The Phnom Penh Post Search

Search form

ក្រពើ​រួច​ពីទ្រុង​ ពេល​ថៃជួប​ទឹកជំនន់ ត្រូវ​ប្រជាជន​ពន្លះ​ទទួលទាន

Content image - Phnom Penh Post
បុរស​ថៃ​ចង្អុល​គ្រោង​ឆ្អឹង​ក្រពើ​ចំពេល​មាន​ចចាម​អារ៉ាម​ក្រពើ​រួចពី​កសិដ្ឋាន​ចិញ្ចឹម។

ក្រពើ​រួច​ពីទ្រុង​ ពេល​ថៃជួប​ទឹកជំនន់ ត្រូវ​ប្រជាជន​ពន្លះ​ទទួលទាន

ក្រុងបាងកក: នៅពេល​ដែល​ចចាម​អារ៉ាម​បាន​ផ្សព្វផ្សាយ​ថា មាន​ក្រពើ​រួចពី​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ជាច្រើន​ក្បាល​អំឡុងពេល​ទឹកជំនន់​ក្នុង​ខេត្ដ​ណាខន ស្រ៊ីថាមម៉ារ៉ាត់ ប្រជាពលរដ្ឋ​បានធ្វើ​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ដោយ​ពួកគេ​បាន​ប្រហារ និង​ទទួលទាន​សាច់​ក្រពើ​មួយក្បាល​ដែល​ពួកគេ​ប្រទះ​ឃើញ​កាលពី​ចុងសប្ដាហ៍​កន្លងទៅ។

ដោយមិន​បង្ហាញ​អំពី​ភាព​តក់ស្លុត ប្រជាពលរដ្ឋ​ភាគ​ខាងត្បូង​ប្រទេស​ថៃបាន​ប្រហារ​មច្ចុរាជ​ទឹក​ដែលមាន​ទំហំ​មធ្យម​សម្រាប់​ជាអាហារ​ប្រចាំថ្ងៃ​ដ៏ឆ្ងាញ់​ពិសា​ដោយ​មិនខ្វល់​ពីចង្កូម​ដ៏​គ្រោះថ្នាក់​របស់វា។

បុរស​ម្នាក់ក្នុង​កាយវិការ​ខ្ទើយៗ​បានដើរ​ចូលមក​ថតរូប​ជាមួយ​សំណល់​ក្រពើ​ដែល​អស់​ស្បែក និង​ជើង​ចំទើត​លើ​កៅអី​ផុតពី​ទឹកជន់​លិច​ភូមិឋាន និង​ផ្ទះសម្បែង រួច​ចង្អុល​គ្រោងឆ្អឹង​ក្រពើឲ្យ​អ្នកទស្សនា​បាន​មើលឃើញ​ពីស​ភាព​របស់វា ដោយ​មិនបាន​ដឹងថា វាជា​សំណល់​សល់ពីចំណី​មនុស្ស​ដ៏ផ្អែម​មាត់​នោះទេ។

រូបភាព​ក្រពើ​នេះ​ត្រូវបាន​បង្ហោះ​ដោយ​មន្ដ្រី​មកពី​អង្គភាព​រដ្ឋបាល​ខេត្ដម្នាក់​ជាមួយ​នឹង​សំណេរ​ថា៖ «ដូច្នេះ ពួកគេ​ប្រើ​សាច់​របស់វា​ធ្វើជា​សម្លការី​អស់ហើយ»។

ថ្វីដ្បិត​តែគួរ​ឲ្យ​រអើម​បន្ដិច​យ៉ាងណា​ក៏ដោយ ប៉ុន្ដែ​សាច់​ក្រពើ​ក៏ជា​អាហារ​មួយ​ប្រភេទ​ដ៏ពេញនិយម​សម្រាប់​ពលរដ្ឋ​ថៃ​ផងដែរ។ ដោយសារ​តែមាន​ក្លិន​ខ្លាំង​បន្ដិច ប្រជាជន​ថៃ​យកសាច់​របស់វា​ស្លជា​សម្លការី ផ្សំ​នឹង​គ្រឿងគ្រៅ​ច្រើន​មុខ។

រូបភាព​ក្រពើ​ជាច្រើន​សន្លឹក​ទៀតក៏ត្រូវ​បាន​បង្ហោះ​ពាសពេញ​អនឡាញ​ផងដែរ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។