The Phnom Penh Post Search

Search form

ក្រដាស​ប្រាក់​ថោក​ខ្លាំង​ពេក ដល់ថ្នាក់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា យក​លុយ​ក្រង​ជា​កន្ត្រក និង​គូរ​លេង​

Content image - Phnom Penh Post

ក្រដាស​ប្រាក់​ថោក​ខ្លាំង​ពេក ដល់ថ្នាក់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា យក​លុយ​ក្រង​ជា​កន្ត្រក និង​គូរ​លេង​

ក្រុងការ៉ាកាស: អ្នកលក់ដូរតាមដងផ្លូវប្រទេស វ៉េណេស៊ុយអេឡា បានត្បាញកន្ដ្រកពីក្រដាសប្រាក់ ក្រោយពីអតិផរណា ១៣ ០០០ ភាគរយ បានប្រែក្លាយលុយទៅជាក្រដាសឥតប្រយោជន៍។

អតិផរណា ក្នុងប្រទេសអាមេរិកឡាទីនដ៏សម្បូរប្រេងនេះបានដាំក្បាលចុះក្នុងកម្រិតគ្រប់គ្រងមិនបាន ដោយបច្ចុប្បន្នរូបីយប័ណ្ណ បូលីវ៉ា (Bolivar) បានធ្លាក់ចុះ ៨៧ ភាគរយបើធៀបនឹងប្រាក់អឺរ៉ូ។

ក្រដាសប្រាក់ស្ទើរតែអស់តម្លៃរលីង ដែលលុយកំពុងតែជោរជន់លើទីផ្សារ។ ប៉ុន្ដែ អ្នកលក់តាមចិញ្ចើម វីលម័រ រ៉ូចាស មានគំនិតច្នៃឲ្យមានប្រយោជន៍។ បុរសវ័យ ២៥ ឆ្នាំ កំពុងលក់កាបូបដៃ កាបូបស្ដ្រី មួក និងកន្ដ្រកស្ទីលអូរីហ្គាមិ ដែលផលិតឡើងពីលុយសុទ្ធសាធ។

Content image - Phnom Penh Post

លោក រ៉ូចាស ជាឪពុកមានកូន ៣ នាក់ បាននិយាយថា៖ «ប្រជាជនបោះវាចោលពីព្រោះវាគ្មានតម្លៃសម្រាប់ទិញអ្វីបាននោះទេ។ គ្មាននរណាចង់យកវាឡើយ។ ចំពោះសម្ភាររបស់ខ្ញុំ ក្រដាសប្រាក់ពិតជាល្អដោយមិនចាំបាច់កាត់នោះទេ»។

លោកបន្ថែមថា៖ «ក្រដាសប្រាក់ ២ ឬ ៥ ឬ ១០ បូលីវ៉ា អ្នកមិនអាចទិញសូម្បីតែស្កគ្រាប់មួយគ្រាប់»។ មួកក្រដាសប្រាក់អាចប្រើលុយរាប់រយបូលីវ៉ា (រូបិយប័ណ្ណ វ៉េណេស៊ុយអេឡា) តែមានតម្លៃស្មើត្រឹមបារីមួយកញ្ចប់ប៉ុណ្ណោះ»។

សម្ភារត្បាញពីលុយខ្លះត្រូវប្រើក្រដាសប្រាក់ ៣០ ម៉ឺនបូលីវ៉ា គ្រប់ត្រឹមទិញសាច់មួយគីឡូក្រាម។

ចូស ឡេអុន អ្នកឌីហ្សាញអាយុ ២៦ ឆ្នាំ បានគូរមុខតួអង្គ Star Wars លើរូបភាព ស៊ីម៉ុន បូលីវ៉ា និងរូបភាពឥស្សរជនវ៉េណេស៊ុយអេឡាល្បីៗ ផងដែរ។ អតិថិជនបរទេសហ៊ានចំណាយប្រាក់ ២០ ដុល្លារទិញសម្ភារសិល្បៈក្រដាសប្រាក់របស់លោក ដែលលោកនិយាយថា វាបង្កើនតម្លៃប្រាក់វ៉េណេស៊ុយអេឡាជិត ៥០០០ ភាគរយ។

Content image - Phnom Penh Post

ពលរដ្ឋដ៏អស់សង្ឃឹមរាប់ពាន់នាក់កំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសកូឡុំប៊ី គេចចេញពីភាពស្រែកឃ្លាន និងអត្រាឧក្រិដ្ឋកម្មបង្កឡើងដោយវិបត្ដិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

កូឡុំប៊ីជាប់ព្រំដែនជាមួយប្រេស៊ីលបានបន្ថែមកងព័ទល្បាតតាមព្រំដែន ក្រោយពីឃាត់ខ្លួនមនុស្សកន្លះលាននាក់រយៈពេល ៦ ខែនៃឆ្នាំ ២០១៧។ វ៉េណេស៊ុយអេឡាគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងខែមេសាថ្ងៃទី២២។

អ្នកស្នងតំណែងលោក ហ៊ូហ្គូ ឆាវ៉េស លោក នីកូឡាស ម៉ាឌូរ៉ូ កំពុងត្រៀមខ្លួនឡើងកាន់តំណែងលើកទី២ ក្នុងអណត្ដិ ៦ ឆ្នាំទៀតខណៈបក្សប្រឆាំងមិនទាន់ជ្រើសរើសតំណាងនៅឡើយ៕ HR

ប្រភព Dailymail.co.uk

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍