ក្រុង​ប៉េកាំង៖ ពាក់​វ៉ែនតា​គែម​រង្វង់​ខ្មៅ​ និង​អាវ​យឺត​ពណ៌​ក្រហម​ កុមារា​ចិន​អាយុ​ ៨ ឆ្នាំ​ ចុះ​ឈ្មោះ​កម្មវិធី​​រៀន​សរសេរ​កូដ​អនឡាញ​ ក្នុង​នាម​ជា​គ្រូ​បង្រៀន​។ វីតា បាន​បង្កើត​ ឆាណែល (Channel) បង្រៀន​សរសេរ​កូដ​លើ​វេបសាយ​ចិន​ Bilibili តាំង​ពី​ខែ​សីហា និង​មាន​អ្នក​គាំទ្រ​ជិត ៦ ម៉ឺន​នាក់​ និង​អ្នក​ទស្សនា​ជាង ១ លាន​ដង​។

កុមារា​រូប​នេះ ស្ថិត​ក្នុង​ចំណោម​កុមារ​ចិន​ក្នុង​ប្រទេស ​ចិន ដែល​រៀន​សរសេរ​កូដ​តាំង​ពី​មុន​ពេល​ខ្លួន​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​។ ទំនោរ​ថ្មី​នេះ ត្រូវ​បាន​ឪពុក​ម្ដាយ​ជឿ​ថា ជំនាញ​សរសេរ​កូដ​ពិត​ជា​សំខាន់​សម្រាប់​យុវវ័យ​ចិន​ ដែល​ជួយ​ជំរុញ​ដល់​វិស័យ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​ចិន​។

កុមារ​តូច​បាន​ប្រើ​ឆាណែល​វីដេអូ​របស់​ខ្លួន ​ដើម្បី​ទាក់ទាញ​សិស្ស ដែល​ភាគ​ច្រើន​មាន​អាយុ​ច្រើន​ជាង​ខ្លួន​ និង​ឈាន​ដល់​វ័យ​ជំទង់​បន្ដិច​ម្ដង​តាមរយៈ​កម្មវិធី​សរសេរ​កូដ​បង្កើត​ឡើង​ដោយ Apple ឈ្មោះ Swift Playgrounds​។

វីតា បាន​ពន្យល់​ថា ជួន​កាល​ខ្លួន​បង្កើត​កំហុស​ដើម្បី​បង្រៀន​សិស្ស​ឲ្យ​ចេះ​បញ្ចេញ​បញ្ហា​ខុស​ឆ្គង​ទូទៅ​ ១ ​ចំនួន​។ កុមារី​ អាយុ ៨ ឆ្នាំ រស់នៅ​ក្នុង​ក្រុង​ស៊ាងហៃ បាន​និយាយ​ថា​៖ «​ពេល​ខ្ញុំ​បង្រៀន​ ខ្ញុំ​ក៏​រៀន​អ្វី​ថ្មីៗ​ស្រប​ពេល​គ្នា​នេះ​ដែរ​»។

ចិន​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាង​សម្បើម​លើ​បច្ចេកវិទ្យា​រ៉ូបូត និង​វៃឆ្លាត (AI) ដោយ​​រដ្ឋាភិបាល​បាន​ចេញ​គម្រោង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ (AI) ក្នុង​ឆ្នាំ ​២០១៧ ដែល​បាន​ស្នើ​ថា វគ្គ​សិក្សា​អាច​ត្រូវ​ដាក់​បង្ហាញ​ទាំង​នៅ​សាលា​បឋម​សិក្សា និង​វិទ្យាល័យ​។

អ្នក​​ម្ដាយសុខ​ចិត្ត​អង្គុយ​រង់ចាំ​កូន ដែល​មក​រៀ​ន​វគ្គ​សរសេរ​កូដកម្មវិធី តាមរបត់ការ​និយម​សិក្សា​បច្ចេកវិទ្យានៅចិន​​​​​។ រូបថត AFP

តម្លៃ​​ទីផ្សារ​អប់រំ​ផ្នែក​សរសេរ​កូដ​ប្រូក្រាម​​ សម្រាប់​កុមារ​មាន​ ៧,៥ ពាន់​លាន​យ័ន (ជាង ១ ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ ​២០១៧ តែ​បន្ថែម​ដល់ ៣៧,៧ ពាន់​លាន​យ័ន​ នៅ​ឆ្នាំ ​២០២០ ខាង​មុខ​។ នេះ​បើ​យោង​តាម​ Analysys ជា​ក្រុមហ៊ុន​វិភាគ​អ៊ីនធឺណិត​នៅ​ប្រទេស ចិន​។

លោក ផាន ហ្គុងបូ នាយក​គ្រប់គ្រង​ទូទៅ​ឈ្មោះ Tongcheng Tongmei មូលដ្ឋាន​នៅ​ប៉េកាំង ជា​មជ្ឈមណ្ឌល​អប់រំ​កូដ បាន​និយាយ​ថា​៖ «​ការ​អប់រំ​សរសេរ​កូដ​ចិន​ ចាប់​ផ្ដើម​រាង​យឺត​យ៉ាវ​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​។ ដូច្នេះ​ទីភ្នាក់ងារ​បង្រៀន​គួរ​ក្រោយ​ម៉ោង​​​រដ្ឋ​ត្រូវ​បាន​បង្កើត​សម្រាប់​បញ្ហា​ខ្វះខាត​»។

កុមារា ជី យីនហ្សេ អាយុ ១០ ឆ្នាំ បាន​រៀន​ភាសា​កូដ ​Python រយៈពេល​កន្លះ​ឆ្នាំ​នៅ​ទីភ្នាក់ងារ​នេះ​។ វីតា បាន​និយាយ​ថា​ ខ្លួន​មាន​ក្ដី​រីករាយ​ដែល​មាន​អ្នក​គាំទ្រ។

កុមារា​រូប​នេះ បាន​បញ្ជាក់​ថា​៖ «​ការ​សរសេរ​កូដ​ជា​កិច្ចការ​ដ៏​លំបាក​រយៈពេល​យូរ​។ ប៉ុន្ដែ​ងាយ​ស្រួល គ្រាន់​តែ​ដោនឡូត​កម្មវិធី ហើយ​អ្នក​អាច​ចាប់​ផ្ដើម​រៀន​បាន​ភ្លាម​»៕ AFP/HR

កុមារា វីតា និ​ងឪពុក មាន​ឆាណែល​យូធូប បង្រៀន​សរសេរកូដ​​នៅ​ចិន។ រូបថត AFP