ក្រុងឡូសអេនជឺលេសៈ មុនពេលទ្រនិចនាឡិការោទ៍ប្រាប់ថាឆ្នាំថ្មីឆ្នាំ២០១៥មកដល់ តារាទូរទស្សន៍អាមេរិកល្បីដោយសារធ្លាយវីដេអូសិចនាង គីម កាដាសៀន ក៏ប្រញាប់ជម្រះរឿងចចាមអារ៉ាមថានាងមានកូនទី២នោះភ្លាមដែរ។
តារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានសរសេរប្រកាសតាមធ្វីធើរថា៖ «ខ្ញុំជម្រះមន្ទិលសង្ស័យរឿងថាខ្ញុំ និងប្តីមានកូនទី២។ តាមពិតទៅយើងមិនមានទេ ហើយយើងក៏គ្មានរឿងរកាំរកូសក្នុងគ្រួសារអ្វីដែរ មានតែគិតមមៃរកគ្នាដោយក្ដីស្រឡាញ់ប៉ុណ្ណោះ»៕ PR