The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​រថភ្លើង​ឥណ្ឌា ​​ផ្សាយ​ផ្ទាល់​ដល់​ផ្ទះបាយ​ពី​ការ​​ចម្អិន​ម្ហូប​​ ​ក្រោយ​ផ្ទុះ​រឿង​ប្រើ​ទឹក​បង្គន់​ឆុងតែ​

ក្រុមហ៊ុន​រថភ្លើង​ឥណ្ឌា ​​ផ្សាយ​ផ្ទាល់​ដល់​ផ្ទះបាយ​ពី​ការ​​ចម្អិន​ម្ហូប​​ ​ក្រោយ​ផ្ទុះ​រឿង​ប្រើ​ទឹក​បង្គន់​ឆុងតែ​

Content image - Phnom Penh Post

ក្រុមហ៊ុន​រថភ្លើង​ឥណ្ឌា ​​ផ្សាយ​ផ្ទាល់​ដល់​ផ្ទះបាយ​ពី​ការ​​ចម្អិន​ម្ហូប​​ ​ក្រោយ​ផ្ទុះ​រឿង​ប្រើ​ទឹក​បង្គន់​ឆុងតែ​

ក្រុង​ញូវដែលី : អយស្ម័យយាន្ត​ ​Indian Railways ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​ពី​ផ្ទះ​បាយ​ ដែល​អាច​ឲ្យ​អ្នក​ដំណើរ​រាប់​លាន​នាក់​បាន​ឃើញ​ពី​របៀប​នៃ​ការ​ចម្អិន​ម្ហូប​ ក្រោយ​ពី​មាន​រឿង​រ៉ាវ​ចចាម​អារាម​ជា​ច្រើន ​ថា​ម្ហូបម្ហា​​កង្វក់ រួម​ទាំងការ​ប្រើ​ប្រាស់​ទឹក​បង្គន់​បង្ក​ជា​កំហឹង​យ៉ាង​ខ្លាំង​ផង​ដែរ​។

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រថភ្លើង​របស់រដ្ឋ​ កំពុង​ព្យាយាម​លោង​លោម​អ្នក​ដំណើរឲ្យ​យល់​ថា អាហារ​របស់​ខ្លួន​មាន​សុវត្ថិភាព​ ក្រោយ​ពី​អ្នក​ឃ្លាំ​មើល​ពី​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​បាន​ចាត់​ទុក​អាហារ​នៅ​លើ​​រថភ្លើង​ឥណ្ឌា មិន​ស័ក្ដិសម​ជា​ចំណី​​អាហារ​សម្រាប់​មនុស្ស​។

កាល​ពី​ខែ​ឧសភា ពលរដ្ឋ​បាត់​បង់​នូវ​ជំនឿចិត្ដ​ ​ពេល​ចុង​ភៅ​លើ​រថភ្លើង​ត្រូវបាន​ថត​សកម្មភាព​ឆុង​តែ​ដោយ​ប្រើ​ទឹក​បង្គន់​។ ការ​តវ៉ា​ជា​ច្រើន​អំពី​កណ្ដុរ និង​កណ្ដាត​ក្បែរ​ផ្ទះ​បាយ​ ហើយ​អាហារ​សម្បូរ​សត្វ​ល្អិត​តោង​ ក៏​ក្លាយ​ជា​ហេតុ​ការណ៍​ដដែល​ៗ​។

​ដើម្បី​សម្អាត​រូប​ភាព​ដ៏​កខ្វក់​នេះ ​Indian Railways បាន​បើក​យុទ្ធនាការ​ផ្សាយ​ផ្ទាល់​ពី​សេវាកម្ម​ម្ហូប​អាហារ​កាល​ពី​ថ្ងៃ​ពុធ​ ​លើ​វេបសាយ​របស់​ខ្លួន​ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​ពី​កម្រិត​អនាម័យ​​ពី​ផ្ទះ​បាយ​។

អយស្ម័យយាន្ត​ឥណ្ឌា ​IRCTC បាន​ឲ្យ​ដឹង​លើបណ្ដាញ​សង្គម​​ Twitter ថា​៖ «​វិធាន​ការ​នេះ​នឹង​ជួយ​ពង្រឹង​ដល់​តម្លា​ភាពនិង​ជំនឿចិត្ដ​សាធារណៈ​ចំពោះ​ការ​រៀបចំ​ចំណី​អាហារ​ និង​ការ​វេច​ខ្ចប់​នៅ​ទូទាំង​បណ្ដាញ​រថភ្លើង​ឥណ្ឌា​»។

Content image - Phnom Penh Post

ក្រុមហ៊ុន​លក់​ម្ហូប​ឯកជន​ក៏​ផ្គត់​ផ្គង់​អាហារ​កញ្ចប់​នៅតាម​បណ្ដាញ​រថភ្លើង​ ដែល​ធំ​ជាង​គេ​បំផុត​មួយ​ក្នុង​លោក​ផង​ដែរ​។ ក្រុមហ៊ុន​ល្បី​រឿង​អាសោច​ប្រើ​ទឹក​បង្គន់​នោះ​ ត្រូវ​បាន​ផាក​ពិន័យ ១០ ម៉ឺន​រូពី (៥,៨៨ លាន​រៀល​) ចំពោះ​ឧប្បត្ដិហេតុ​ដែល​បង្ក​ជា​កំហឹង​ដល់​អ្នក​ដំណើរ​ទាំង​នោះ​។

ក្រុម​អ្នក​ឃ្លាំ​មើល​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ Comptroller and Auditor General ​បាន​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍ ​​ឆ្នាំ ​២០១៧ ថា អាហារ​ ​ដែល​លក់​លើ​រថភ្លើង​ឥណ្ឌា​មិន​ស័ក្ដិសម​ជា​ចំណី​មនុស្ស​ទទួល​ទាន​ឡើយ​។

Indian Railways ​បាន​បើកដំណើរ​ការ​ជិត ១៣០០០ ជើង​ ​ក្នុង​មួយ​ថ្ងៃដោយ​មាន​អ្នក​ដំណើរ​ប្រមាណ ២៤ លាន​នាក់​លើ​បណ្ដាញ​រថភ្លើង​សល់​តាំង​ពី​សម័យ​អាណានិគមន៍​អង់គ្លេស​៕ AFP/HR

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍