ក្រុងតូក្យូ: ក្រុម​អ្នក​គាំទ្រ​បាល់​ទាត់​ពី​ចម្ងាយ​ របស់ជប៉ុន​ ដែល​បាន​ឈ្នះ​ក្រុម​ កូឡុំប៊ី ២-១ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទឹក​ស្អាត​ហូរ​​​អត់​ទាន់​ពេល​មនុស្ស​រាប់​លាន​នាក់​សម្រុក​ទៅ​បន្ទប់​ទឹក​ ក្រោយ​​សម្រាក​ពាក់​កណ្ដាល​តង់​។

វា​ជា​ឱកាស​ព្រម​គ្នា​​ ពេល​ក្រុម​អ្នក​គាំទ្រ​ឆ្លៀត​ចេញ​ពី​មុខ​កញ្ចក់​ទូរទស្សន៍​ ក្រោយ​ពី​ការ​ប្រកួត​ដ៏ព្រឺព្រួច​រយៈពេល ៤៥ នាទី​ដំបូង ដោយ​ការ​ប្រើប្រាស់​ទឹក​​កើនឡើង ២៤ ភាគរយ​ក្នុង​ក្រុង ​តូក្យូ​ អំឡុង​ព្រឹត្ដិការណ៍​​ជំនួប​ ជប៉ុន និង ​កូឡុំប៊ី​ នា​ពេល​ថ្មីៗ​នេះ។

មន្ដ្រី​ធនធាន​ទឹក​បាន​ប្រាប់ AFP ថា​៖ «​យើង​សន្មត់​ថា ដោយសារ​តែ​​ការ​ប្រកួត​ជក់​ចិត្ដ អ្នក​គាំទ្រ​​ស៊ូទ្រាំ​រាន់​បត់​ដៃ​បន់​ជើង​ និង​បាន​ចូល​បន្ទប់​ទឹក​ព្រម​គ្នា​ពេល​ម៉ោង​សម្រាក​។ ការ​ប្រើប្រាស់​ទឹក​អាច​ប្រែប្រួល​ ជាពិសេស​អំឡុង​ពេល​ ប្រកួត​បាល់​ទាត់ ដែល​មួយ​ចប់​មាន​ការ​សម្រាក​តែ​ម្ដង​ប៉ុណ្ណោះ​»។

ចុច​ទឹក​បង្គន់​ក្នុង​ទឹក​មុខ​រីករាយ ​ក្រោយ​ទស្សនា​ការ​ប្រកួត យូយ៉ា អូសាកុ បាន​បញ្ចូល​ទី​គូ​ប្រកួត​នៅ​តង់​ទី​ពីរ​ ក្រុម​អ្នក​គាំទ្រ​នៅ​បន្ដ​ទ្រាំ​ខ្ទប់​ខោ​ដែល​បង្ក​ឲ្យ​ប្រព័ន្ធ​ទឹក​ស្អាត​ហូរ​លើស​សព្វ​មួយ​ដង​ ៥០ ភាគរយ​ពេល​ចប់​ការ​ប្រកួត​។

បុគ្គលិក​ធនធាន​ទឹក​បាន​បន្ដ​ថា​៖ «​យើង​ត្រៀម​ទឹក​ឲ្យ​មាន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​»។

អត្រា​អ្នក​ទស្សនា​ការ​ប្រកួត​ពី​ចម្ងាយ​បាន​កើនឡើង​ ៤៨,៧ ភាគរយ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ​លើស​អត្រា ៣៣,៩ ភាគរយ​ពេល​តារា​ស្គី​ទឹកកក​ជប៉ុន យូហ៊្សូរុ ហានយុ បាន​ឈ្នះ​ព្រឹត្ដិការណ៍​អូឡាំពិក​ កាលពី​ខែ​កុម្ភៈ​៕ HR