The Phnom Penh Post Search

Search form

គំនូរ​តារា​ឆ្នើម​អាហ្សង់ទីន​ លីអូណែល មេសស៊ី ឈរត្រដែត​លើ​ដង​វិថី​រុស្ស៊ី​ស្វាគមន៍ World Cup 2018

Content image - Phnom Penh Post

គំនូរ​តារា​ឆ្នើម​អាហ្សង់ទីន​ លីអូណែល មេសស៊ី ឈរត្រដែត​លើ​ដង​វិថី​រុស្ស៊ី​ស្វាគមន៍ World Cup 2018

ក្រុង​មូស្គូ: ដៃ​ដាក់​ឱប​ខ្វែង និង​ផ្ទៃ​មុខ​ពោរពេញ​ដោយ​ភាព​អំនួត កំពូល​តារា​បាល់​ទាត់​អាហ្សង់ទីន លីអូណែល មេសស៊ី ឈរ​ខ្ពស់​ត្រដែត​លើ​ដង​វិថី​សំខាន់​នៃក្រុង ប្រូននីតស៊ី ដែល​មាន​ប្រជាជន​ ២ ម៉ឺន​នាក់​ ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ពី​ក្រុង​មូស្គូ​។

Sergey Erofeev វិចិត្រករ​ដែល​គូរ​គំនូរ​យក្ស​លើ​ជញ្ជាំង​នៃ​រូប​ភាព មេសស៊ី ស្ថិត​នៅ​ចម្ងាយ​ដើរ​តែ​ប៉ុន្មាន​ពី​មូលដ្ឋាន​ក្រុមបាល់​ទាត់​ World Cup របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​និយាយ​ថា​៖ «​ពេល​ខ្ញុំ​គូរ​រូប​ មេសស៊ី ខ្ញុំ​កំពុង​តែ​រំលេច​រូប​ភាព​វិរជន​ល្បី​ក្នុង​ជំនាន់​ខ្ញុំ​នេះ​»។

Erofeev ជាជន​ជាតិ​រុស្ស៊ី ដែល​ប្រើ​ឈ្មោះ​រហស្សនាម «​Esat786» លើ​បណ្ដាញសង្គម​ បាន​ប្រាប់ AFP ថា​៖ «​មេសស៊ី ពិត​ជា​ល្អ​លើស​គេ គាត់​គ្រង​បាល់​មាស និង​ស្បែក​ជើង​មាស​(Ballons d'Or and Golden Boots)»។

ដោយ​មាន​អារម្មណ៍​ច្រាស​ជ្រួល​ចង់​បង្ហាញ​ស្នាដៃ​ពី​គ្រប់​ជ្រុង​នៃ​ដង​វិថី​ លោក​បាន​ពន្យល់​ប្រាប់​ពី​វិធី​ដែល​លោក​បាន​ឈ្នះ​ការ​ប្រកួត​​ដណ្ដើម​ងារ​ជា​អ្នក​ផលិត​រូប​ភាព​តារា​ឆ្នើម​ ៥ ជំនាន់​។

លោក​បាន​បន្ថែម​ថា លោក​ចង់​ឲ្យ​ មេសស៊ី បាន​ឃើញ​គំនូរ​នេះ​អំឡុង​ពេល​រដូវការ​ប្រកួត World Cup ដែល​អាហ្សង់ទីន​ត្រូវ​ជួប​នឹង​ក្រុម​ អៀរឡង់​ នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ក្នុង​ក្រុង​មូស្គូ៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍