ក្រុងហុងកុងៈ មានពាក្យចចាមអារ៉ាមចុះផ្សាយតៗគ្នាថា តារាភាពយន្តជើងចាស់ លោក ង៉ ម៉ានតាត ដែលតែងតែដើរតួជាគ្រូរបស់តួស្តេចកំប្លែងចិន ទិនហ្វី ឬក៏ស្តេហ្វិន ចូវ នោះស្លាប់ហើយដោយសារជំងឺបេះដូង។
លោក ង៉ វ័យ៦៣ឆ្នាំ បានថ្លែងក្នុងប្លុក Weibo របស់ចិនថា៖ «អរគុណណាស់ អ្នកទាំងអស់គ្នាបារម្ភចំពោះសុខភាពខ្ញុំ។ ពេលនេះស្ថានភាពសុខភាពរបស់ខ្ញុំបានធូរស្បើយហើយ។ សង្ឃឹមថា ខ្ញុំនឹងបានជួបទស្សនិកជនវិញនាពេលឆាប់ៗ»។
លោក ង៉ បានប្រាប់សារព័ត៌មានហុងកុងថា លោកឈប់ជក់បារី និងផឹកស្រាទៀតហើយ ដោយសារតែកត្ដាសុខភាព ហើយមានការតាំងចិត្ដខ្ពស់ណាស់៕ PR