នាក់ ជាការធ្លាក់ចុះលើកដំបូងតាំងពីឆ្នាំ ២០០៥ ដែលកាតព្វកិច្ចបម្រើទ័ពធ្លាក់ក្រោមគោលដៅកំណត់។
យោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិកបានឲ្យដឹងថា ការធាត់លើសទម្ងន់ជាមូលហេតុចម្បងមួយ ដែលពលរដ្ឋអាមេរិក ៧១ ភាគរយអាយុចន្លោះពី ១៧ ទៅ ២៤ ឆ្នាំ មិនបានចុះឈ្មោះបម្រើទ័ពតាមតម្រូវការ៕