The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គួរ​ឲ្យ​សង្វេគណាស់!​ សង្គ្រាម​នៅ​​​អា​ហ្វ្រិក​​អំឡុង​ ២០ ឆ្នាំ បាន​ឆក់​យក​ជីវិត​កុមារ ៥ លាន​នាក់​

គួរ​ឲ្យ​សង្វេគណាស់!​ សង្គ្រាម​នៅ​​​អា​ហ្វ្រិក​​អំឡុង​ ២០ ឆ្នាំ បាន​ឆក់​យក​ជីវិត​កុមារ ៥ លាន​នាក់​

Content image - Phnom Penh Post

គួរ​ឲ្យ​សង្វេគណាស់!​ សង្គ្រាម​នៅ​​​អា​ហ្វ្រិក​​អំឡុង​ ២០ ឆ្នាំ បាន​ឆក់​យក​ជីវិត​កុមារ ៥ លាន​នាក់​

ក្រុង​ប៉ារីស: របួស ជំងឺ និង​ភាព​ស្រែក​ឃ្លាន​ បង្ក​ឡើង​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​តំបន់​អា​ហ្វ្រិក អាច​ជា​មូល​ហេតុ​ឆក់​យក​ជីវិត​កុមារក្រោម​អាយុ ៥ ឆ្នាំ ​ប្រមាណ ៥ លាន​នាក់​ចាប់​ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០១៥។ នេះ​បើយោងតាម​ការ​សិក្សា​មួយ​​កាល​ពី​ថ្ងៃ​សុក្រ​។

ក្នុង​ចំណោម​កុមារ​យ៉ាង​ច្រើន​សន្ធឹក​នោះ ចំនួន​ប្រមាន ៣ លាន​នាក់​ជា​ទារក​អាយុ​យ៉ាង​ច្រើន​ ១២ ខែ​។

ការ​ស្រាវ​ជ្រាវ​ ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីវេជ្ជ​សាស្ដ្រ The Lancet មិន​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​ការ​រាប់​ចំនួន​ជាក់​ស្ដែង​ទេ តែ​បៀប​ធៀប​នឹង​ទិន្នន័យ​ជម្លោះ ១៥៤៤១ ដង​ ដែល​ធ្វើ​មនុស្ស​ជិត ១ លាន​នាក់​បាន​ស្លាប់ ដោយ​រួម​ទាំង ការ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ និង​ចុះ​សំបុត្រ​កំណើត​រួច​។ នេះ​បើ​យោងតាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​។

ពួកគេ​បាន​ប្រើ​ទិន្នន័យ​នេះ​ដើម្បី​គណនា​ចំនួន​កុមារស្លាប់​ម្នាក់ក្នុង​បរិវេណដី​​​ ១០០ គីឡូម៉ែត្រ​ និង​ជម្លោះ ៨ ឆ្នាំ រួច​ប៉ាន់​ប្រមាណ​ចំនួន​មរណ​ភាព​កុមារ​ដែល​រង​គ្រោះ​ពី​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​អា​ហ្វ្រិក។

ក្រុម​អ្នក​និពន្ធ បាន​ឲ្យ​ដឹង​ថា តួ​លេខ ៥ លាន​នាក់ មាន​ចំនួន​ខ្ពស់​ជាង​ការ​ប៉ាន់​ប្រមាណ​កន្លង​មក​។

ពួកគេ​សរសេរ​ថា​៖ «​សង្គ្រាម​បង្ហូរ​ឈាម​ញឹក​ញយ​ និង​ឥត​ស្រាក​ស្រាន្ដ​ បាន​កើត​ឡើង​នៅ​តំបន់​អា​្រហ្វិក​នា​រយៈ​ពេល ៣០ ឆ្នាំ​ចុង​ក្រោយ​ ដោយ​មាន​ចំនួន​ច្រើន​លើស​លប់​ជាង​ទ្វីប​ដទៃ​»។

Content image - Phnom Penh Post

ពួកគេ​បាន​បន្ដថា​៖ «​ការ​វិភាគ​នេះ បាន​បង្ហាញ​ថា ហានិភ័យ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​បាន​ជះ​ឥទ្ធីពល​ពី​ការ​សម្លាប់​មនុស្ស និង​ភាព​ស្រែក​ឃ្លាន​ថែម​ទៀត។ ជម្លោះ​នេះ​បង្កើន​ហានិភ័យ​នៃ​សេចក្ដី​ស្លាប់​របស់​កុមារ​រយៈ​ពេល​យូរ​អង្វែង​ផង​ដែរ​»។

ក្រៅ​ពី​របួស​ផ្ទាល់ ជម្លោះ​បង្ហូរ​ឈាម​ក៏​រួម​ចំណែក​ចំពោះ​មរណ​ភាព​ និង​ជះ​ឥទ្ធិពល​ជា​ច្រើន​ឆ្នាំ​​ដោយ​ស្ទើរ​តែ​គ្រប់​តំបន់​។

មរណភាព​កើត​ឡើង​ពី​ការ​រំខាន​ជំនួយ​វេជ្ជ​សាស្ដ្រ​ចំពោះ​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​ទារក​ទើប​ប្រសូត​ ជំងឺ​ឆ្លង​ ខណៈសេវា​សុខាភិបាល​ និង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ត្រូវ​កាត់​ផ្ដាច់​ ខ្វះថ្នាំ​សង្កូវ និង​ជីវជាតិ​អាហារ​ ពេល​អស់​ស្បៀង​ផ្គត់​ផ្គង់​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍