The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចង់​រក្សា​ទម្ងន់​រាងកាយ​ឲ្យ​ល្អ​ សូមកុំ​ខ្លាច​នឹង​ឡើង​លើ​ជញ្ជីង​ថ្លឹង​ឲ្យ​បាន​រាល់ថ្ងៃ

ចង់​រក្សា​ទម្ងន់​រាងកាយ​ឲ្យ​ល្អ​ សូមកុំ​ខ្លាច​នឹង​ឡើង​លើ​ជញ្ជីង​ថ្លឹង​ឲ្យ​បាន​រាល់ថ្ងៃ

Content image - Phnom Penh Post
ទម្លាប់​ថ្លឹង​ទម្ងន់​ជារៀង​រាល់ថ្ងៃ​អាច​ឲ្យ​អ្នក​ថែ​គីឡូ​បានជោគជ័យ​។

ចង់​រក្សា​ទម្ងន់​រាងកាយ​ឲ្យ​ល្អ​ សូមកុំ​ខ្លាច​នឹង​ឡើង​លើ​ជញ្ជីង​ថ្លឹង​ឲ្យ​បាន​រាល់ថ្ងៃ

ក្រុង​ញួ​វ​យ៉​ក: ជញ្ជីង​ថ្លឹង​ទម្ងន់​អាចជា​សត្រូវ​ដ៏​គួរ​ឲ្យ​ញញើត​របស់​មនុស្ស​ជាច្រើន ដែល​ព្យាយាម​សម្រក​ទម្ងន់ តែ​ការ​ថ្លឹង​ទម្ងន់​ខ្លួន​រៀងរាល់​ថ្ងៃ​អាច​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព។

ក្រុម​អ្នកវិទ្យាសាស្ដ្រ បាន​និយាយថា ការតាមដាន​ពី​ទម្ងន់​ខ្លួន​អាច​ចង្អុលបង្ហាញ​អ្នក​ឲ្យ​កែសម្រួល​ទម្លាប់​ដើម្បី​សម្រក ឬ​បង្កើន​ទម្ងន់។ ដូច្នេះ វា​ជួយ​អ្នក​បង្កើត​ទម្លាប់​ដ៏​ត្រឹម​ត្រូវ​ប្រកប​ដោយ​សុខុមាល​ភាព។

ពួកគេ​បាន​រកឃើញថា ម្យ៉ាងវិញទៀត អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់ តែ​មិន​តាមដាន​ពី​ទម្ងន់​ខ្លួន​ជា​ប្រចាំ ទំនង​ជា​មិន​សូវ​ទទួល​បាន​ជោគជ័យ​ឡើយ។

ការស្រាវជ្រាវ​ពីសា​កល​វិទ្យាល័យ ភី​ត​ប៊ឺ​ក និង​កាលី​ហ្វ​រ​នីញ៉ា បាន​បង្ហាញថា នេះ​ជា​លទ្ធផល​ពី​ការ​សិក្សា​រយៈពេល ១ ឆ្នាំ​លើ​ការ​តាម​ដាន​ទម្ងន់​ខ្លួន។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ថ្លឹង​ខ្លួនឯង​យ៉ាងតិច ៦ ដង​ក្នុង ១ សប្ដាហ៍ អាច​សម្រក​ទម្ងន់​ដោយ​ជោគ​ជ័យ​ជាមួយ​នឹង​លទ្ធផល​សម្រក ១,៧ ភាគរយ​លើ​រយៈពេល ១ ឆ្នាំ។

នេះ​មានន័យថា អ្នកមាន​ទម្ងន់​ខ្លួន ១១៥ គីឡូក្រាម អាច​សម្រក​បាន ១,៩ គីឡូក្រាម​ក្នុង ១ ឆ្នាំ។ អ្នក​មិន​ដែល​ឡើង​ជញ្ជីង ម្ដង​ក្នុង ១ សប្ដាហ៍ មិន​អាច​សម្រក​ទម្ងន់​ជោគជ័យ​ឡើយ​លើ​រយៈពេល ១ ឆ្នាំ​ដូច​គ្នា។

ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​ណែនាំ​ថា ការប្រឈមមុខ​នឹង​តួលេខ​លើ​ជញ្ជីង​ជាប្រចាំ គឺ​វា​រួម​ចំណែក​ដល់​ការ​តាម​ដាន​ទម្លាប់​រស់​នៅ​ខ្លួន​ឯង​ដូចជា ចំណី​ចំណុក ឬ​លំហាត់​ប្រាណ និង​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រែប្រួល​ទម្ងន់​ខ្លួន អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ច្បាស់​ក្នុង​ការ​កែ​សម្រួល។ នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​នៅ​ក្នុង​ការ​កែប្រែ​របៀបរ​បប​រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព ដែល​ឆាប់​ស្រក​គីឡូ​ផង​ដែរ៕

HR

អត្ថបទគួរចាប់អារម្មណ៍