The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​តម​សាច់​ជ្រុលនិយម ដើរ​អុកឡុក​គំរាម​អ្នក​លក់​ដូរ​សាច់​នៅ​បារាំង

ក្រុម​តម​សាច់​ជ្រុលនិយម ដើរ​អុកឡុក​គំរាម​អ្នក​លក់​ដូរ​សាច់​នៅ​បារាំង

Content image - Phnom Penh Post
អ្នកតមសាច់បី​កូនសត្វ​​​បង្ហាញការ​តស៊ូមតិ ​រីឯ​អ្នក​ខ្លះ​ហ៊ាន​គប់​​​បង្អួច​ហាង​។ AFP

ក្រុម​តម​សាច់​ជ្រុលនិយម ដើរ​អុកឡុក​គំរាម​អ្នក​លក់​ដូរ​សាច់​នៅ​បារាំង

ក្រុងប៉ារីស: ពេល​ដុំថ្ម​ត្រូវបាន​គេ​គប់​បំបែក​បង្អួច​ហាង​លក់​សាច់​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី អេលីហ្សាប៊េត ឃ្យួរ បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយ​ដោយ «ក្រុម​តម​សាច់​និយម» ដែល​ព្យាយាម​ធ្វើការ​ផ្លាស់ប្ដូរ​ចំពោះ​ទម្លាប់​នៃ​ការ​ទទួល​ទាន​ក្នុង​ប្រទេស​និយម​ទំពា​សាច់។

ការវាយប្រហារ​ក្នុង​ទីក្រុង​ដ៏​ស្ងប់ស្ងាត់ Saint-Arnoult-en-Yvelines ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ភាគ​នីរតី​ក្រុង​ប៉ារីស បាន​កើត​ឡើង​វេលា​ម៉ោង ៣ រំលង​អាធ្រាត្រ ខណៈ​ពេល​អ្នក​ស្រី ឃ្យួរ កំពុង​សម្រាន្ត​លង់​លក់។

ដូច​ហេតុការណ៍​ស្រដៀង​គ្នា​ជុំវិញ​ប្រទេស​បារាំង​នៅ​មួយឆ្នាំ​ចុងក្រោយ​នេះ ក្រុម​ជន​ល្មើស​បាន​បន្សល់​ទុក​នូវ​សារ​មួយ​បាន​សរសេរ​ថា «ឆាប់​បញ្ចប់​ទម្លាប់​ដ៏​ស្មោក​គ្រោក​នេះ​ទៅ»។

អ្នកស្រី បាន​ប្រាប់ AFP ថា៖ «នោះ​ហើយ​ដែល​ខ្ញុំ​បានដឹងថា ទង្វើ​នេះ​ជា​ក្រុម​តម​សាច់​និយម»។

ឧ​ប្ប​ត្ដិ​ហេតុ​បំផ្លិចបំផ្លាញ និង​គំរាមកំហែង​បាន​កើន​កម្ដៅ​ខ្លាំង​រហូត ដល់​សម្ព័ន្ធ​អ្នក​លក់​សាច់​តំណាង​ឲ្យ ១៨០០០ ជំនួញ​នៅ​ទូទាំង​ប្រទេស​បារាំង បាន​ប្រកាស​អាសន្ន​ជា​សាធា​រណៈ​កាល​ពី​ខែ​មិថុនា និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ជួយ​ការពារ។

លោក Jean-Francois Guihard ប្រធាន​សម្ព័ន្ធ CFBCT បាន​ប្រាប់ថា៖ «តាំង​ពី​ដើម​ឆ្នាំ​នេះ យើង​ឃើញ​បង្អួច​ហាង​លក់​សាច់ ១៧ ត្រូវ​បាន​បំផ្លាញ និង​រាប់​សិប​ទៀត​រង​ការ​គំរាម»។

លោក Guihard បាន​ទទូចថា៖ «រដ្ឋអំណាច​គួរតែ​ចាត់វិធានការ​ទប់ស្កាត់។ ទង្វើ​ហិង្សា​ប្រឆាំង​អ្នក​ជួញ​ដូរ​សាច់​ត្រូវ​បាន​ចាត់​ទុក​ជា​ទម្រង់​នៃ​ភេរវកម្ម​ផង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍