ក្រុងប៉ារីស: ខ្លាញ់​បន្ដិច ទឹក​ថ្នាំ​គីមី​សម្រាប់​ត្រាំ​ច្រើន​គួរសម និង​ប៉ិនប្រសប់​មែនទែន ជា​អ្វី​ដែល​ក្រុម​អ្នកអភិរក្ស​សពសត្វ​ត្រូវ​ធ្វើ​នៅ​សារមន្ទីរ​ប្រវត្ដិសាស្ដ្រ​ធម្មជាតិ​ដើម្បី​តុបតែង​សត្វ​មឹក​យក្ស​ ១ ​ក្បាល​។

មឹក​ប្រវែង ៦ ​ម៉ែត្រ​ដោយ​អត់​គិត​ពី​ដៃ​របស់​វា និង​ទម្ងន់ ៨០ ​គីឡូក្រាម មឹក​យក្ស​ឈ្មោះ «Wheke» ត្រូវ​បាន​ចង​ព្យួរ​ក្នុង​រោង​ជាង​មួយ​។

លោក គ្រីស្ដូហ្វ ហ្គូតទីនី ដែល​កំពុង​សម្អិតសម្អាង និង​ចាក់​សារ​ធាតុគីមី​ចូល​ក្នុង​ខ្លួន​មឹក​នៅ​សារមន្ទីរ​ជិត​កន្លះ​សតវត្សរ៍​បាន​និយាយ​ថា​៖ «​ក្រៅពី​ភ្នែក វា​ជា​វត្ថុ​ពិត​ទាំងអស់​»​។

មុន​ក្លាយ​ជា​វត្ថុ​ពិព័រណ៍​អចិន្ត្រៃយ៍ ពូជ​មឹក​យក្ស​នេះ​ដែល​ធំ​លូតលាស់​រហូត​ដល់ ១៨ ​ម៉ែត្រ​រស់នៅ​ក្បែរ​ឆ្នេរសមុទ្រ​នូវែលសេឡង់ និង​ត្រូវ​បាន​ប្រមាញ់​នៅ​ទី​នោះ​ក្នុង​ឆ្នាំ​ ២០០០​។

ការញាត់​អេប៉ុង​ចូល​ស្បែក​សត្វ ជា​វិធីសាស្ដ្រ​សម្រាប់​សារមន្ទីរ តែ​វា​មិន​អាច​អនុវត្ត​លើ​មឹក​នោះទេ​។ លោក ហ្គូតទីនី បាន​ប្រើ​វិធី​អ៊ុត​ប្លាស្ទិក​ជា​បច្ចេកទេស​ពេញនិយម​នៅ​អ៊ីតាលី​។

សត្វ​គ្មាន​ឆ្អឹង​កង​ដ៏ធំ​បំផុត​ក្នុង​លោក​នេះ​នឹង​រំលេច​ខ្លួន​ក្នុង​សារមន្ទីរ Grand Hall of Evolution៕ HR