The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឃ្លាំងកញ្ចក់​នៅ​​ក្រុង​ប្រ៊ីស អាច​លក់បាន​​តម្លៃ​ជាង​មួយ​លាន​ដុល្លារ​

ឃ្លាំងកញ្ចក់​នៅ​​ក្រុង​ប្រ៊ីស អាច​លក់បាន​​តម្លៃ​ជាង​មួយ​លាន​ដុល្លារ​

Content image - Phnom Penh Post

ឃ្លាំងកញ្ចក់​នៅ​​ក្រុង​ប្រ៊ីស អាច​លក់បាន​​តម្លៃ​ជាង​មួយ​លាន​ដុល្លារ​

ក្រុង​ប្រ៊ីសបាន: មែន​ហើយ កុំ​វាយ​តម្លៃ​អ្វី​មួយ ដោយ​មើល​តែ​សម្បក​ក្រៅ។ អគារ​ដ៏​សាមញ្ញ​នេះ​លាក់​ទុក​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ ហើយ​វា​អាច​លក់​ក្នុង​តម្លៃ​ ១២៣​០០០០ ដុល្លារ។

ឃ្លាំង​ចាស់​នេះ​ត្រូវបាន​រចនា​ជា​ផ្ទះ​បន្ទប់​គេង ២ ដ៏​ប្រណិត​បំផុត​ ដោយ​មាន​ទាំង​ផ្ទះ​បាយ បន្ទប់​អាហារ និង​បន្ទប់​ទឹកទាន់​សម័យ​បំផុត។ អចលន​ទ្រព្យ​ក្នុង​ក្រុង​ប្រ៊ីសបាន ប្រទេស​អូស្ដ្រាលីមួយ​នេះ​រចនា​ឡើង​ចេញ​ពី​ក្ដី​សុបិន​អ្នក​ឌីហ្សាញ​សម័យ​ថ្មី​ម្នាក់​ជាមួយ​ពិដាន​ចំហ ធ្នឹម​ដែក និង​ធ្នឹម​បេតុង។

ការ​ផ្សព្វ​ផ្សាយ​លើ​អនឡាញ​បាន​បង្ហាញ​ថា​៖ «​ការ​រស់​នៅ​ក្នុង​ទីក្រុង​ទាន់​សម័យ​មិន​ប្រាកដ​ថា​ឡូយ​ជា​អគារ​ចាស់​នេះ​ឡើយ។ អ្នក​អាច​ស្វែង​រក​គ្រប់​ផ្ទះ​ក្នុង​ទីក្រុង​ប្រ៊ីសបាន តែ​មិន​បាន​ស្អាត​ដូច​ឃ្លាំង​ចាស់​នេះ​នោះ​ទេ​ ដែល​វា​ឌីហ្សាញ​ចេញ​ពី​ស្ទីល​អ្នក​ក្រុង​មែលប៊ន»។

Content image - Phnom Penh Post

អគារ​ដ៏​សាមញ្ញ​នេះ​មាន​មាត់​ច្រក​បែ​រ​ទៅ​ផ្លូវ​ទាំង​ពីរ ដែល​ធ្វើ​ឲ្យ​វាកាន់​តែ​មាន​តម្លៃ។ នៅមាន​ទីធ្លារ​ខាង​ក្រៅ​ដើម្បី​រចនា​ជា​សួន​ និង​ចំណត​រថយន្ដ​បាន​ពីរ​គ្រឿង​ថែម​ទៀត។

ភ្នាក់​ងារ​លក់ ហ្សាក ធូលលី បាន​ប្រាប់ Courier-Mail ថា មាន​អតិថិជន​ចង់​ទិញ​ផ្ទះ​នេះ​ជាច្រើន​នាក់។ លោក​និយាយ​ថា​៖ «​អតិថិជន​ភាគ​ច្រើន​ពិត​ជា​ចង់​ឲ្យ​មាន​រចនា​ពី​ឃ្លាំង​ទៅ​ជា​ផ្ទះ​ដ៏​អស្ចារ្យ​បែប​នេះ​»។

លោក​បន្ដថា​៖ «​ម្ចាស់​ផ្ទះនិង​ម្ចាស់​មុខ​ជំនួញ​នៅ​ Spring Hill ​ជា​ច្រើន​ ចាប់​អារម្មណ៍​នឹង​ឃ្លាំង​បុរាណ​នេះ​ ហើយ​យើង​ទទួល​បាន​សំណើ​ទិញ​ពី​អតិថិជនផ្សេង​ៗ​នៅ​ទូទាំង​ក្រុង​ប្រ៊ិសបាន​ ដែល​ស្រឡាញ់​ស្ទីល​ឌីហ្សាញ​ ហើយ​នៅ​មាន​អតិថិជន​មួយ​ចំនួន​ទៀត​ខំ​ស្កាត់​តាំង​ពី​ក្រុង​ស៊ីដនី និង​មេបន​ថែម​ទៀត​»៕ HR

ប្រភព www.mirror.co.uk

អត្ថបទគួរចាប់អារម្មណ៍