ក្រុងសេអ៊ូល: សមាជិកក្រុម JYJ បុរសសង្ហា គីម ជេជុង នឹងចូលបម្រើកាតព្វកិច្ចយោធានៅចុងខែមីនានេះ។
តារាសម្ដែង និងចម្រៀងវ័យ២៩ឆ្នាំដែលជាកូនកំព្រាត្រូវបានត្រកូលគីម យកមកចិញ្ចឹមបីបាច់នោះនឹងឃ្លាតឆ្ងាយពីសិល្បៈចំនួន២ឆ្នាំឯណោះ។
ទីភ្នាក់ងាររបស់លោក C-JeS បានប្រកាសថា៖ «ជេជុង នឹងចូលបម្រើយោធានៅថ្ងៃទី៣១ ខែមីនា ហើយពេលនេះលោកកំពុងតែចំណាយពេលវេលាសេសសល់រីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ»៕