The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គំនូរ​នារី​អាក្រាត​របស់ មូឌីកលៀនី លក់​តម្លៃ ១៥៧ លាន​ដុល្លារ ខ្ពស់​លំដាប់​ទី ៤

គំនូរ​នារី​អាក្រាត​របស់ មូឌីកលៀនី លក់​តម្លៃ ១៥៧ លាន​ដុល្លារ ខ្ពស់​លំដាប់​ទី ៤

Content image - Phnom Penh Post
​គំនូរ​នារី​អាក្រាត​​មួយ​សតវត្សរ៍​មុន​លក់​តម្លៃ ១៥៧,២ លាន​ដុល្លារ។ AFP

គំនូរ​នារី​អាក្រាត​របស់ មូឌីកលៀនី លក់​តម្លៃ ១៥៧ លាន​ដុល្លារ ខ្ពស់​លំដាប់​ទី ៤

ក្រុងញូវយ៉ក: រូបភាព​អាក្រាត​ដ៏​ស្អាត​ដែលជា​គំនូរ​ធំ​បំផុត​ផលិតឡើង​ដោយ​វិចិត្រករ​អ៊ីតាលី អេមេដេអូ មូឌីកលៀនី បាន​លក់​ក្នុង​តម្លៃ ១៥៧,២ លាន​ដុល្លារ​ក្នុង​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ក្លាយជា​ស្នាដៃ​សិល្បៈ​ថ្លៃ​បំផុត​លំដាប់​ទី ៤ ត្រូវ​បាន​លក់​ដេញ​ថ្លៃ។

ដោយ​គូរ​ទាំង​ពីមួយ​សតវត្សរ៍​មុន គំនូរ​សិល្បៈ​លោក អេ​មេដេអូ មូឌីកលៀនី «Nu couche (sur le cote gauche)» មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន Sotheby និង​ជា​តារា​ឯក​ប្រចាំ​រដូវ​ដេញ​ថ្លៃ​ក្នុង​ខែ​ឧសភា​នេះ​នៅ​ទីក្រុង​ញូវយ៉ក។

លោក មូ​ឌី​កលៀ​នី បាន​ដើរ​តាម​វិថី ឡេ​អូ​ណា​ដូ ដា វីន​ស៊ី និង ផាប​ឡូ ពី​កាសសូ ជា​វិចិត្រករ​លក់​ស្នាដៃ​បាន​ខ្ពស់​បំផុត។ ការ​លក់​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ចាញ់​តម្លៃ​គំនូរ​អាក្រាត​មួយ​ទៀត​របស់​លោក មូឌីកលៀនី ដែល​លក់ ១៧០,៤ លាន​ដុល្លារ​នៅ​ក្រុមហ៊ុន Christie's ក្នុង​ឆ្នាំ ២០១៥។

ទទឹង ១៤៧ សង់ទីម៉ែត្រ គំនូរ​អាក្រាត​នេះ​មាន​ភាពលេច​ធ្លោ​ជាងគេ​នៅ​ពិព័រណ៍​ក្នុង​វិចិត្រសាល Tate Modern ឯ​ទីក្រុង​ឡុងដ៍។ លោក កែច្នៃ​គំនូរ​អាក្រាត​ចាស់​ឲ្យ​សម​នឹង​យុគ​សម័យ​ទំនើប ហើយ​ពេល​គំនូរ​ជាច្រើន​ត្រូវ​បាន​ដាក់​តាំង​ដំបូង​ក្នុង​ឆ្នាំ ១៩១៧ វា​ធ្វើ​ឲ្យ​មហាជន​ស្រឡាំង​កាំង​រហូត​ដល់​ប៉ូលិស​ចុះ​បិទ​ពិព័រណ៍​ក្នុង​ក្រុង​ប៉ារីស៕

អត្ថបទគួរចាប់អារម្មណ៍