ក្រុងតូក្យូ : ទំហំពិតជារឿងសំខាន់ យ៉ាងហោចណាស់ពេលនិយាយដល់ខ្យងផ្ញើប្រាណដែលត្រូវតែពន្លូតលិង្គឲ្យកាន់តែវែង។ ដូច្នេះពួកវាអាចបន្ដរស់នៅក្នុងសម្បកដើម្បីការពារជម្រករបស់ខ្លួនអំឡុងពេលរួមភេទ។ នេះជាការអះអាងរបស់អ្នកវិទ្យាសាស្ត្រដែលសិក្សាពីខ្យងផ្ញើប្រាណ។
អ្វីដែលហៅថា «សរីរៈឯកជនសម្រាប់កម្មសិទ្ធិសាធារណៈ» ជាទ្រឹស្ដីលើកឡើងដោយការស្រាវជ្រាវមួយចុះផ្សាយកាលពីថ្ងៃពុធដែលស្រាយចម្ងល់ថា តើទំហំលិង្គទាក់ទងទំហំសម្បកយ៉ាងដូចម្ដេច ជាពិសេសចំពោះខ្យងផ្ញើប្រាណ។
ក្ដាម [ខ្យងផ្ញើប្រាណ] រស់នៅក្នុងសម្បកប្រឈមនឹងហានិភ័យដែលសត្រូវនឹងព្យាយាមលួចជម្រករបស់ពួកវា ខណៈពេលពួកវារវល់ជាប់រួមមេត្រីជាមួយដៃគូ។ ហានិភ័យនេះកាន់តែធ្ងន់ធ្ងរសម្រាប់ប្រភេទខ្យងផ្ញើប្រាណមួយចំនួន ដែល «ផ្លាស់ប្ដូរ» ជម្រករបស់ខ្លួនដោយការរុះរើរចនាសម្ព័ន្ធខាងក្នុងខ្លះៗ។
ការផ្លាស់ប្ដូរទាំងនេះធ្វើឲ្យសម្បកមានសភាពធំទូលាយ និងកាន់តែចង់រស់នៅ តែក៏ពិបាកសម្រេចចំណង់កាមតម្រេកផងដែរ។ ជាលទ្ធផល Mark Laidre ជំនួយការសាស្ដ្រាចារ្យវិទ្យាជីវសាស្ដ្រនៅសាកលវិទ្យាល័យ ដាតម៉ោត ចាប់ផ្ដើមស្រាវជ្រាវថា តើខ្យងផ្ញើប្រាណងាយត្រូវបានចោរលួចជម្រក (សម្បកដែលវាចូលនៅ) ទំនងជាអភិវឌ្ឍប្រដាប់ភេទកាន់តែវែងដើម្បីសិចប្រកបដោយសុវត្ថិភាព។
លោក Laidre បានសរសេរក្នុងការសិក្សាមួយចុះផ្សាយក្នុងព្រឹត្ដិបត្រ Royal Society Open Science ថា៖ «ក្នុងទ្រឹស្ដីលិង្គវែងអាចឲ្យខ្យងរួមភេទជាមួយដៃគូ ខណៈរាងកាយដទៃអាចទប់ការពារជម្រកពីការវាយឆ្មក់របស់សត្រូវ»៕ HR