The Phnom Penh Post Search

Search form

គ្រឿន របួស​ដេរ ៨ ថ្នេរ​មិនមែន​ត្រូវ​គេ​ដេញ​កាប់​ទេ

Content image - Phnom Penh Post
នាយគ្រឿន​របួស​ដេរ​ត្រង់​ចិញ្ចើម​ ដែលគេ​ល្បីថា​ត្រូវ​គេ​ដេញ​កាប់​។ ហ្វេសប៊ុក​

គ្រឿន របួស​ដេរ ៨ ថ្នេរ​មិនមែន​ត្រូវ​គេ​ដេញ​កាប់​ទេ

ភ្នំពេញៈ ទោះបី​ជាមាន​ការ​អះអាង​ប្រាប់​ច្បាស់ពី​ នាយ ពែកមី ត្រូវ​បង​ប្រុស​បង្កើត​របស់​តារា​កំប្លែង​ស្ងួត​ល្បី​ប្រចាំ​ទូរទស្សន៍​ស៊ីធីអិន ថា នាយ គ្រឿន រង​របួស​បែករហែក​សាច់ធំ​ត្រង់​លើ​ចិញ្ចើម​ខាងស្តាំ​ បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ខ្លាំងពី​មហាជន​ ក៏នៅ​តែមាន​ការបញ្ជាក់​ពី​ឧបទ្ទវហេតុ​​នេះ​ផ្សេង​វិញ។​

ឧបទ្ទវហេតុ​នេះ​បាន​កើត​កាល​ពីល្ងាច​ម្សិលមិញ ក្រោយ​ពីគេ​បាន​ឃើញ​លោក ពែកមី ​បង្ហោះសារ​ថា៖ ប្អូនប្រុស​ខ្ញុំ​តែតបាល់​បុកក្បាល​គ្នា​បែកធំ​ណាស់​បងប្អូន​អើយ ជួបស៊យ» នៅអម​នឹង​រូប​នាយ​គ្រឿន មាន​ស្នាម​របួស​នោះ។​

បើតាម​ប្រភព​ចេញ​ផ្សាយ​ភ្លាមៗ​ក្នុង​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា នាយ គ្រឿន ត្រូវ​គេដេញ​កាប់របួស​បែកធំ​នៅ​ត្រង់​ចិញ្ចើម​ ដេរ​អស់ ១០​ ថ្នេរ​ ហើយ​បាត់ប្រាក់​អស់ពី​កាបូប​រលីង​ និង​ខាតបង់​ដោយ​មិនបាន​ថត​សម្តែង។

តែបើ​តាមការ​បក​ស្រាយ​របស់​នាយ ពែកមី ដែល​ជា​បងប្រុស​បង្កើត​នាយ គ្រឿន តារា​កំប្លែង​ល្បី​ បាន​ប្រាប់​ថា៖ «ចំពោះ​ព័ត៌មាន​ចេញ​ផ្សាយ​ថ្មីៗ​នេះ ខ្ញុំគិត​ថាដូច​មិនមាន​ការពិត​ទេ ​ព្រោះ​អត់បាន​សាកសួរ​សាមី​ខ្លួន ឬ​បងប្អូន​សោះ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំក៏​បាន​ជម្រាប​ហើយ​ថា នាយ គ្រឿន ប្អូន​ខ្ញុំ បាន​រងរបួស​ដោយ​សារការ​តែត​បាល់​បុកប៉ះ​ក្បាល​ជាមួយ​នឹង​​កីឡាករ​ដូចគ្នា​កាល​ពីល្ងាច​មិញ​ ខណៈ​ដែល​នាយ គ្រឿន ​លេង​ជា​កីឡាករ​ខ្សែ​ប្រយុទ្ធ​ ប៉ះ​នឹង​កីឡាករ​ខ្សែ​ការពារ​នៅ​ទីលាន​ក្បែរ​ផ្ទះ​របស់​ពួក​យើង​ នៅជិត​នឹង​ស្ថានីយ ទូរទស្សន៍​ស៊ីធីអិន​​ កាល​ពីល្ងាច​ម៉ោង ៥ និង​ដេរ​ចំនួន​ ៨ ថ្នេរ​។ គឺ​​មិនមែន​ នាយ​ គ្រឿន​ រង​របួស​ត្រូវ​គេដេញ​កាប់​ដូចបាន​ផ្សាយ​នោះ​ទេ ហើយ​រឿងថា បាត់​លុយ​នោះ ក៏​រឹតតែ​មិនពិត​ទៀត។ ខ្ញុំដឹង​ថា ខាង​ព័ត៌មាន​ច្បាស់​ជា​សរសេរ​ចង់បាន​ការ​ចាប់អារម្មណ៍​ពីអ្នក​មើល​មិនខាន​ តែសុំ​កុំឲ្យ​ហួស​ការពិត​ពេក​ ដែល​ផ្ទុយ​ពី​ឧត្តម​គតិ​ខ្លួន​អ្នក​សរសេរ​នោះអី»​។

នាយ ពែកមី បន្ត​ថា៖ «ឆ្លៀត​ក្នុង​ឱកាស​​ពេលនេះ​ដែរ​ ខ្ញុំ​ក៏សូម​​ជម្រាប​ដល់​បងប្អូន​ តាមពិត​របួស​របស់​នាយ គ្រឿន មិន​ប៉ះពាល់​ទៅដល់​ការថត​ស្ប៉ត ឬ​កម្មវិធី​កំប្លែង​សម្រាប់​ទូរទស្សន៍ ឬ​ច្រៀងក្នុង​ពិធី​កាត់សក់​នោះ​ឡើយ ខណៈគេ​គ្រាន់តែ​មិនអាច​ថតកុន​បាន​តែប៉ុណ្ណោះ​ព្រោះ​ការថត​កុន​ឈុតឆាក​ច្រើន និងមាន​រ៉ាកគ័រ​កុន ដែល​តួមាន​របួស​គឺ​មិនអាច​ថត​បានទេ»។

នា​រសៀល​ម្សិលមិញ​នោះ​​ភ្នំពេញប៉ុស្តិ៍​ ក៏បាន​​ទាក់ទង​ទៅ​សាមី​ខ្លួន​ដែរ ដើម្បី​សួរនាំ​ពីដំណើរ​រឿង​​នៃ​ឧបទ្ទវហេតុ​បែក​ចិញ្ចើម​ ផ្អើល​ពេញ​បណ្តាញ​សង្គម។ ​នាយ គ្រឿន បាន​លើក​ទូរស័ព្ទ តែ​លោក​មិនបាន​បកស្រាយ​លម្អិត​នោះ​ឡើយ ​ដោយ លោក​ គ្រាន់តែ​បាន​តបវិញ​ថា៖ «សុំទោស​​ បង ពេល​នេះ ខ្ញុំកំពុង ជាប់​រវល់ ថត​កម្មវិធី​ទូរទស្សន៍​ ហើយ​ចាំខ្ញុំ​ទាក់ទង​ទៅ​ខាងបង​វិញ នៅ​ពេល​ក្រោយ​»៕​

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។