ក្រុងតូក្យូ: ឈីហ្ស៊ូកា អូអេ និង​ យ៉ូកុ អូហ្គាវ៉ា បាន​រួមរស់​ជាមួយ​គ្នា ២៥ ឆ្នាំ​តែ​ពេល​ពួកគេ​ដាក់​ពាក្យសុំ​សំបុត្រ​អេតាស៊ីវិល​នៅ​សាល​ក្រុង​តូក្យូ ស្រាប់តែ​ត្រូវ​អាជ្ញាធរ​បដិសេធ​។

អ្នកស្រី អូហ្គាវ៉ា ដែល​ឈរ​ក្រៅ​អគារ​ក្នុង​សង្កាត់​ណាកាណុ​ភាគ​ខាងលិច​ក្រុង​តូក្យូ​បាន​និយាយ​ថា​៖ «​គេ​ប្រាប់​យើង​ថា ពួកគេ​មិន​អាច​ទទួល​យក​ការស្នើសុំ​លិខិត​អាពាហ៍ពិពាហ៍​ឡើយ ពីព្រោះ​យើង​គឺជា​ស្រី​ទាំង​ ២ ​នាក់ ។​យើង​ឃើញ​ថា​មាន​គូស្នេហ៍​ភេទ​ដូចគ្នា​ជាច្រើន​ដែល​អាច​ទទួល​បាន​នូវ​សំបុត្រ​អេតាស៊ីវិល​នេះ​»​។

ពេល​នេះ​គូស្នេហ៍​ទាំងពីរ​គ្រោង​វិធានការ​ផ្លូវច្បាប់​។ ជាមួយ​គូស្នេហ៍​ភេទ​ដូច​គ្នា ១២ គូ​ទៀត​ពួកគេ​ដាក់ពាក្យ​ប្ដឹង​នៅ​ថ្ងៃ​ទិវា​នៃ​ក្ដីស្រឡាញ់​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​របស់​ពួកគេ​។

គូស្នេហ៍​ស្ដ្រី និង​ស្រី ៥ គូ និង​គូស្នេហ៍​ប្រុស និង​ប្រុស ៨ គូ ក៏​នឹង​ដាក់​ពាក្យបណ្ដឹង​នៅ​ទូទាំង​ប្រទេស​ដោយ​ទាមទារ​សំណង​ខូចខាត ១ លាន​យ៉េន (៩០០០ ដុល្លារ​) សម្រាប់​ម្នាក់​ដែល​ពួកគេ​ត្រូវ​បាន​បដិសេធ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​នាម​ជា​គូស្នេហ៍​ភេទ​ដូច​គ្នា​។

ប្រវត្តិសាស្ត្រ​ក៏​មាន​អ្នក​ចម្បាំង​សាមូរ៉ៃ​ស្រឡាញ់​ប្រុស ហើយ​ការស្ទង់​មតិ​កាលពី​ខែ​មករា​បាន​រកឃើញ​ថា​ពលរដ្ឋ​ជប៉ុន​ជិត ៨០ ភាគរយ​គាំទ្រ​ភេទ​ដូចគ្នា​រៀបការ​៕ HR