ក្រុងឡូម៉េ៖ ភូមិ​ប្រណីត​មួយ​លើ​ផ្ទៃ​បឹង​ប្រទេស​តូហ្គោ​អ្នកនិពន្ធ​វ័យក្មេង​អាហ្វ្រិក​ខាងលិច ១០ នាក់​កំពុងតែ​ឆក់យក​ឱកាស​កម្រ​ក្នុង​ការបង្ហាញ​ស្នាដៃ និង​ដាក់​បញ្ចាំង​ភាពយន្ដ​ទូរទស្សន៍​របស់ខ្លួន។

គំនិត​ផ្ដួចផ្ដើម​តូហ្គោ​ដោយ​សមាគម Maison Junior បាន​កៀងគរ​អ្នកនិពន្ធ​មកពី ៥ ប្រទេស​ជាមួយ​គំនិត​បង្កើត​ជំនាញ​រដូវកាល​ទី ២ នៃ​ល្ខោន​ភាគ​ទូរទស្សន៍​បារាំង «Junior des idees au Or» «យុវវ័យ​ជាមួយ​គំនិត​មាស» បាន​ក្លាយជា​ល្ខោន​ភាគ​ទូរទស្សន៍​បារាំង​ធំ​ដំបូង និពន្ធ​នៅ​ប្រទេស​អាហ្វ្រិក​ខាងលិច​ដែល​និយាយ​ភាសា​បារាំង។

ភាពយន្ដ​គំនូរជីវចល​ផ្ដោតលើ​ជីវិត​ប្រចាំថ្ងៃ​របស់​ក្រុម​កុមារ​រៀន​តាម​សាលា​នៃ​តំបន់​អាហ្វ្រិក រួមទាំង​ក្រុម​អ្នកក្លាហាន Junior ផងដែរ។

គ្រីស្ដូព ហ្គីតនី អ្នកនិពន្ធ​ និង​គូរ​គំនូរជីវចល​ និង​សហស្ថាបនិក Maison Junior បានឱ្យ​ដឹងថា៖ «ក្នុង​រដូវកាល​ទី ១ វា​ជា​ក្រុម​អ្នកនិពន្ធ​បារាំង​ដែល​ផលិត​ល្ខោន​ទូរទស្សន៍​នេះ​ និង​ជា​អ្នក​ដែល​និយាយ​អំពី​ជីវិត​ប្រចាំថ្ងៃ​កុមារ​អាហ្វ្រិក។ ពេលនេះ​យើង​កំពុង​មាន​ការផ្លាស់ប្ដូរ។ វា​ជា​ក្រុម​អ្នកនិពន្ធ​អាហ្វ្រិក ដែល​នឹង​ជជែក​អំពី​ជីវិត​ប្រចាំថ្ងៃ​របស់​កុមារ​អាហ្វ្រិក។ វា​អាច​មើល​បាន​សម្រាប់​ពលរដ្ឋ​អឺរ៉ុប​ក្នុងពេល​ដំណាលគ្នា នូវ​អ្វី​ដែល​ពលរដ្ឋ​អាហ្វ្រិក​អាច​ចែករំលែក​ដល់»។

អមដោយ​អ្នកជំនាញ​បារាំង ២ នាក់​ និង​តូហ្គោ​ម្នាក់ យុវជន​ទាំង ១០ នាក់​បានរស់នៅ​ឆ្ងាយ​ពីគ្នា​ទៅតាម​គោលការណ៍​រក្សា​គម្លាត​សុវត្ថិភាព​រយៈពេល ៤ ខែ​រួចទៅហើយ។

ក្រោយពី​ស្នាក់នៅ​ក្នុងប្រទេស​តូហ្គោ​អ្នកនិពន្ធ​វ័យក្មេង​ទាំងនោះ​នឹង​ចំណាយពេល​ហ្វឹកហាត់​ឆ្ងាយ​ពីគ្នា ២ ខែ​ទៀត។

អូឌីលូនអេដចេដជី ​អាយុ ២៥ ឆ្នាំ​មកពី​ប្រទេស​ប៉េណាំង​ជិតខាង​បាន​និយាយថា៖ «ការហ្វឹកហ្វឺន​នេះ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ពីព្រោះ​វា​ឱ្យ​ពួកយើង​ផ្ដល់​មាតិការឿង ដែល​ផ្ដោតលើ​ជីវិត​ពិត​របស់​យើង​លើ​អ្វីដែល​យើង​កំពុង​ជួប​បទពិសោធ​ជាក់ស្ដែង​នៅ​តំបន់​អាហ្វ្រិក​ផ្ទាល់»។

សម្រាប់​អ្នកនិពន្ធ​វ័យក្មេង​ទាំងនេះ​វា​ជា​ឱកាស​ដ៏ពិតប្រាកដ​មួយ​ក្នុង​ការសំលៀង​ជំនាញ​របស់ខ្លួន។

អាណៃស៍កេរ៉េ​អាយុ ២៣ ឆ្នាំ​ជា​អ្នកសារព័ត៌មាន​មកពី​បួគីណាហ្វាសូ​ជា​អ្នកនិពន្ធ​ភាពយន្ដ និង​អ្នកវិភាគ​ភាពយន្ដ​បាន​និយាយថា៖ «នៅ​អាហ្វ្រិក វា​មិន​ងាយស្រួល​ក្នុង​ការបង្វឹក​ជំនាញ​ភាពយន្ដ​ឡើយ។ ចំពោះ​ការសរសេរ​បទ​សន្ទនា វា​កាន់តែ​មិន​ងាយស្រួល​ ដោយសារ​មិនសូវ​មាន​វគ្គ​បណ្ដុះបណ្ដាល»៕ HR