ក្រុងហុងកុង: ឈ្មួញកណ្ដាល​ខុសច្បាប់​នាំ​គ្នា​ផ្សព្វផ្សាយ​យ៉ាង​បើកចំហ​លើ​បណ្ដាញ​សង្គម​ចិន​ក្នុង​ការរត់ពន្ធ​សំណាក​ឈាម​របស់​ស្ដ្រី​មាន​គភ៌​ទៅ​កាន់​ទីក្រុង​ហុងកុង ដើម្បី​គេចវែស​ពី​បម្រាម​ធ្វើ​តេស្ត​ឈាម​រក​លទ្ធភាព​កូនប្រុស ឬ​ស្រី​របស់​ចិនដីគោក​។ នេះ​បើ​យោង​តាម​អ្នកស៊ើប​អង្កេត​មួយ​របស់ AFP បាន​រកឃើញ​។

ភ្នាក់ងារ​នាំ​សំណាក​ឈាម​ជាច្រើន​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​អនាធិបតេយ្យ​លើ​បណ្ដាញ​សង្គម Weibo និង​វេបសាយ​នានា ។

ការធ្វើ​តេស្ដ​ស្វែងរក​ភេទ​កូន​ក្នុង​ផ្ទៃ​ត្រូវ​បាន​ដាក់​ឲ្យ​ក្រៅ​ច្បាប់​ក្នុង​សង្គម​ចិន ជាទី​ដែល​ការរម្លូត​កូន​រើស​ភេទ​បាន​បង្កើន​ចំនួន​មនុស្ស​លើស​រហូត​ដល់ ៣១,៦ លាន​នាក់​ដោយ​កូនប្រុស ១១៥ នាក់​ក្នុង​ចំណោម​កូនស្រី​តែ ១០០ នាក់​កាលពី​ឆ្នាំ​មុន​។

គោលនយោបាយ​កូន​តែ​មួយ​ដ៏យូរ​របស់​ចិន​ត្រូវ​បាន​បន្ធូរបន្ថយ​ដល់​កូន ២ នាក់​ក្នុង​ឆ្នាំ​ ២០១៦ តែ​ការធ្វើ​តេស្ដ​ឈាម​នៅ​តែ​បន្ដ ដោយ​ឪពុកម្ដាយ កូនស្រី​ជាច្រើន​ព្យាយាម​យក​កូនប្រុស​បន្ទាប់​។

ការធ្វើ​តេស្ដ​ជា​ទង្វើ​ស្រប​ច្បាប់​នៅ​ទីក្រុង​ហុងកុង​ដោយ​គ្លីនិក​ខ្លះ​ខំ​បិទ​ភ្នែក​ដោយ​មិន​ខ្វល់​ពី​ប្រភព​សំណាក​ឈាម​ខុស​ច្បាប់​ឡើយ​។ ការ​វិភាគឈាម​ត្រូវ​បាន​ធ្វើ​លើ​គំរូ DNA របស់​ស្ដ្រី​មាន​ផ្ទៃពោះ និង​អាច​រកឃើញ​វត្ដមាន​នៃ​ក្រូម៉ូសូម Y​។ ពួកវា​ត្រូវ​បាន​ប្រើ​ដើម្បី​ស្កេន​រក​ជំងឺ​ក្រូម៉ូសូម​ដូចជា ជំងឺ​អាប់ប្រាជ្ញា​ជាដើម​។

ការធ្វើ​តេស្ដ​អាច​ទស្សន៍ទាយ​ពី​ភេទ​គភ៌​ជាច្រើន​សប្ដាហ៍​មុន​ពេល​វេជ្ជបណ្ឌិត​អាច​មើល​ឃើញ​ពី​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​៕ HR