The Phnom Penh Post Search

Search form

កំពូល​ស្ដេច​ធាត់ក្នុងលោក ​ប្រាថ្នា​ចង់​ក្រោក​ដើរ​ ក្រោយ​វះកាត់​សម្រកបាន​​ជាង ២៥០​ គីឡូក្រាម

Content image - Phnom Penh Post
បុរស​ម៉ិកស៊ិក​ដែល​ជាប់​កំណត់ត្រា​គីឡូធ្ងន់បំផុត​ក្នុងលោក ក្រោយ​ពី​ធ្វើការ​វះកាត់​សម្រក​ទម្ងន់។ រូបថត AFP

កំពូល​ស្ដេច​ធាត់ក្នុងលោក ​ប្រាថ្នា​ចង់​ក្រោក​ដើរ​ ក្រោយ​វះកាត់​សម្រកបាន​​ជាង ២៥០​ គីឡូក្រាម

ក្រុង​ម៉ិកស៊ីកូ: សាច់​ខ្លាញ់​ហៀរ​ធ្លាក់​អន្ធឹល លោក ចូន ភេដ្រូ ហ្វ្រង់ស្កូ ខំ​ប្រវេ​ប្រវា​តោង​លើ​ក​ខ្លួន​ដ៏​សែន​ធ្ងន់ ដែល​ជា​ទម្លាប់​ហាត់​ប្រាណ​ដើម្បី​ជួយ​សម្រក​ទម្ងន់​រហូត​ដល់ ២៥០ គីឡូក្រាម​។

លោក ហ្វ្រង់ស្កូ ដែល​មក​ពី​ភាគ​ខាង​ជើង​ប្រទេស​ម៉ិកស៊ិក ធ្លាប់​ជា​បុរស​ធាត់​បំផុត​ក្នុង​លោក​។ សៀវភៅ​កំណត់​ត្រា​ពិភព​លោក ហ្គីណេស បាន​ផ្ដល់​វិញ្ញាបន​បត្រ​គ្រង​ជើង​ឯក​ក្រោយ​ពី​លោក​មាន​ទម្ងន់​ខ្លួន​​ដល់ ៥៩៥ គីឡូក្រាម​ កាល​ពី​ខែតុលា ឆ្នាំ​​ ២០១៦​។

ពេល​នោះ លោក​មិន​អាច​ក្រោក​ពី​គ្រែ​រួច​ កើត​រោគ​ទឹក​នោម​ផ្អែម និង​លើស​ឈាម ព្រមទាំង​ គៀប​សួត​ធ្ងន់​ធ្ងរ​។ ក្រុម​វេជ្ជបណ្ឌិត​បាន​ព្រមាន​ថា ជីវិត​លោក​ស្ថិត​ក្នុង​ហានិភ័យ​ បើ​លោក​លោក​មិន​ស្រក​ទម្ងន់​ទេ។

​នៅ​ពេល​លោក ហ្រ្វង់ស្កូ បាន​សម្រេច​ចិត្ដ​វះ​កាត់​ជា​ច្រើន​ដំណាក់​កាល​​ដើម្បី​បង្រួម​ក្រពះ​រហូត​ដល់ ៨០ ភាគរយ​ ដោយ​ត្រូវ​កាត់​ពោះ​វៀន​ដែល​ជួយ​ស្រូប​យក​ជីវជាតិ​តិច​ជាង​មុន​។

ពេល​នេះ លោកមាន​អាយុ ៣៣ ឆ្នាំ មាន​ទម្ងន់ ៣៤៥ គីឡូក្រាម​។ Castaneda រំពឹង​ថា លោក​នឹង​អាច​ស្រក​បាន ១០០ គីឡូក្រាម​បន្ថែម​ទៀត​នៅ​មួយ​ឆ្នាំ​កន្លះ​ទៀត​។

Content image - Phnom Penh Post

លោក​នៅតែ​បារម្ភ​ចំពោះ​ការ​ប្រើ​ខ្យល់​ដង្ហើម​អុកស៊ីសែន​ ២៤ ម៉ោង​លើ​ ២៤ ម៉ោង តែ​លោក​បាន​ចំណាយ​ពេល​កាន់តែ​តិច​ដេក​លើ​គ្រែ​។ ការ​ប្រើ​ឈើ​ច្រត​ លោក​អាចបង្កើន​ការ​​ងើប​ដើរ​បាន​ប៉ុន្មាន​ជំហាន​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ​។

បច្ចុប្បន្ន លោក​និយាយ​ថា លោក​មាន​ក្ដី​សុបិន​ធំ​មួយ​នោះ​គឺ​ថា៖ «​ខ្ញុំ​ចង់​ដើរ​បាន​ម្ដង​ទៀត​»។

លោក ហ្វ្រង់ស្កូ មិន​មែន​ជា​បុរស​ម៉ិកស៊ិក​តែ​ម្នាក់​ដែល​គ្រង​កំណត់​ត្រា​ទម្ងន់​ខ្លួន​ធ្ងន់​បំផុត​​នោះ​ទេ​។ មិត្ដ​រួម​ជាតិ​របស់​លោក​ឈ្មោះ ម៉ានូអែល អ៊ូរីប បាន​គ្រង​កំណត់​ត្រា​នេះ​ក្នុង​ឆ្នាំ​២០០៧ ក្រោយ​ពី​លោក​មាន​ទម្ងន់​ដល់ ៥៩៧ គីឡូក្រា​ម។

ក្រោយ​មក លោក​បាន​តប​អាហារ ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់​មក​ត្រឹម ៣៩៤ គីឡូក្រាម​។

លោក អ៊ូរីប បាន​រៀប​ការ​ក្នុង​ឆ្នាំ​២០០៨ ក្រោយ​ពី​ត្រូវបាន​ក្រៀក​ចូល​ក្នុង​ពិធី​មង្គល​ដោយ​ការ​ប្រើ​ស្ទូច​។ លោក​បាន​ស្លាប់​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​អាយុ ៤៨ ឆ្នាំ៕ AFP/HR

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍