The Phnom Penh Post Search

Search form

ក្រុមហ៊ុន​ថៃ​ ដាក់​ជួល​បណ្ណាការ​មាស​ប្រាក់​ឲ្យ​គូស្នេហ៍​ខ្សត់​ទ្រព្យ បាន​បង្អួត​ភ្នែក​ញាតិ

Content image - Phnom Penh Post
ក្រុមហ៊ុនថៃ​ផ្ដល់សេវា​ជួលបណ្ណាការ ដល់​គូស្នេហ៍​មិនសូវ​សម្បូរ​ទ្រព្យ​​។

ក្រុមហ៊ុន​ថៃ​ ដាក់​ជួល​បណ្ណាការ​មាស​ប្រាក់​ឲ្យ​គូស្នេហ៍​ខ្សត់​ទ្រព្យ បាន​បង្អួត​ភ្នែក​ញាតិ

ក្រុងបាងកក: ក្រុមហ៊ុន​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ពិសេស​នៅ​ខេត្ដ​ឈៀង​ម៉ៃ Romantiese ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន​នានា​នៅ​ប្រទេស​ថៃ​ចំពោះ​សេវាកម្ម​ដ៏ថ្មី​សន្លាង គឺ​ការ​ផ្ដល់​បណ្ណាការ​ជួល​សម្រាប់​កូន​កំលោះ​កូន​ក្រមុំ ដែល​គ្មាន​លទ្ធភាព​សម្ញែង​ទ្រព្យ ផ្ដល់​កិត្តិយស​មុខ​មាត់​ដល់​ឪពុក​ម្ដាយ​ទាំង​សង​ខាង។

បណ្ណាការ​នៅតែ​ជា​ឫសគល់​ចម្បង​ក្នុង​វប្បធម៌​ថៃ និង​ត្រូវបាន​ចាត់ទុកជា​ពិធី​ផ្ដល់​កិត្ដិយស​ដល់​ភាគី​ឪពុក​ម្ដាយ​ខាង​ស្រី​ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​ស្រី​បាន​យ៉ាង​ល្អ ដែល​ភាគី​ខាង​ប្រុស​ត្រូវមាន​ទ្រព្យធន​ខ្លះ​ដើម្បី​ចាប់​ផ្ដើម​កសាង​គ្រួសារ​ថ្មី។

តែ​មនុស្ស​គ្រប់រូប​មិន​សុទ្ធតែ​អាច​លៃលក​ប្រាក់ និង​អលង្ការ​បង្ហាញ​នៅ​ថ្ងៃ​មង្គល ដែល​ពេល​នេះ Romantiese ជួយ​រក​ដំណោះ​ស្រាយ​បាន។

Coconuts Bangkok បាន​រាយការណ៍​ថា Romantiese បានដាក់​ជួល​ក្រដាស​ប្រាក់​សុទ្ធ និង មាស ដល់​គូ​ស្វាមី​ភរិយា ដើម្បី​បង្អួត​សម្ញែង​នៅ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ ដោយ​កូន​កំលោះ​កូន​ក្រមុំ ត្រូវ​ចំណាយ​ប្រាក់​ជួល ៣៥០០០ បាត (១១០០ ដុល្លារ)។

ម្ចាស់​សេវាកម្ម Romantiese ឈ្មោះ តា​វ៉ាន់ ស៊ូផា​ណុន​តា​ខន អាយុ ៣១ ឆ្នាំ និង​ភរិយា កាងដៃ អាយុ ២៨ ឆ្នាំ បាន​ប្រាប់​វេបសាយ​ថៃ Sanook ថា៖ «យើង​គ្រាន់​តែ​ចង់​ជួយ​ដល់​ថ្ងៃ​ពិសេស​នេះ​ឲ្យ​កាន់​តែ​ល្អ​ឥត​ខ្ចោះ»៕HR

អត្ថបទគួរចាប់អារម្មណ៍