ក្រុងសានហ្វ្រានស៊ីស្កូ: ព្យុហយាត្រា​អាក្រាត​បង្ហាញ​ពី​ក្ដីស្រឡាញ់​ជា​ព្រឹត្ដិការណ៍​ដើរ​ស្រាត​ប្រចាំ​ឆ្នាំ​តាម​ដង​វិថី​នានា​នៃ​ក្រុង​សានហ្វ្រានស៊ីស្កូ នឹង​វិល​មក​វិញ​ចំ​ព្រឹត្ដិការណ៍ St. Patrick''s Day ដើម្បី​តវ៉ា​បម្រាម​អាក្រាតកាយ​ក្នុង​ទីក្រុង​។

តាំងពី​ឆ្នាំ​ ២០១៦ ក្បួន​ដំណើរ​រមែង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទិវា​នៃ​ក្ដីស្រឡាញ់​នា​ចុង​សប្ដាហ៍ តែ​ឆ្នាំ​នេះ​ព្រឹត្ដិការណ៍​ប្រចាំ​ឆ្នាំនេះ​ត្រូវ​បាន​ផ្អាក​ដោយសារ​មេឃ​ភ្លៀង​។ ដោយ​ត្រូវ​បាន​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​មក​ថ្ងៃត្រង់​ថ្ងៃ​អាទិត្យ​ក្បួន​ដើរ​អាក្រាត​បាន​ចាប់ផ្ដើម​ពី​វិថី Jane Warner Plaza​។

អ្នកស្រី Gypsy Taub សកម្មជន​ធម្មជាតិ​និយម​រៀបចំ​ព្រឹត្ដិការណ៍​រៀងរាល់​ឆ្នាំ​ជាមួយ​អង្គការ​របស់​អ្នកស្រី Body Freedom Lovers បន្ថែម​ពី​ព្រឹត្ដិការណ៍ «​ព្យុហយាត្រា​រដូវក្ដៅ​នៃ​ក្ដីស្រឡាញ់​» រៀងរាល់​ឆ្នាំ​ដែល​ប្រារឰ​ឡើង​ក្នុង​ខែសីហា​។

អ្នកស្រី Taub បាន​បន្ដ​ថា​៖ «​យើង​កើត​មក​មាន​សិទ្ធិសេរីភាព​។ អ្នក​មិន​អាច​មាន​សេរីភាព​ទេ បើ​អ្នក​ស្អប់ខ្ពើម​រាងកាយ​ខ្លួនឯង​។ គ្មាន​នរណា​ម្នាក់​អាច​បញ្ជា​អ្នក​ថា​ត្រូវ​ឲ្យ​ស្លៀក​បំពាក់​បែប​ណា ឬ​មិន​គួរ​ស្លៀក​បែប​ណា ឬ​អ្វី​ត្រូវ​ធ្វើ​ជាមួយ​រាងកាយ​អ្នក​ឡើយ​»​។

អ្នក​និយម​ក្បួន​ដើរ​អាក្រាត​នេះ​អាច​ជ្រើសរើស​យក​ការ​ស្លៀកពាក់​គ្រប​កាយ ឬ​បិទបាំង​មួយ​កំប៉ិត​ទៅ​តាម​ចំណូល​ចិត្ដ​។ គោលបំណង​គឺ​ការប្រារឰ​ពី​សេចក្ដី​ស្រឡាញ់ និង​សេរីភាព​នៃ​រាងកាយ​។

វា​ជា​ការតវ៉ា​លើ​បម្រាម​អាក្រាតកាយ​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១២​។ ក្បួន​ដំណើរ​ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Fans of Urban Nudism ជា​ក្រុម​ខិតខំ​ឲ្យ​បម្រាម​អាក្រាត​នោះ​និរាករណ៍​៕ HR