The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​ឃី សុឃុន ធ្លាក់​ តែ​គ្រូ​បង្វឹក​បីរូប​ដណ្តើម​ជ្រើស​យក​ទៅវ​គ្គបន្ត​នៃ TheVoice2




​ឃី សុឃុន ធ្លាក់​ តែ​គ្រូ​បង្វឹក​បីរូប​ដណ្តើម​ជ្រើស​យក​ទៅវ​គ្គបន្ត​នៃ TheVoice2

Content image - Phnom Penh Post
បេក្ខជន ឃី​ សុឃុន ​និង​បេក្ខជន ឆែល ថៃ​ នៅ​ក្នុង​វគ្គ The Battle​។ ​យូធូប​

​ឃី សុឃុន ធ្លាក់​ តែ​គ្រូ​បង្វឹក​បីរូប​ដណ្តើម​ជ្រើស​យក​ទៅវ​គ្គបន្ត​នៃ TheVoice2

ភ្នំពេញៈ ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​បេក្ខជន ឃី សុឃុន វ័យ ២២ ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ជា​កូន​ក្រុមរបស់​គ្រូបង្វឹក​កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​ត្រូវច្រៀង​ប្រជែងគ្នា​នឹងបេក្ខ​ជន ឆែល ថៃ វ័យ ២៥ ឆ្នាំ នៅ​ភ្នំពេញ​ក្នុងវគ្គ The Battle ត្រូវបាន​គ្រូបង្វឹក ​ឆន សុវណ្ណារាជ Steal បាន​សម្រេច​ដើម្បី​យក​បន្តទៅ​វគ្គ​ Live Show នៃ​កម្មវិធី The Voice​ Cambodia រដូវកាល​ទី ២ បន្ទាប់​ពីបាន​ប្រជែង​ឈ្នះ​នឹង​គ្រូបង្វឹក ២ រូប​ផ្សេង​ទៀត។

នៅ​ក្នុងសប្ដាហ៍​ទី ៣ នៃ​វគ្គ The Battle ដែលបាន​ចាក់​ផ្សាយ​នៅ​កញ្ចក់ទូរ​ទស្សន៍​ហង្ស​មាស​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ទី ១ ខែ​ឧសភា កន្លង​មក​ គេសង្កេត​ឃើញ​ថា បេក្ខជន បេក្ខនារី​ ជាកូន​ក្រុម​គ្រូ​បង្វឹក​ទាំង​បួន​ ដែល​ជា​តារាចម្រៀង​ល្បី​ប្រុសពីរដួង និង​ស្រី​ពីរដួង​នៃផលិត​កម្ម​ហង្សមាស​ កាន់តែ​សម្រិត​សម្រាំង​រកឲ្យ​ឃើញ​អ្នក​ខ្លាំង​ជាបណ្តើរៗ​ហើយ!។

Content image - Phnom Penh Post

ជាក់​ស្តែង គួរ​កត់​សម្គាល់​ថា បេក្ខជន ២ រូបគឺ ឃី សុឃុន មកពី​ខេត្ត​កំពង់ធំ និង​បេក្ខជន ឆែល ថៃ មកពី​ភ្នំពេញ​ ដែលជា​កូនក្រុម​របស់​គ្រូបង្វឹក​ ឱក សុគន្ធ​កញ្ញា បានធ្វើ​ឲ្យអ្នក​ទស្សនា និង​គ្រូបង្វឹក​បី​រូបរួម​មាន​ ណុប បាយ៉ារិទ្ធិ​ ឆន សុវណ្ណារាជ និង​នាង ពេជ្រ សោភា ស្លុង​នឹងទឹក​ដម​សូរសៀង​យ៉ាង​ពីរោះ​ជាមួយ​នឹងការ​បកស្រាយ​បទចម្រៀង​មាន​ចំណង​ជើងថា «ខឹង​ ឬស្អប់​ អាចជេរ​បង​បាន» នា​វគ្គ The Battle ខណៈ​គ្រូបង្វឹក​ផ្ទាល់​ក៏ពិបាក​សម្រេចចិត្ត​ជ្រើស​យក​កូនក្រុម​ខ្លួន​ម្នាក់ឲ្យ​ទៅ​កាន់​វគ្គ Live Show​ ផងដែរ។

ក្នុង​ឱកាស​ដែលគេ​អនុញ្ញាត​ឲ្យ​គ្រូបង្វឹក​បីរូប​ផ្សេងពី​គ្រូបង្វឹក​ផ្ទាល់​អាចមាន​មតិ ឬយោបល់​វាយតម្លៃ​សមត្ថ​ភាព និង​ទេព​កោសល្យ​បេក្ខជន​ទាំងពីរ​នោះគេ​បានស្តាប់​ឮ​លោក ណុប បាយ៉ារិទ្ធិ និងលោក ឆន សុវណ្ណារាជ បានចុច​ប៊ូតុង Steal ​បង្ហាញ​នូវចំណាប់​អារម្មណ៍​ពេញចិត្ត​របស់ខ្លួន​យ៉ាង​មុតមាំ​ថា៖ «ខ្ញុំអាច​សម្រេច​ចិត្ត Steal យកប្អូន​ណា​មួយក៏​បាននៅ​ក្នុង​ចំណោម​អ្នកទាំង​ពីរ​ដើម្បីយក​មកធ្វើ​ជាកូន​ក្រុមខ្ញុំ​ និងបាន​បន្តទៅ​កាន់វគ្គ​ Live Show»។

ចំណែក​ឯ​គ្រូបង្វឹក​អ្នកនាង ពេជ្រ​ សោភា វិញបាន​ចុច​ប៊ូតុង​ Steal ប្រជែង​យកនូវ​បេក្ខជន​ ឃី​ សុឃុន ដែរ​បន្ទាប់ពី​គ្រូ​បង្វឹក​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ជ្រើសយក​ ឆែល ថៃ បន្ត​ទៅវគ្គ​ Live Show នោះ។ បើយោង​តាម​ប្រភព​នៅ​ក្នុង​ប្រវត្តិ​រូបនោះ បេក្ខជន​ទាំង​ពីររូប​នេះ គឺសុទ្ធ​តែ​ជាតារា​ចម្រៀង​តាមក្លិប និងក្រុម​អកកេស​មាន​បទពិសោធ​ក្នុង​សិល្បៈ​ចម្រៀង​សម័យ​នេះ​ដូចគ្នា​តែម្តង។

ដោយ​ឡែក​ ឃី សុឃុន ត្រូវ​បាន​គេកត់​សម្គាល់​ថា ជា​បេក្ខជន​ទី ១​ ក្នុងសប្តាហ៍​ទី ៣ នៃវគ្គ​ The Battle ដែល​មាន​ឱកាស​ទទួលបាន​ចំណាប់​អារម្មណ៍​ចុច Steal យក​បន្តទៅ​វគ្គ​ Live Show ពី​សំណាក់​គ្រូ​បង្វឹក​ផ្សេង​ចំនួនបី​រូបឯ​ណោះ៕​

អត្ថបទគួរចាប់អារម្មណ៍