The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​អ្នកជិះ​កង់​អាក្រាត​តាមផ្លូវ​ម៉ិកស៊ិក​ ផ្សព្វផ្សាយ​ជម្រើស​ឈ្នាន់​សុខភាព

ក្រុម​អ្នកជិះ​កង់​អាក្រាត​តាមផ្លូវ​ម៉ិកស៊ិក​ ផ្សព្វផ្សាយ​ជម្រើស​ឈ្នាន់​សុខភាព

Content image - Phnom Penh Post
វិថី​នៅ​ក្រុង​ម៉ិកស៊ីកូ​មាន​ក្រុម​អ្នក​ជិះ​កង់​អាក្រាត​កាលពី​ចុង​សប្ដាហ៍​។ រូបថត AFP

ក្រុម​អ្នកជិះ​កង់​អាក្រាត​តាមផ្លូវ​ម៉ិកស៊ិក​ ផ្សព្វផ្សាយ​ជម្រើស​ឈ្នាន់​សុខភាព

ក្រុងម៉ិកស៊ីកូ: អ្នកជិះ​កង់​អាក្រាត​ជាច្រើន​នាក់​បាន​នាំ​គ្នា​បង្កើត​ភាពភ្ញាក់ផ្អើល​លើ​ដង​វិថី​ក្រុង​ម៉ិកស៊ីកូ​ចុង​សប្ដាហ៍​មុន ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជិះ​កង់​ជា​ជម្រើស​សុខុមាលភាព​។

មនុស្សម្នា​ជាច្រើន​ជិះ​រថយន្ដ​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​សរុប​ជាង ២០ ​លាន​នាក់​ ពេល​ជម្រើស​បៃតង​អាច​ជា​លុបបំបាត់​ក្ដីកង្វល់​ជុំវិញ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។

ក្រុម​អ្នកចូលរួម​ជិះ​កង់​អាក្រាត​ពិភពលោក​បាន​បង្ហាញ​ខ្លួន​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ ដោយ​អ្នក​ខ្លះ​ស្លៀក​ខោទ្រនាប់ ហើយ​អ្នក​ខ្លះទៀត​លែង​ខ្លួន​ទទេ​ស្អាត បន្ថែម​ដោយ​មួក​សុវត្ថិភាព ឬ​ម៉ាស​ចំបាប់​ចម្រុះ​ពណ៌​។

ការជិះ​កង់​កាន់​តែ​ក្លាយ​ជា​ជម្រើស​ពេញនិយម​ក្នុង​ស្ថានភាព​ចរាចរណ៍​ដ៏ស្មុគស្មាញ​របស់​ម៉ិកស៊ិក​ដែល​មាន​រថយន្ដ​ជាង ៤ ​លាន​គ្រឿង​រាល់​ថ្ងៃ​។

ការជិះ​កង់​កាន់តែ​មាន​ប្រជាប្រិយ​ក្នុង​សង្កាត់​កណ្ដាល​នៃ​ទីក្រុង​ជា​ទី​ដែល​សេវាកម្ម​ជួល​កង់​មាន​ការកើនឡើង​ខ្លាំង​។ រដ្ឋាភិបាល​ក៏​ព្យាយាម​លើក​ទឹកចិត្ដ​ប្រើប្រាស់​កង់​ដោយ​ការបង្កើត​គន្លង​ផ្លូវ​សម្រាប់​អ្នក​ជិះកង់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ និង​កង់​។

ពាក់កណ្ដាល​ខែ​ឧសភា​នេះ​កម្រិត​ខ្យល់​កខ្វក់​ទីក្រុង​ម៉ិកស៊ីកូ​បាន​កើនឡើង​ខ្លាំង​ដែល​សាលារៀន​នានា​បាន​បិទទ្វារ ហើយ​ការប្រើប្រាស់​រថយន្ដ​ត្រូវ​បាន​រឹតត្បិត ហើយ​ជម្រើស​ជិះ​កង់​ធ្វើ​ដំណើរ​ត្រូវ​បាន​លើក​ទឹកចិត្ដ​។

ព្រឹត្ដិការណ៍​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ​គឺជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​ចលនា​សកល​ក្នុងការ​ប្រើប្រាស់​កង់​តាម​បណ្ដា​ទីក្រុង​ធំៗ និង​ជា​ដំណោះស្រាយ​ចីរភាព​៕ HR

អត្ថបទគួរចាប់អារម្មណ៍