ក្រុងសេអ៊ូលៈ បន្ទាប់ពីមានការសង្ស័យថា ក្លារ៉ា បានកុហកចំពោះរឿងប្ដឹងប្ដល់ពីបទបៀតបៀនផ្លូវភេទប្រឆាំងនឹងលោកអគ្គនាយកក្រុមហ៊ុន Polaris Entertainment កន្លងមកដែលនៅមិនទាន់បាត់ក្តៅផង នាង ក្លារ៉ា ស្រាប់តែលេចចេញនូវរឿងកុហក់អាយុខ្លួនមួយករណីទៀត។
សារព័ត៌មាន Star News បានរាយការណ៍ថា តាមពិត ក្លារ៉ា កើតនៅក្នុងឆ្នាំ១៩៨៥ ខណៈក្នុងកម្រងប្រវត្តិរូបរបស់នាងសរសេរថ្ងៃកំណើតនៅក្នុងឆ្នាំ១៩៨៦។ ចំណែកប្រភពព័ត៌មានមួយទៀតថា ទាំងតារាចម្រៀង និងភាពយន្ដកូរ៉េទាំងអស់សុទ្ធតែបន្ថយអាយុរបស់ខ្លួនយ៉ាងតិចក៏១ ឬក៏២ឆ្នាំ ឲ្យក្មេងជាងអាយុពិត៕ PR