The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុង​ម៉ាឌ្រីត​ប្រែ​ក្លាយ​ទីលាន​ជិះ​ស្គី​ទឹកកក ទៅ​ជា​កន្លែង​រក្សា​សាកសព

ក្រុង​ម៉ាឌ្រីត​ប្រែ​ក្លាយ​ទីលាន​ជិះ​ស្គី​ទឹកកក ទៅ​ជា​កន្លែង​រក្សា​សាកសព

Content image - Phnom Penh Post
កន្លែង​ជិះ​ស្គី​ទឹកកក ត្រូវបាន​ប្រែ​ក្លាយជា​ទីតម្កល់សព​នៅ​ក្រុង​ម៉ា្រឌីត​​។ រូបថត AFP

ក្រុង​ម៉ាឌ្រីត​ប្រែ​ក្លាយ​ទីលាន​ជិះ​ស្គី​ទឹកកក ទៅ​ជា​កន្លែង​រក្សា​សាកសព

ក្រុង​ម៉ា្រឌីត៖ ទីលាន​ជិះ​ស្គី​ទឹកកក​មួយ​នៅ​​ផ្សារ​ទំនើប​យក្ស​ឯ​ទីក្រុង​ម៉ា្រឌីត កាល​ពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​កន្លែង​ទុក​សាកសព​ ព្រោះ​តែ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​បាន​កើន​ឡើង​ខ្ពស់ នៅ​ប្រទេស ​អេស្ប៉ាញ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ក្រុង​ម៉ាឌ្រីត​បាន​ឲ្យ​ដឹង​កាល​ពី​ដើម​សប្ដាហ៍។

យោង​តាម​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ម៉ា្រឌីត​ថ្លែង​ប្រាប់​ទីភ្នាក់ងារ AFP កន្លែង​ជិះ​ស្គី​ទឹកកក​ដ៏​ល្បីល្បាញ Palacio de Hielo ឬ Ice Palace shopping centre ដែល​អាច​ទទួល​អ្នក​ជិះ​ស្គី​បាន​រហូត​ដល់ ១ ៨០០ នាក់ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទី​តម្កល់ និង​រក្សា​​​សាកសព។

ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា នៅ​ប្រទេស ​អេស្ប៉ាញ បាន​កើន​ឡើង​ដល់​ជាង ២ ពាន់​នាក់ ជាមួយ​អ្នក​ស្លាប់​រហូត​ដល់​ ៤៦២ នាក់​ក្នុង​ ២៤ ម៉ោង​ចុង​ក្រោយ។

Content image - Phnom Penh Post
បន្ទប់​តម្កល់សាកសព រង់ចាំ​សាច់ញាតិ​មានលទ្ធភាពយក​ទៅបញ្ចុះ។ រូបថត AFP

កាល​ពី​ដើម​សប្ដាហ៍ អ្នក​នាំពាក្យ​សាលា​ក្រុង​ម៉ាឌ្រីត​បាន​ឲ្យ​ដឹង​ថា ទីស្មសាន​សាធារណៈ​ចំនួន ១៤ កន្លែង ​លែង​ទទួល​បញ្ចុះ​សាកសព ដោយសារ​តែ​ពុំ​មាន​បុគ្គលិក និង​សម្ភារ​បច្ចេកទេស​គ្រប់គ្រាន់។

សេចក្ដី​ប្រកាស​​របស់​រដ្ឋាភិបាល​​បាន​ឲ្យ​ដឹង​ថា៖ «ការ​រៀបចំ​បាន​ចាប់​ផ្ដើម​ហើយ ដោយ​ទីលាន​ជិះ​ស្គី​ទឹកកក​នឹង​បំពាក់​នូវ​បន្ទប់​រក្សា​សាកសព និង​សម្រួល​ដល់​ការ​ធ្វើ​ពិធី​​បុណ្យ​លា​អ្នក​ស្លាប់​នៅ​ទីនោះ​តែ​ម្ដង។

សេចក្ដី​ប្រកាស​ដដែល​ក៏​បាន​​បន្ត​ទៀត​​ថា៖ «នេះ​ជា​ដំណោះស្រាយ​បណ្ដោះ​អាសន្ន​ក្នុង​ការ​កាត់​បន្ថយ​​សម្ពាធ​ផ្លូវ​ចិត្ត​របស់​ក្រុម​គ្រួសារ​អ្នក​ស្លាប់ ដោយ​ពុំ​មាន​សូម្បី​តែ​កន្លែង​បញ្ចុះ​សព​ត្រឹមត្រូវ»។

ផ្សារ​ទំនើប​ខ្នាត​ធំ​​​មួយ​ទៀត​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​បណ្ដោះ​អាសន្ន ​សម្រាប់​អ្នក​ជំងឺ​កូវីដ ១៩ ចំនួន ៥ ៥០០ គ្រែ​ផង​ដែរ៕ AFP

អត្ថបទគួរចាប់អារម្មណ៍