ក្រុង​មូស្គូ : ក្រពើ​មួយ​ក្បាល ដែល​រួច​ជីវិត​ការ​បំផ្ទុះ​គ្រាប់​នៅ​សួន​សត្វ​ក្រុង​ប៊ែរឡាំង ក្នុង​ឆ្នាំ​១៩៤៣ និង​រង​របួស​ត្រូវ​អំបែង​គ្រាប់ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី ២ បាន​ងាប់​នៅ​អាយុ ៨៤ ឆ្នាំ។ នេះ​បើ​យោងតាម​របាយ​ការណ៍​ពី​សួន​សត្វ​ក្រុង​មូស្គូ។

សួន​សត្វ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថ្ងៃសៅរ៍​ថា ការ​ស្លាប់​​របស់ក្រពោះ Saturn បាន​កំណត់​នូវ «​អវសាននៃ​សម័យ​កាល​» ហើយ​អាយុ ៨៤ ឆ្នាំ គឺជា​ «អាយុ​​ដ៏គួរ​ឲ្យ​គោរព​» ចំពោះ​ក្រពើ​មីសស៊ីស៊ីពី​ ជា​ពូជ​ក្រពើ ដែល​កម្រ​រស់​តាម​ធម្មជាតិ​លើស ៥០ ឆ្នាំ។

កើត​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​១៩៣៦ Saturn ត្រូវបាន​ប្ដូរ​មក​សួន​សត្វ​ក្រុង​មូស្គូ ជា​ទី​ដែល​វា​បាន​រត់​គេច​នៅថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៣ ក្រោយ​ពី​ការ​ទម្លាក់​គ្រាប់​បែង​ដែល​បាន​សម្លាប់​ក្រពើ​គូ​កន​ជា​ច្រើន​ក្បាល។

ក្នុង​ឆ្នាំ​១៩៤៦ ក្រពើ​នេះ ត្រូវបាន​ប្រទះ​ឃើញ​ដោយ​ទាហាន​អង់គ្លេស ដែល​បាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​សូវៀត។

ខាង​សួន​សត្វ​បាន​ឲ្យ​ដឹងថា​ ទី​កន្លែង​ដែល​វា​រស់​នៅ​អំឡុង​ពេល​មាន​សង្គ្រាម​ពិត​ជា​អាថ៌​កំបាំង។

វា​រស់បាន​ដល់អាយុ ៨៤ ឆ្នាំ ខណៈ​ក្រពើមីសស៊ីស៊ីពី ជាពូជក្រពើ ដែលកម្ររស់តាមធម្មជាតិបាន​លើស ៥០ ឆ្នាំ។ ។ រូបថត AFP

នៅ​ពេល Saturn ត្រូវ​បាន​នាំ​មក​កាន់​ក្រុង​មូស្គូ​វិញ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៤៦ ពាក្យ​ចចាម​អារាម​ជា​ច្រើន​បាន​លើក​ឡើង​ថា វា​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​ទុក​របស់​មេ​ដឹក​នាំ​ផ្ដាច់​ការ​ អាដុលហ្វ ហ៊ីត្លែរ។

យោងតាម​មន្ត្រី​សួន​សត្វ បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​ក្រពើ Saturn ដែលជា​សត្វ​​​រើស​ចំណី និង​ចូលចិត្ដ​ឲ្យ​គេ​ម៉ាស្សា​ដោយ​ប្រើ​ច្រាស​ នោះ​គឺជា​កិត្ដិយស របស់សួនសត្វ​។

ប្រភព​ដដែល​បាន​បន្ដ​ថា​៖ «​វា​បាន​មក​រក​យើង​ក្រោយ​រំដោះ​លើ​របប​ណាហ្ស៊ី​ និង​ប្រារឰ​ខួប​ជ័យ​ជម្នះ​ ៧៥ ឆ្នាំ​»។

សេចក្ដី​ថ្លែង​ការណ៍​បាន​ចាត់ទុក​កិច្ចការ​មើលថែ​ក្រពើ​ប្រវត្តិសាស្ត្រ​នេះ ថា​ជា​​ឱកាស​ដ៏​រីក​រាយ​មួយ​ ហើយ​មន្ត្រីសួនសត្វ​ក៏​​បាន​បន្ថែម​ថា៖ «​យើង​រំពឹង​ថា យើង​មិន​ធ្លាប់ធ្វើឲ្យ​​ក្រពើ​នេះ​​ខកចិត្ត​ឡើយ​»៕ AFP/HR