The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខ្ញុង ទីផ្សារនៅ​តែ​រឹងមាំ ក្រោយ​រិះគន់​​តម្លៃ​ស្នាក់នៅ​កំពង់សោមមួយ​ប្រាវ

ខ្ញុង ទីផ្សារនៅ​តែ​រឹងមាំ ក្រោយ​រិះគន់​​តម្លៃ​ស្នាក់នៅ​កំពង់សោមមួយ​ប្រាវ

Content image - Phnom Penh Post

ខ្ញុង ទីផ្សារនៅ​តែ​រឹងមាំ ក្រោយ​រិះគន់​​តម្លៃ​ស្នាក់នៅ​កំពង់សោមមួយ​ប្រាវ

ភ្នំ​ពេញ:​ តា​រា​កំ​ប្លែង​បាន​សម្រែក​ស្រួយ​ស្រែស​ ​អ្នកនាង ​ស្រេង​ សុ​កាន់​ដា​ ហៅ​​នាង​ ខ្ញុង​ ក្រោយ​ពី​ទទួល​​ទាំង​ការ​កោត​សរសើរ ​ និង​ការ​រិះគន់​ស្របគ្នា​ ក្រោយ​ពី​បាន​បង្ហោះ​វីដេអូ​រិះគន់តម្លៃ​​សំ​ណាក់​នៅ​ក្រុង​ព្រះ​សី​ហ​នុ​នោះ ពេល​នេះ​ អ្នកនាង ខ្ញុង បាន​អះអាងប្រាប់អ្នកគាំទ្រ​​​ថា ​ការងារ​សិល្បៈ និង​ជំនួញជា​ច្រើន​មុខ​​ទៀត​របស់​អ្នកនាង​ ​នៅ​តែ​​កាក់កប មិន​​​ថមថយ​ចំណូលព្រោះតែ​​ឥទ្ធិពល​​សម្ដី​ទាំង​នោះឡើយ។

កាល​ពី​អំឡុង​បុណ្យ​អុំទូក​កន្លង​ទៅ​ប៉ុន្មាន​សប្ដាហ៍​នេះ តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​ក្លាយ​ជា​ប្រធានបទ​ជជែកវែក​ញ៉ែក​​ក្នុង​បណ្ដាញ​សង្គម ក្រោយពី​អ្នក​នាង​បាន​លើក​ឡើង​ពី​តម្លៃ​ស្នាក់នៅ​ដ៏​ថ្លៃ​​​ ​ ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​ឲ្យ​អ្នកនាង​ឆ្អែត​ចិត្ត​លែង​ចង់​ទៅ​​តំបន់​ឆ្នេរ​សមុទ្រ​មួយ​នេះ។

ទន្ទឹម​នឹង​ការ​បញ្ចេញ​មតិ​របស់​អ្នកនាង ខ្ញុង បាន​ធ្វើឲ្យ​មនុស្ស​មួយចំនួនទទូច​សុំ​ឲ្យ​នាង​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ក៏​មានមតិ​ខ្លះ​កោត​សរសើរនាង​ថា​ជា​មនុស្ស​និ​យាយ​ត្រង់​ ហើយ​​ក្នុង​នោះ​ក៏​មាន​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋមន្ត្រី គឺ​​លោក​ស្រី​ ហ៊ុន​ ស៊ី​ណាត​ បាន​លើក​ឡើង​ថា​ការ​លើក​ឡើង​របស់​នាង​ ខ្ញុង​​ ពិត​ជា​មិន​ខុស​ទេ​។

Content image - Phnom Penh Post

តារា​កំប្លែង​ស្រីមាន​​បោះ​សំ​លេងក្នុង​វិ​ស័យ​សិល្បៈអស់រ​យៈ​ពេល​​ជា​ច្រើន​ឆ្នាំ​ ជាមួយ​ភាព​ក្រ​មិច​ក្រ​មើម​ប៉ិន​ប្រសប់​​ចាប់ដៃគូ​សម​ឥត​ខ្ចោះ​ជាមួយ​នាយ ពាក់មី ធ្វើ​ឲ្យ​អ្នក​ទស្សនា​សើច​បិទ​មាត់​មិន​ អ្នកនាង ខ្ញុង បាន​ធ្វើ​ឲ្យ​មហាជន​ខ្លះ​លើកឡើង​ថា សម្ដី​​អ្នកនាង​ ដែល​ទាក់ទាញចំណាប់អារម្មណ៍​ខ្លាំង​បែប​នេះ អាច​ជួយ​ឲ្យ​អ្នក​នាង​រឹត​តែ​ល្បី​ខ្លាំង ហើយ​​របរ​រកស៊ី​ក៏​រឹត​តែ​កាក់​កបដែរ។ រីឯ​អ្នក​ខ្លះ​ទៀត​យល់ថា អ្នក​នាង​ ខ្ញុង បញ្ចេញ​មតិ​ហាក់ដូច​ជា​ជ្រុល​បន្តិច ដែល​អាច​ធ្វើឲ្យ​អ្នកនាង​បាត់បង់​ប្រជាប្រិយភាព​។

ជុំវិញ​ទីផ្សារ​សិល្បៈ និង​ជំនួញ​ជា​ច្រើន​មុខ​របស់​​អ្នកនាង​ ខ្ញុង ​​តា​រា​ចម្រៀង​ម្ចាស់​បទ ​«ប្តី​ខ្ញុំ​ចាស់​តែ​លួច​ក្បត់​ខ្ញុំ​» បាន​ផ្តល់​បទ​សម្ភាស​ទាំង​មាន​ការ​រវល់​ខ្លាំង​ចំ​ពោះ​មុខ​របរ​​កាត់​សក់ ធ្វើ​ម្ហូប​តុការ ​​លក់សាច់​ក្រក​ ផ្អក និង​គ្រឿង​សម្អាង នោះ អ្នកនាង​បាន​ឲ្យដឹង​​ថា​​៖​​​​​​ «​ខ្ញុំ​សុំ​មិន​និ​យាយ​ចំ​ពោះ​រឿង​នេះ​ទេ ​(រឿង​ឡើង​ថ្លៃ​ផ្ទះ​សំ​ណាក់​នៅ​កំ​ពង់​សោម​) ព្រោះ​​អ្វី​ដែល​ខ្ញុំ​និ​យាយ​សុទ្ធ​តែ​ជា​ពាក្យ​ពិត​​ ហើយ​ខ្ញុំ​មាន​ការ​រវល់​ណាស់​ក្នុង​ការ​លក់​សាច់​ក្រក​ ធ្វើ​ឲ្យ​ភ្ញៀវ​មិន​ចង់​ទាន់​​ផង​»​។

Content image - Phnom Penh Post

បើ​ទោះ​ជា​មាន​រឿង​អា​ស្រូវ​មួយ​នេះ​កើត​ឡើង​ ទ​ទួល​បាន​ទាំង​ការ​កោត​សរ​សើរ​ និង​ការ​រិះ​គន់​រួម​គ្នា​ពិត​មែន​ ប៉ុន្តែ​ចំ​ពោះ​ការ​រក​ក្នុង​របរ​លក់​សាច់​ក្រក​តា​រា​ស្រី​រូប​នេះ​ហាក់​ទ​ទួល​បាន​ការ​ពេញ​និយម​ និង​នៅ​តែ​លក់​ដាច់​ជា​បន្ត​បន្ទាប់​ ចំ​ណែក​ការ​ងារ​សិល្បៈ​វិញ​​ក៏​មាន​ការ​ទៅ​សម្តែង​មិន​លួស​ថ្ងៃ​ដែរ​។

តា​រា​កំ​ប្លែង​ស្រី​មេ​ម៉ាយ​កូន​មួយ​ ដែល​ទើប​នឹង​សាង​គ្រួ​សារ​ថ្មី​ជា​មួយ​តា​រា​សម្តែង​លោក​ កៃ​ ដ​ អ្នក​នាង​ ស្រេង​ សុកាន់​ដា​ ហៅ​នាង​ ខ្ញុង​ បាន​និ​យាយ​ដូច្នេះ​ថា​៖​ «​របរ​មួយ​នេះ​ពិត​ជា​រវល់​ពិត​មែន​ ធ្វើ​ឲ្យ​ភ្ញៀវមិន​ចង់​ទាន់​ទេ​ ចំពោះ​​សាច់​ក្រក​វិញ​មួយ​ថ្ងៃ​លក់​បាន​ជាង ១០០ ​គី​ឡូ ​ក្នុង​ ១​ គី​ឡូ​ ៣ ម៉ឺន​រៀល។​ បើ​ផ្អក​សាច់​ជ្រូក​ និង​ផ្អក​កំ​ពឹស​វិញ​​ធ្វើ​ប៉ុន្មាន​អស់​ប៉ុណ្ណឹង​ ហើយ​មិន​ងាយ​បាន​ធ្វើ​បាន​លក់​ទៀត​ដល់​ទៅ​ ១០​ ថ្ងៃ​ ​អី​ទើប​លក់​បាន​ ហើយ​ ១ ​គី​ឡូ​ ៤ ម៉ឺន​រៀល​»៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍