The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គីម​ កាដាសៀន ក្លាយ​ជា​សេដ្ឋនី​ពាន់លាន ក្រោយ​ប្អូន​ស្រី​ជ្រុះចេញពីតារាង Forbes




គីម​ កាដាសៀន ក្លាយ​ជា​សេដ្ឋនី​ពាន់លាន ក្រោយ​ប្អូន​ស្រី​ជ្រុះចេញពីតារាង Forbes

Content image - Phnom Penh Post

គីម​ កាដាសៀន ក្លាយ​ជា​សេដ្ឋនី​ពាន់លាន ក្រោយ​ប្អូន​ស្រី​ជ្រុះចេញពីតារាង Forbes

ក្រុង​វ៉ាស៊ីងតោន៖ តារា​ទូរទស្សន៍ អ្នក​ល្បី​លើ​បណ្ដាញ​សង្គម និង​អ្ន​កជំនួញ​ គីម កាដាសៀន វ៉េស ក្លាយ​ជា​មហាសេដ្ឋី​ផ្លូវការ​ ដែល​ធ្វើ​ឱ្យ​នាង​ស្ថិត​នៅ​លើ​បញ្ជី​បុគ្គល​ឆ្នើម​បំផុត​ក្រោយ​ពី​ប្អូន​ស្រី​ គីលី ចេន្នើ​ បាន​ជ្រុះ​ចេញ​ពី​បញ្ជី។ នេះ​បើ​យោងតាម​ការ​សន្និដ្ឋាន​របស់​ទស្សនាវដ្ដី Forbes។

យោងតាម​ទស្សនាវដ្ដីដដែល​បាន​បង្ហាញ​ថា លុយ​របស់​ កាដាសៀន វ៉េស ពី​ចំណូល​វិស័យ​ទូរទស្សន៍ និង​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ព្រម​ទាំង​យីហោ​ផលិតផល​ពីរ​ផ្ទាល់​ខ្លួន​ថែមទាំង។

Forbes បាន​ប៉ាន់​ប្រមាណ​ថា តារា​រូប​នេះ​បាន​កើន​ចំណូល​ជាង ២០០​លាន​ដុល្លារ​តាំងពី​ខែ​តុលា រហូត​ដល់​ ១ពាន់​លាន​ដុល្លារ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ ពី​ចំនួន ៧៨០​ លាន​ដុល្លារ ត្រឹម​រយៈ​ពេល ៥​ ឆ្នាំ ក្រោយ​ទស្សនាវដ្ដី​រាយ​ការណ៍​ដំបូង​ថា កាដាសៀន រ៉េស បាន​រក​ចំណូល​​ ៥១ លាន​ដុល្លារ។

Content image - Phnom Penh Post

យីហោ KKW Beauty ត្រូវបាន​បើក​សម្ពោធ​ក្នុង​ឆ្នាំ​ ២០១៧ និង​គម្រោង​ថ្មី​បំផុត​របស់​តារា​វ័យ ៤០​ ឆ្នាំ Skims បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​ ២០១៩ ដើម្បី​លក់​ខោ​អាវ​ទ្រនាប់​ និង​សម្លៀកបំពាក់​ឈុត​បែប​ស្ទីល​របស់​នាង​ផ្ទាល់។

ចេន្នើ ជា​ប្អូន​ពៅ​ក្នុងគ្រួសារ​របស់​​ កាដាសៀន បាន​ជ្រុះ​ចេញ​ពី​បញ្ជី​ចំណាត់​ថ្នាក់ Forbes ឆ្នាំ ​២០២០ ក្រោយ​ពី​ទស្សនាវដ្ដី​នេះ​អះអាង​ថា សេដ្ឋីនី​វ័យ ២៣ ​ឆ្នាំ​រូប​នេះ បាន​បំប៉ោង​តួលេខ​ប្រាក់​ទុន​ជំនួញ​ថែ​សម្ផស្ស​ផ្ទាល់​ខ្លួន។ នាង​ត្រូវបាន​ចាត់​ដាក់​សេដ្ឋនី​វ័យ​ក្មេង​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០១៩ នៅ​អាយុ ២១​ ឆ្នាំ។

កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​ប្រចាំ​គ្រួសារ "Keeping Up With the Kardashians" (​តាម​ឱ្យ​ទាន់​គ្រួសារ​ កាដាសៀន​) គ្រោង​បញ្ចប់​នា​ឆ្នាំ​នេះ ក្រោយ​ពី​ដំណើរ​ការ ២០ ​វគ្គ​ ហើយ​ឆ្នាំ​នេះ មាន​ដំណឹង​មកថា កាដាសៀន វ៉េស បាន​ដាក់​ពាក្យ​លែង​លះ​ពី​តារា​រ៉េប កាន់ញ៉េ វ៉េស ផង​ដែរ៕ AFP/HR

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍